នៅក្នុងជំនួបទ្វេ ភាគីរវាងប្រធានាធិបតី សហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា ជាមួយ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ បាន ធ្វើឲ្យប្រធានាធិបតី សហរដ្ឋអាមេរិក មាន ការយល់ យ៉ាងច្បាស់អំពីការពិត នៅក្នុង ប្រទេសកម្ពុជា ទាំង បញ្ហាគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងបញ្ហាសំខាន់ៗជាច្រើនទៀត។ ទាក់ទងទៅនឹងសេចក្តីព្រួយបារម្ភ របស់សមាជិកព្រឹទ្ធសភាអាមេរិកតាមរយៈ សេចក្តី ថ្លែង ការណ៍ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២កន្លងមកនោះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្វើការពន្យល់ យ៉ាង ច្បាស់ លាស់ ទៅកាន់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ធ្វើឲ្យប្រធានាធិបតី អាមេរិកឈប់ព្រួយបារម្ភ អំពីស្ថានការណ៍ក្នុង ប្រទេសកម្ពុជាតទៅទៀត។ មានន័យថា ស្ថានការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យេ នៅក្នុងប្រទេសកម្ពុជា ពុំមានលក្ខណៈខ្មៅងងឹត ដូចមជ្ឈដ្ឋានមួយចំនួន ដែលព្យាយាមបំភ្លៃការពិតនោះទេ ហេតុនេះហើយ ទើបសហរដ្ឋអាមេរិក ធ្វើការងារជាមួយ ប្រទេសកម្ពុជា ព្រោះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាន់ខ្ជាប់នូវគោល ការណ៍ប្រជាធិបតេយ្យពិតប្រាកដ។
ជាការពន្យល់ ចំពោះ សេចក្តីព្រួយ បារម្ភរបស់សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក អំពីស្ថាន ការណ៍សិទ្ធិមនុស្ស នៅក្នុង ប្រទេស កម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានជម្រាបទៅប្រធានាធិបតីសហរដ្ឋអាមេរិកថា រយៈពេលប៉ុន្មាន សប្តាហ៍កន្លងទៅនេះ មានការឃោសនាបំភ្លៃការពិត យ៉ាងច្រើន។ សម្តេចនាយក រដ្ឋមន្ត្រីបានបញ្ជាក់ច្បាស់ថា ប៉ុន្មាន ឆ្នាំមុននេះសហគមន៍អឺរ៉ុបបានមកពឹងពាក់កម្ពុជាឲ្យបញ្ចុះបញ្ចូលប្រទេសភូមាដើម្បីកែប្រែនយោបាយ ហើយបច្ចុប្បន្ន ប្រទេសភូមា កំពុងតែមានការកែទម្រង់ទាំងនយោបាយ និងសេដ្ឋកិច្ច ក៏ប៉ុន្តែកម្ពុជាដែលជាគ្រូ របស់ភូមាបច្ចុប្បន្ន បែរជាបានទទួលថា ជាប្រទេសដែលមាន ស្ថានភាពមិនល្អទៅវិញ ដូច្នេះជារឿងមិនត្រឹមត្រូវឡើយ។ សម្តេចនាយក រដ្ឋមន្ត្រីហ៊ុន សែនមានប្រសាសន៍ទៀតថា ប្រទេសកម្ពុជាមានសិទ្ធិសេរីភាពខាងបញ្ចេញមតិ និងខាងនយោបាយ ប្រសើរជាងប្រទេសជិតខាងខ្លួនទៅទៀត ព្រោះប្រទេសជិតខាងកម្ពុជា ប្រើអំណាចរំលាយគណបក្ស និងចាប់ខ្លួនអ្នក នយោបាយដាក់គុកព្រម ទាំងរារាំងមិនឲ្យធ្វើ នយោបាយទៀត។ នៅកម្ពុជាគ្មាន អ្នកទោសនយោបាយទេ តែមានអ្នកនយោបាយដែល មានទោសដោយសារតែការធ្វើខុស។
សូមបញ្ជាក់ដែរ ក្នុងជំនួបទ្វេភាគី រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា និងសម្ដេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រ កម្ពុជា ពុំមានលើកឡើងអំពីករណីលោកសម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ ដែល កំពុងរស់នៅក្នុងភាពនិរទេសនោះទេ ។ ប្រការនេះ បង្ហាញឱ្យឃើញថា លោកសម រង្ស៊ី ពុំ ទាន់មានច្រកណាមួយ ដែលអាចសង្ឃឹម ក្នុងការវិលត្រឡប់ចូលស្រុកវិញ នាពេលឆាប់ៗ ខាងមុខនេះឡើយ ព្រោះករណី របស់លោកសមរង្ស៊ី ជា សេចក្ដីសម្រេចរបស់តុលាការ ។ ដោយឡែក ទាក់ទងនឹងដំណើរការបោះឆ្នោត បញ្ហាដីធ្លី បញ្ហាសិទ្ធិមនុស្ស និងស្ថានភាពលទ្ធិប្រជាធិប តេយ្យនៅក្នុងប្រទេសកម្ពុជា ត្រូវបានសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ពន្យល់លោក ប្រធានាធិបតី បារ៉ាក់ អូបាម៉ា យ៉ាងច្បាស់លាស់ គ្មានអ្វីគួរឱ្យព្រួយ បារម្ភទៀតឡើយ ។ ជាក់ ស្ដែងបច្ចុប្បន្នរាជ រដ្ឋាភិបាលកម្ពុជា កំពុងតែអនុវត្ដនូវគោលនយោបាយចាស់ សកម្មភាពថ្មី ដោយ បានវាស់វែងដីធ្លី ធ្វើប័ណ្ណកម្មសិទ្ធិជូន ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។
