ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ នៅថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា បានអំពាវនាវឱ្យមាន ការបង្ហាញឈ្មោះអ្នក ទោសនយោបាយណាខ្លះ ក្នុងប្រទេសកម្ពុជា ដើម្បីឲ្យកម្ពុជានឹងធ្វើការ ពិនិត្យពិចារទៅលើ បញ្ហានេះ។ ការលើកឡើងដូច្នេះ ក៏ព្រោះតែ លោកមិនយល់នូវអ្វី ដែលមានការលើកឡើងថា កម្ពុជាមានអ្នក ទោសនយោបាយ។
លោក ខៀវ កាញារីទ្ធ ជារដ្ឋមន្រ្តីក្រសួងព័ត៌មាន ផងដែរនោះ បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលអញ្ជើញមក ត្រួតពិនិត្យមណ្ឌលព័ត៌មាន នាទីស្តីការគណរដ្ឋមន្រ្តី ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១និងកិច្ចប្រជុំពាក់ព័ន្ធ។
លោក បានប្រាប់អ្នកសារព័ត៌មានថា តបទៅនឹងបញ្ហានៃក្រុមបាតុករមួយចំនួន ដែលបាន ប្រមូលផ្តុំគ្នាទាមទារឲ្យ មានការដោះលែងអ្នកទោសនយោបាយ ក្នុងពេល ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ ដោយមានប្រសាសន៍ថា «រើសឈ្មោះមក អ្នកណាខ្លះ ជាអ្នកទោសនយោបាយ យើងនឹងពិនិត្យពិចារ ណា»។
«អ្នកទោស ដែលជាប់ដោយសារបញ្ហារំលោភប៉ះពាល់ច្បាប់ព្រហ្មទណ្ឌរបស់កម្ពុជា ជារឿងផ្សេង»។
គួរបញ្ជាក់ផងដែរថា ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១នេះ ចំពោះអ្នក ដែលប្រមូលគ្នាធ្វើបាតុកម្មនោះ រដ្ឋមន្រ្តីក្រសួងព័ត៌មានក៏បានបញ្ជាក់ថា ធ្វើម៉េចធ្វើទៅកុំឲ្យតែរំខានដល់ដំណើរ ការ នៃកិច្ចប្រជុំ និងធានាសុវត្ថិភាពក្នុងកិច្ចប្រជុំបានហើយ៕
ប្រភព៖ ដើមអំពិល

No comments:
Post a Comment