ណាននីង, (ស៊ីនហួ)៖ ចិន និងបណ្តាប្រទេសជា សមាជិកអាស៊ាន ចង់ បង្កើនការវិនិយោគទុនលើអនុ ផលព្រៃឈើ ដោយក្នុងនោះបង្កើនកិច្ចសហ ប្រតិបត្ដិការ លើអនុផលព្រៃឈើ ដែលមានជាអាទិ៍ ឈើកែច្នៃ រួច និងផលិតផល ដែលបានមក ពីអនុផលព្រៃឈើទាំងឡាយ។
មានបណ្ដាក្រុមហ៊ុនរាប់ពាន់ក្រុមហ៊ុននៅក្នុងតំបន់អាស៊ី-អាគ្នេយ៍ និងអតិថិជន ជាច្រើននៅ ក្នុងប្រទេសចិន បានចូលរួម ដាក់តាំងពិព័រណ៍លើផលិតអនុផលព្រៃឈើ និងផលិតកែច្នៃ អំពី ឈើគិត ចាប់ពីថ្ងៃទី១៦-១៩ ខែវិច្ឆិកា នៅណានណីង ដែលជាទីប្រជុំជនរបស់ខេត្ដក្វាងស៊ី ភាគ ខាងត្បូងប្រទេសចិន ។
នៅក្នុងអំឡុងពេលនៃការរៀបចំតាំងពិព័រណ៍នោះដែរ គេឃើញមានរោងដាក់តាំងផលិតផល ប្រមាណ ១.៥០០កន្លែង ដោយមានដាក់តម្លៃខុសៗគ្នាទៅតាមប្រភេទផលិតផលនីមួយៗ ក្នុង នោះរួមមាន គ្រឿង សង្ហារឹម គ្រឿងតុបតែងផ្ទះ ក្រដាស ផ្កា និង ចម្លាក់ធ្វើអំពីឈើ រួមទាំង គ្រឿងចក្រមួយចំនួន ដែលប្រើ សម្រាប់កែច្នៃ និងផលិតនូវអនុផលឈើផងដែរ ។
វេទិកា នានាទាក់ទិននឹងពាណិជ្ជកម្មអន្ដរជាតិនេះរួមមាន វេទិកាអំពីគ្រឿងឈើបុរាណ ការកែលំអរ និងការ ប្រាស្រ័យទាក់ទងគ្នា នឹងត្រូវបានគេរៀបចំផងដែរនៅអំឡុងពេល នៃការតាំងពិព័រណ៍នោះ ។
លោក ង្វៀន ចូ វ៉ាន់ ( Nguyen Chau Wan) អ្នករៀបចំតាំងពិព័រណ៍ផលិតផលមកពីប្រទេសវៀតណាម បានលើកឡើងថា «នេះជាលើកដំបូងហើយដែលខ្ញុំបាន ចូលរួមក្នុងការដាក់តាំងពិព័រណ៍ ខ្ញុំបាន យល់ ច្បាស់អំពីប្រទេសចិនតាំងពីយូរមកហើយ ដូច្នេះក្រុម ហ៊ុនរបស់យើងខ្ញុំបាន ចូលរួមចំណែក ផ្សព្វផ្សាយ របស់របរប្រើប្រាស់ជាច្រើនប្រភេទស័ក្ដិសមនៅក្នុងខេត្ដ ក្វាងស៊ី និងយូណាន នេះតែម្ដង» ។ លោកបាន បន្ដថា ប្រទេសចិន បានក្លាយជាទីផ្សារសេរី ដ៏សំខាន់ នៅក្នុងតំបន់រវាងចិន និងអាស៊ានក្នុងអំឡុងពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ។
លោក Tsai Kuen-sheng អ្នកដែលប៉ិនប្រសព្វក្នុងការច្នៃម៉ូដផ្កាជាច្រើនប្រភេទ ដែលធ្វើឡើងអំពីឈើ បម្រើការឱ្យក្រុមហ៊ុនរបស់ប្រទេសវៀតណាម បានលើកឡើងដែរថា អតិថិជនដែលជាជនជាតិចិន ជា ច្រើននិយមនិងផលិតផល ដែលធ្វើអំពីឈើ និងគ្រឿងសង្ហារឹម ហើយតម្លៃរបស់ផលិតផល ទាំងនេះ ក៏ សមរម្យដែរ ខណៈដែលចិន និងអាស៊ាន បានបើកច្រកធ្វើពាណិជ្ចកម្មសេរីជាមួយគ្នា ដែលញ៉ាំងឱ្យប្រាក់ ចំណូលហូរចូលក្រុមហ៊ុនក៏បានច្រើនគួរសមដែរ។
លោក Tsai បានបន្ដទៀតថា «ខ្ញុំរំពឹងថា ដើម្បីចាប់ដៃគូពាណិជ្ជកម្មកាន់តែច្រើនឡើង ជាជារឿងមួយ ដ៏បំផុត និងធានាដល់ការបញ្ជាទិញផងដែរ នៅក្នុងអំឡុងពេលតាំងពិព័រណ៍នេះ រួមទាំងធ្វើឱ្យស្លាកយីហោ របស់ក្រុមហ៊ុនយើងខ្ញុំក៏ល្បីថែមមួយកម្រិតដែរ» ។
ផ្អែកតាម ស្ថិតិ ដែលបង្ហាញឡើងដោយលេខាធិការដ្ឋានព្រៃឈើបានឱ្យដឹងថា ផលិតផលដែលបាន មកពី អនុផលព្រៃឈើ និងផលិតផលឈើកែច្នៃបែបឧស្សាហកម្ម គិតនៅក្នុងឆ្នាំ២០១១ មានទឹកប្រាក់សរុប ចំនួន ៤៩០ពាន់លានដុល្លារអាមេរិក និងពាណិជ្ជកម្ម ដែលបានមក ពីផលិតផលកែច្នៃជាច្រើនទៀត គិត ក្នុងឆ្នាំ២០១១ មានទឹកប្រាក់ប្រមាណ ជាង១២០ពាន់លានដុល្លារសហរដ្ឋអាមេរិក។
គួរបញ្ជាក់ជាថ្មីថា ប្រទេសចិន បានក្លាយជាអ្នកផលិត និងកែច្នៃនូវអនុផលព្រៃឈើ និងជាអ្នកដែលប្រើ ប្រាស់ផលិតផលកែច្នៃផលិតអំពីឈើដ៏ធំជាងគេ នៅលើពិភពលោក ។ អនុផលព្រៃឈើ និងផលិតផល ឈើកែច្នៃ បានមកពីរោងចក្រសុទ្ធសឹងជាមុខជំនួញ ដែលជួយបង្កើនកិច្ចសហប្រតិបត្ដិការដ៏ប្រសើររវាង ចិន និងបណ្ដាប្រទេសដែលជាសមាជិកអាស៊ាន៕

No comments:
Post a Comment