Sunday, November 18, 2012

អាមេរិក បន្ធូរបន្ថយ លើទំនិញ នាំចូលពី មីយ៉ាន់ម៉ា

វ៉ាស៊ីនតោន, (ស៊ិនហួ)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានបញ្ឈប់ការរឹតត្បិត ចំពោះការនាំចូល ទំនិញពីប្រទេសមីយ៉ាន់ម៉ា មុនពេល ដំណើរ ឈានជើងរបស់ ប្រធាធិបតី លោក បារ៉ាក់ អូបាម៉ា មកកាន់តំបន់អាស៊ីអាគ្នេយ៍ នេះ។
ក្រសួងការបរទេស រតនាគារអាមេរិក បានផ្តល់ព័ត៌មានថា ការទទួលយក ការឧបត្ថមជាថវិកា ដែលកំពុងកើតមាននាពេលថ្មី គឺ ដើម្បីជំរុញកំណែ ទម្រង់ នៅក្នុងប្រទេសដែលហៅថា ការប្តូរ ទៅរកភាពរើកចម្រើន ហើយ ការស្នើកិច្ចសន្យាថ្មី ក្នុងលក្ខខណ្ឌសមស្រប សម្រាប់ការ ធ្វើអាជីវកម្ម ក្នុងប្រទេសមីយ៉ាន់ម៉ា ផងដែរ។

លទ្ធផលរំពឹងទុក សហរដ្ឋអាមេរិក នឹងបើក ការនាំចូលផលិតផល ពីប្រទេសមីយ៉ាន់ម៉ា ដោយ ឈប់ទាមទារសិទ្ធិនិងអាជ្ញាប័ណ្ណ ជាមួយនឹង ការ លើកលែងនៃវត្ថុមានតម្លៃ ហើយត្បូងមាន តម្លៃ គ្រឿងអលង្ការ ក៏ត្រូវបានលើកលែងដែរ។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន បានប្រកាសកាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងទៅថា រដ្ឋាភិបាលវ៉ាស៊ីនតោន និងចាប់ផ្តើម ដំណើរនៃកិច្ចសន្យាការនាំចូល ទំនិញទៅក្នុងផែនការ ដែលការហាមឃាត់បានដាក់ចាប់តាំងពី ឆ្នាំ២០០៣មក ដែលនេះជា ការឆ្លើយតប ទៅនឹង ការកែទំរង់ ដោយការខិតខំប្រឹងប្រែងទៅថ្ងៃអនាគត របស់មីយ៉ាន់ម៉ា។
លោកស្រីបានប្តេជ្ញាចិត្ត កាលពីកិច្ចជំនូបរបស់អ្នកស្រីជាមួយ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ថេន សេន នៅទីក្រុងញ៉ូយ៉ក ថា សហរដ្ឋអាមេរិក បានទទួលស្វាគមន៍ជាផ្លូវការ ចំពោះ មីយ៉ាន់ម៉ា ចាប់តាំងពីខែមីនា ឆ្នាំ២០១១មកម្លេះ ដោយរួមមាន ការដោះលែងអ្នក ជាប់ ពន្ធធានាគារ ជា ច្រើនរយនាក់ និងការព្រមព្រៀងចុះហត្ថលេខា លើការបញ្ឈប់ការ ប្រើប្រាស់ អាវុធ នៅក្នុងតំបន់។ ហើយការបោះឆ្នោតជ្រើសតំណាងសភា ក្នុងនោះអ្នកស្រី អ៊ុងសាន ស៊ូជី ជាគណបក្សប្រឆាំង ទទួលបានសម្លេងគាំទ្រយ៉ាងច្រើនលើសលប់នោះ។
រដ្ឋាភិបាលវ៉ាស៊ីនតោន បានស្តារទំនាក់ទំនងការទូតឡើងវិញជាមួយ មីយ៉ាន់ម៉ា ហើយ បានបញ្ចប់ការដាក់ទណ្ឌកម្ម ទៅលើការវិនិយោគទុន នៅក្នុង ប្រទេសមីយ៉ាន់ម៉ា កាលពី ខែមិថុនា ។ ហើយ លោក អូបាម៉ា នឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ ក្នុងគោលបំណងដើម្បីពិភាក្សាការងារជាមួយមីយ៉ាន់ម៉ា លើកដំបូង ៕

No comments:

Post a Comment