ក្រុមអ្នកវិភាគស្ថានការណ៍ បានវាយតម្លៃថា ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ ខ្ជាប់នូវគោលការណ៍ប្រជា ធិបតេយ្យ ទើបសហរដ្ឋអាមេរិក ចាប់ដៃជា មួយកម្ពុជា ធ្វើការ ងារលើវិស័យសំខាន់ៗជាច្រើន ដូចជាការគោរពសិទ្ធិមនុស្ស ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ប្រឆាំងអំពើភេរវកម្ម លុបបំបាត់ បទឧក្រិដ្ឋជួញ ដូរមនុស្ស លុបបំបាត់បទឧក្រិដ្ឋជួញដូរ គ្រឿងញៀន ជាដើម ។ វត្ដមានលោកបារ៉ាក់ អូបាម៉ា រយៈពេល២ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំ កំពូលអាស៊ាន លើកទី២១ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ កម្ពុជា ដែលជាប្រធានសមាគមអាស៊ាន និងជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើក ទី២១ ។ ក្រោយដំណើរទស្សនកិច្ចរបស់លោកបារ៉ាក់ អូបាម៉ា គឺទំនាក់ទំនងការទូត ទំនាក់ ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងកម្ពុជា និងសហរដ្ឋអាមេរិក កាន់តែរឹងមាំជាង មុនទៅទៀត ព្រោះសហរដ្ឋអាមេរិក បានយល់ច្បាស់អំពីស្ថានការណ៍ពិតប្រាកដ នៅកម្ពុជា ។ ជាពិសេសបញ្ហា សិទ្ធិមនុស្ស បញ្ហាជម្លោះដីធ្លី ដំណើរការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេស កម្ពុជា មិនដូចអ្វីដែលមជ្ឈដ្ឋានមួយចំនួន ព្យាយាមបំភ្លៃការពិតយ៉ាង គឃ្លើននោះទេ។
មជ្ឈដ្ឋានជាច្រើន បានវាយតម្លៃថា វត្ដមានរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក មក កាន់ប្រទេសកម្ពុជា ថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០១២ ដើម្បីចូលរួមក្នុងកិច្ច ប្រជុំកំពូល អាស៊ាន លើកទី២១ ក៏ដូចជាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា មានអត្ថ ប្រយោជន៍ខ្លាំងណាស់ សម្រាប់សមាគមអាស៊ានទាំងមូល ក៏ដូចជាប្រទេសកម្ពុជា ដែលជាប្រធានសមាគម អាស៊ាន។ ដូច្នេះចាប់ពីពេលនេះតទៅ អ្នកបំភ្លៃការពិត អំពីស្ថានការណ៍នៅកម្ពុជា មិនអាចនិយាយផ្ដេសផ្ដាសស្រេច តែអំពើចិត្ដ របស់ខ្លួនតទៅ ទៀតទេ ព្រោះប្រធានាធិបតី សហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា បានដឹងអំពីការពិតក្នុងប្រទេសកម្ពុជា ។ ប្រធានាធិបតី អាមេរិក បានដឹង យ៉ាងច្បាស់ថា នៅកម្ពុជា មានការគោរពសិទ្ធិមនុស្សល្អប្រសើរ មានលទ្ធិ ប្រជាធិបតេយ្យ រឹងមាំ ហើយសហគមន៍អន្ដរជាតិ ធ្លាប់ពឹងពាក់ឱ្យកម្ពុជា ជួយបញ្ចុះបញ្ចូល ប្រទេសភូមា ឱ្យផ្លាស់ប្ដូរទម្រង់នយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។ បញ្ហាទាំងអស់ ដូចខាងលើនេះ នឹងធ្វើឱ្យទំនាក់ទំនងការទូត សេដ្ឋកិច្ចពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្ដិការ រវាងកម្ពុជា-អាមេរិក កាន់តែល្អប្រសើរ ហើយទំនាក់ទំនងកិច្ចសហប្រតិបត្ដិការរវាងសហ រដ្ឋអាមេរិក និងសមាគមអាស៊ាន ក៏កាន់តែមានភាពរឹងមាំដែរ ៕

No comments:
Post a Comment