ភ្នំពេញ៖ ប្រទេស កម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសក្រីក្រមួយក្នុងចំណោមប្រទេសក្រីក្រដទៃទៀតនៅក្នុងតំបន់និង ពិភពលោកពីព្រោះប្រពលរដ្ឋខ្មែរជិត៣០%ទៀតកំពុងរស់នៅក្រោមខ្សែរ បន្ទាត់នៃភាពក្រីក្រ។ ដោយសារសក្តានុពលសេដ្ឋកិច្ចនិងវិស័យអប់រំនៅ មាន កម្រិត កម្ពុជាប្រឈមនឹងបញ្ហាទីផ្សារការងារនិងបញ្ហាធនធានមនុស្សល្អ។
និស្សិតចេញពីមហាវិទ្យាល័យតែងតែត្អូញត្អែរថា ពួកគេពិបាករកការងារធ្វើណាស់នៅក្នុងប្រទេសកម្ពុជានាពេល បច្ចុប្បន្ននេះពីព្រោះទីផ្សារការងារកាន់តែតូចចង្អៀតឡើងពីមួយឆ្នាំទៅ មួយឆ្នាំ។
អ្នកខ្លះបញ្ចប់ការសិក្សារបានមួយឆ្នាំឬពីរឆ្នាំហើយនៅមិនទាន់មាន ការងារទៀងទាត់ឬប្រាកដប្រជានៅឡើយទេ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកខ្លះទៀតបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតមែន ប៉ុន្តែ នៅតែពិបាកទទួលបានការងារមួយល្អដែរ។ ហើយនេះគេមិនទាន់និយាយដល់អ្នកដែលគ្មានការសិក្សាត្រឹមត្រូវផង។ អ្នកគ្មានការសិក្សាជាន់ខ្ពស់អាចថា រឹតតែពិបាករកការងារធ្វើជាងអ្នកមានសញ្ញាបត្រជាន់ខ្ពស់ទៅទៀត។
ជាការមិនអាចប្រកែកបាន ទីផ្សារការងារកម្ពុជាតូចចង្អៀតមែនបើប្រៀបធៀបទៅនឹងកម្លាំងពលកម្ម ដែលមាននៅលើទីផ្សារនិងកម្លាំងពលកម្មដែលឈានមកដល់ទីផ្សារការងារ។ ក្នុងមួយឆ្នាំៗ យុវជនគ្រប់អាយុដែលឈានមកដល់ទីផ្សារការងារមានចំនួនប្រមាណជា៣សែន នាក់។
អ្នកស្វែងរកការងារធ្វើនាំគ្នានិយាយតែពីទីផ្សារការងារកម្ពុជា តូចចង្អៀតប៉ុន្តែសម្រាប់ម្ចាស់ក្រុមហ៊ុន ប្រធានអង្គការ ឬថ្នាក់ដឹកនាំស្ថាប័នរដ្ឋមួយចំនួនវិញ ពួកគេត្អូញត្អែរពីរឿងសមត្ថភាពរបស់បេក្ខជនរកការងារធ្វើ។ និយាយបែបផ្សេង មានន័យថា ពួកគេបាននិងកំពុងប្រឈមនឹងកង្វះខាតធនធានមនុស្សដែលមានគុណភាពខ្ពស់។
អ្នកជំនួញទាំងឡាយតែងតែនិយាយថា ពួកគេពិបាកជ្រើសរើសបានធនធានមនុស្សដែលល្អសម្រាប់ក្រុមហ៊ុនឬស្ថាប័ន របស់ពួកគេ។ មានច្រើនមែនបេក្ខជនស្វែងរកការងារធ្វើប៉ុន្តែមិនមានច្រើនទេ ធនធានមនុស្សប្រកបដោយគុណភាព។ សម្រាប់ក្រុមហ៊ុន ធនធានមនុស្សដែលល្អគឺជាធនធានមនុស្សដែលមានលក្ខណៈសម្បិត្តិ៦យ៉ាង។ ទីមួយ៖មានចំណេះដឹងជំនាញ។ ទីពីរ៖មានបទពិសោធន៍។ ទី៣៖ មានសុជីវធម៌សង្គមល្អ។ ទី៤៖ស្មោះត្រង់នឹងក្រុមហ៊ុន។ ទី៥៖មានផលិតភាពខ្ពស់សម្រាប់ក្រុមហ៊ុននិងទី៦មានការតាំងចិត្តនិង ទទួលខុសត្រូវខ្ពស់ក្នុងការងារ។
