ភ្នំពេញ៖ ប្រជាជន ខ្មែរប្រមាណជាង ២០% កំពុងបន្តរស់នៅក្រោមបន្ទាត់ភាពក្រីក្រនៅឡើយ ក្រៅពីនោះ ភាគច្រើនមានចំណូលតិចតួចប៉ុណ្ណោះ ប៉ុន្តែ ការធ្វើលិខិតឆ្លងដែននៅកម្ពុជាមានតម្លៃខ្សពស់បើប្រៀបធៀបទៅនឹងប្រទេស ជឿនលឿនផ្សេងទៀត។ ការធ្វើលិខិតឆ្លងដែនក្នុងតម្លៃថោកឬក្នុងតម្លៃសមរម្យនឹងអាចចូលរួម កាត់បន្ថយភាពក្រីក្រនិងកាត់បន្ថយការឆ្លងដែនខុសច្បាប់របស់ ប្រជាពលរដ្ឋខ្មែរ។
ប្រជាពលរដ្ឋខ្មែរប្រមាណជា១លាននាក់ជារៀងរាល់ឆ្នាំបានចេញដំណើរទៅ ក្រៅប្រទេស។ អ្នកខ្លះចេញដំណើរទៅក្រៅប្រទេសដើម្បីព្យាបាលជំងឺ។ អ្នកខ្លះចេញទៅក្រៅប្រទេសដើម្បីទស្សនកិច្ចកម្សាន្តនិងអ្នកខ្លះទៀត ចេញទៅក្រៅប្រទេសដើម្បីរកឱកាសបង្កើតទំនាក់ទំនងពាណិជ្ជកម្ម។ បើយោងតាមតួលេខខាងលើនេះ គេអាចនិយាយបានថា ប្រជាជនខ្មែរកាន់តែច្រើនឡើងបាននាំគ្នាធ្វើលិខិតឆ្លងដែន។
ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរមួយចំនួនរអ៊ូរទាំពីតម្លៃខ្ពស់។ លិខិតឆ្លងដែនដែលគេធ្វើតាមរយៈទីភ្នាក់ងារទេសចរណ៍ឯកជនអាចមានតម្លៃ ជាង ១៣០ ដុល្លារអាមេរិកដែលអាចទទួលបានក្នុងរយៈពេល៧សប្តាហ៍។ តម្លៃអាចឡើងថ្លៃច្រើនជាងនេះប្រសិនបើអតិថិជនត្រូវការកាន់តែលឿននោះ។ បើយោងតាមប្រភពមួយចំនួន តម្លៃលិខិតឆ្លងដែនដែលធ្វើតាមរយៈសេវារបស់រដ្ឋអាចមានតម្លៃថោកជាង នេះ ប៉ុន្តែ វាពិបាកនឹងទទួលបានណាស់។ អ៊ីចឹងហើយទើបអតិថិជនជាច្រើននាក់តែងតែធ្វើតាមរយៈទីភ្នាក់ងារ ទេសចរណ៍ឯកជននោះ។
បើទោះបីជាប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់យ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរជាង២០ភាគទៀតនៅបន្តរស់នៅក្រោមបន្ទាត់ ភាពក្រីក្រ។ ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសក្រីក្រមួយនៅក្នុងចំណោមប្រទេសក្រីក្រដទៃនៅក្នុងតំបន់និង នៅលើពិភពលោក។ ប៉ុន្តែ បើងាកមកនិយាយពីតម្លៃលិខិតឆ្លងដែនវិញ គេកត់សម្គាល់ឃើញថា វាមានតម្លៃស្ទើរតែស្មើឬអាចខ្ពស់ជាងប្រទេសអភិវឌ្ឍមួយចំនួនទៅទៀត។
នៅក្នុងប្រទេសកាណាដា ការធ្វើលិខិតឆ្លងដែនមានតម្លៃជាង១០០ដុល្លារអាមេរិកនិងមាន រយៈពេល៥ឆ្នាំ។ នៅក្នុងប្រទេសបារាំង លិខិតឆ្លងដែនមួយមានតម្លៃ១១០ដុល្លារអាមេរិកនិងមានរយៈពេល១០ឆ្នាំ។ នៅក្នុងប្រទេសអូស្ត្រាលី លិខិតឆ្លងដែនអាចមានតម្លៃប្រមាណជា១៦០ដុល្លារអាមេរិកនិងមាន រយៈពេល១០ឆ្នាំដែរ។