ចំណុចទាំង៦ដែលបានរៀបរាប់ខាងលើនេះគឺជាលក្ខណៈចាំបាច់ដែលគេហៅថា ធនធានមនុស្សល្អ។ មានតែចំណេះប៉ុន្តែខ្វះសីលធម៌សង្គម ខ្ជិលធ្វើការងារ គ្មានការទទួលខុសត្រូវចំពោះការងាររបស់ខ្លួន នោះគេមិនអាចហៅថាធនធានមនុស្សល្អទេ។ ថៅកែក្រុមហ៊ុនឬប្រធានស្ថាប័នមួយចំនួនបាននិយាយថា ពួកគេកំពុងខ្វះធនធានមនុស្សល្អច្រើនណាស់នៅក្នុងប្រទេសកម្ពុជា។ ពួកគេជ្រើសរើសមិនបានទេ។
អ្នកស្វែងរកការងារមានចំនួនច្រើនប៉ុន្តែភាគច្រើនជាបេក្ខជនធ្វើការ ដោយខ្វះការទទួលខុសត្រូវ។ សូមបញ្ជាក់ថា ថៅកែគេត្រូវការណាស់បុគ្គលិកដែលធ្វើការប្រកបដោយការទទួលខុសត្រូវ ពោលគឺមិនមែនបុគ្គលិកដែលធ្វើការអោយតែរួចពីដៃនោះទេ។ អ្នកជំនួញខ្លះថែមទាំងនិយាយថា រឿងប្រាក់ខែមិនមែនជាបញ្ហាចម្បងទេសម្រាប់បុគ្គលិកដែលមានគុណភាព។ ប៉ុន្តែបញ្ហាចោទខ្លាំងនៅត្រង់ថា បុគ្គលិកមួយចំនួនគ្មានគុណភាពប៉ុន្តែទាមទារប្រាក់កម្រៃច្រើន។
សរុបសេចក្តីមកវិញ ប្រទេសកម្ពុជាទាំងមូលមានកង្វះខាតការងារសម្រាប់ប្រជាជនខ្មែរមែន ប៉ុន្តែប្រទេសក្រីក្រមួយនេះក៏នៅមានកង្វះខាតធនធានមនុស្សដែលល្អ ដែរ។ បុស្តិ៍ការងារជាន់ខ្ពស់សម្រាប់ធនធានមនុស្សល្អគឺនៅមានច្រើន នៅក្នុងប្រទេសមួយនេះប៉ុន្តែធនធានមនុស្សខ្មែរទេដែលមិនអាចចាប់យក តំណែងទាំងនោះបាន។ ក្រុមហ៊ុនធំៗមួយចំនួននៅក្នុងប្រទេសកម្ពុជានៅបន្តប្រើប្រាស់បុគ្គលិក បរទេសពីព្រោះបុគ្គលិកខ្មែរនៅមិនទាន់អាចឆ្លើយតបទៅនឹងតំណែងទាំង នោះបាន។
ពេលខ្លះ ចំណេះដឹងជំនាញរវាងបុគ្គលិកខ្មែរនិងបរទេសមិនសូវខុសគ្នាប៉ុន្មានទេ ប៉ុន្តែរបៀបធ្វើការងារទេដែលខុសគ្នា។ ខុសគ្នានៅត្រង់ថា បុគ្គលិកបរទេសធ្វើការប្រកបដោយការទទួលខុសត្រូវរីឯបុគ្គលិកខ្មែរខ្លះ វិញ ធ្វើការដោយខ្វះការតាំងចិត្ត។
ដូច្នេះ ដើម្បីកាត់បន្ថយគម្លាតតម្រូវការរវាងបេក្ខជនរកការងារធ្វើនិង អ្នកផ្តល់ការងារអោយធ្វើ ភាគីទាំងពីរត្រូវតែរកផ្លូវសម្របសម្រួលកណ្តាលមួយ មានន័យថា ធនធានមនុស្សខ្មែរមិនគួរមានតែបរិមាណទេប៉ុន្តែគួរមានគុណភាពជាចម្បង ប្រកបដោយការទទួលខុសត្រូវខ្ពស់។ រីឯ ភាគគីខាងអ្នកជំនួញឬប្រធានស្ថាប័នផ្សេងៗវិញ ការផ្តល់ប្រាក់បៀវត្សរ៍សមរម្យគឺជារឿងចាំបាច់បំផុត៕

No comments:
Post a Comment