ប្រសិនបើគេធ្វើការប្រៀបធៀបតម្លៃលិខិតឆ្លងដែនរវាងប្រទេសកម្ពុជានិង ប្រទេសអ្នកមានមួយចំនួននោះ គេពិតជាពិបាកនិយាយថា តម្លៃលិខិតឆ្លងដែននៅកម្ពុជាថ្លៃជាងគេពីព្រោះតម្លៃជាក់ស្តែងវា ខុសគ្នាតិចតួចដែលអាចទទួលយកបាន។ ប៉ុន្តែ ប្រសិនបើគេពិនិត្យមើលទៅលើកម្រិតជីវភាពរវាងប្រជាជនខ្មែរនិងប្រជាជន នៃប្រទេសកាណាដា ប្រទេសបារាំងនិងប្រទេសអូស្ត្រាលីវិញ គេពិតជាអាចនិយាយបានថា តម្លៃលិខិតឆ្លងដែននៅកម្ពុជាមានតម្លៃខ្ពស់ណាស់ពោលគឺខ្ពស់ហួសពី កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។
ប្រាក់ខែជាមធ្យមរបស់ប្រជាពលរដ្ឋខ្មែរត្រូវបានគេវាយតម្លៃថា មានប្រមាណជាជាង១០០ដុល្លារអាមេរិកប៉ុណ្ណោះ។ រីឯប្រាក់ខែប្រជាជនបារាំង អូស្ត្រាលីនិងកាណាដាវិញ មានចំនួនច្រើនពាន់ដុល្លារអាមេរិក។ ក្រៅពីតម្លៃថ្លៃ អតិថិជនដែលមិនសប្បាយចិត្ត បានរិះគន់ថា រយៈពេលលិខិតឆ្លងដែនកម្ពុជាមានរយៈពេលខ្លីជាងប្រទេសអភិវឌ្ឍទៅទៀត។ លិខិតឆ្លង ដែនខ្មែរមានរយៈពេល៣ឆ្នាំនិងអាចពន្យារបន្តបានពីរដងទៀត ដែលក្នុងមួយដងៗមានរយៈពេល២ឆ្នាំ។ ដូច្នេះ លិខិតឆ្លងដែនខ្មែរមានរយៈពេលសរុប៧ឆ្នាំ តែការពន្យារម្តងៗត្រូវបង់ប្រាក់បន្ថែម ខណៈដែលលិខិតឆ្លងដែននៅប្រទេសក្រៅមានរយៈពេល១០ឆ្នាំឯណោះ។
មិនត្រឹមតែប៉ុណ្ណោះ លក្ខណៈខុសគ្នាមួយទៀតដែលគួរអោយកត់សម្គាល់ដែរនោះ គឺគុណភាពក្រដាស់និងចំនួនសន្លឹកលិខិតឆ្លងដែន។ លិខិតឆ្លងដែនបរទេសមានសន្លឹកច្រើនជាងនិងមានគុណភាពល្អជាង។
សរុបសេចក្តីមក ប្រសិនបើគេធ្វើការប្រៀបធៀបរវាងកម្រិតជីវភាពជនជាតិខ្មែរនិងជនជាតិ បរទេស និងដោយពិនិត្យលើស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្មែរនៅពេលនេះ រដ្ឋាភិបាលគួរតែពិចារណាលើតម្លៃលិខិតឆ្លងដែនឡើងវិញ។ លិខិតឆ្លងដែនដែលមានតម្លៃសមរម្យនឹងបើកឳកាសអោយជនជាតិខ្មែរ កាន់តែច្រើនឡើងអាចធ្វើដំណើរទៅកាន់ក្រៅប្រទេស។ ហើយការធ្វើដំណើរទៅក្រៅប្រទេសកាន់តែច្រើននោះ វានឹងពង្រីកបញ្ញាញាណរបស់ជនជាតិខ្មែរកាន់តែខ្លាំងដែរ៕

No comments:
Post a Comment