ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ថា ការរីក ចម្រើន និងការផ្លាស់ប្តូររាជធានីភ្នំពេញ របស់ កម្ពុជានោះ គឺមិន អាចកាត់ផ្តាច់ពីជំនួយ របស់ ភាគីចិនបាននោះទេ ដោយភាគីចិន បាន ជួយ មិនត្រឹមតែ ការអភិវឌ្ឍប៉ុណ្ណោះទេ តែចិន បានជួយកម្ពុជាទាំងឯករាជ្យ និងនយោបាយ។
អ្នកនាំពាក្យកិច្ចជំនួប រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្រ្តីមហាយក្សចិន លោក វិន ជាបាវ លោក អ៊ាង សុផល្លែត បានថ្លែងតាមប្រសាសន៍ របស់លោក វិន ជាបាវ ប្រាប់អ្នកកាសែតឲ្យដឹងថា ការយាងសោយទិវង្គត របស់អតីតព្រះមហាវីរៈ ក្សត្រ សម្តេច ព្រះបាទនរោត្តម សីហនុ ចំពេលដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំ ពូលអាស៊ីបូព៌ា ដោយកម្ពុជាទាំងមូលកំពុង កាន់ ព្រះបរមទុក្ខជូនចំពោះ ព្រះបរមសព របស់ព្រះមហាវីរៈក្សត្រ។
លោក វិន ជាបាវ បានបន្តថា នេះគឺជាការទទួលបន្ទុកដ៏ធំមួយ របស់សម្តេចតេជោ ហ៊ុន សែន ហើយយ៉ាងណាមិញ ការទទួលធ្វើជាម្ចាស់ផ្ទះ និងជា ប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ាន រួមទាំងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានេះ ជាជំហានយ៉ាងសំខាន់របស់កម្ពុជា ក្នុងការបោះជំហានចូល ទៅក្នុងឆាកអន្តរជាតិ។
លោកក៏បាន វាយតម្លៃខ្ពស់ចំពោះវីរភាព របស់សម្តេចតេជោ ហ៊ុន សែន ដោយបានជូនពរឲ្យកម្ពុជា ទទួលបានជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំ កំពូលអាស៊ានលើកទី២១នេះផងដែរ។
លោក វិន ជាបាវ បានបញ្ជាក់ថា ថ្នាក់ដឹកនាំជំនាន់ក្រោយរបស់ចិនទាំងអស់ នឹងខិតខំប្រឹងប្រែងធ្វើយ៉ងណាឲ្យទំនាក់ទំនង រវាងកម្ពុជា-ចិន ដែល បានបន្សល់ទុក តាំងពីអតីតព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ ឲ្យកាន់តែរីកចំរើនជាងនេះទៀត។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាសូមថ្លែងអំណរគុណចំពោះ លោក វិន ជាបាវ និងប្រជាជន រួមទាំងរដ្ឋាភិបាលចិនទាំងអស់ ដែលបានជួយកម្ពុជានៅពេលដែលកម្ពុជា បានជួបនូវការលំបាក ជាពិសេសនៅ ពេលទៅទទួលព្រះបរមសព របស់សម្តេចឪកាលពីពេលកន្លងមក។ សម្តេច បានមានប្រសាសន៍បន្តថា ការជួយជ្រោមជ្រែងរបស់ចិន គឺជាកាយវិការ មួយដែលមិនមែន ត្រឹមតែរាជវង្សានុវង្សនោះទេ តែប្រជាជនកម្ពុជាទាំងអស់បានឃើញ ដែលនេះជាកាយវិការមួយដ៏សំខាន់ ដែលចិនបានជួយ កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកអំពីប្រវត្តិកាលពីពេលកន្លងទៅ ដែលចិនបានជួយកម្ពុជាយ៉ាងច្រើន ជាពិសេសពាក់ព័ន្ធនិងផ្នែកនយោបាយ កាលពីអំឡុងឆ្នាំ២០០៣-២០០៤នៅគ្រាដែលកម្ពុជា បានជាប់គាំងផ្នែកនយោបាយ ហើយចិនបានបញ្ជូនមន្រ្តីជាន់ខ្ពស់ របស់ខ្លួនមកបំពេញ ទស្សនកិច្ចនៅកម្ពុជា ហើយលោក វិន ជាបាវ ក៏បានអញ្ជើញសម្តេចទៅទស្សនកិច្ច នៅក្នុងប្រទេសចិន ដោយនោះជាកាយវិការជាក់លាក់ មួយរបស់ចិន ក្នុងការជួយកម្ពុជា។
សម្តេចតេជោ បានបញ្ជាក់ថា ចាប់តាំងពីពេលនោះមក ការរីកចំរើន និងទំនាក់ទំនង របស់កម្ពុជា និងចិន ក៏បានឈានឡើងយ៉ាងឆាប់រហ័ស រហូត ដល់ទំនាក់ទំនង បានឈានដល់កម្រិតកំពូល ដែលជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា “ការរីកចំរើនរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់ ចេញពីជំនួយរបស់ចិនបានឡើយ ដោយចិនបានជួយដល់កម្ពុជា យើងមិនត្រឹមតែសម្រាប់ការអភិវឌ្ឍ តែចិនបានជួយកម្ពុជាទាំងឯករាជ្យ និងផ្នែកនយោបាយផងដែរ”។
យ៉ាងណាក៏ដោយ ក្នុងជំនួបទ្វេភាគី ក្រៅកិច្ចប្រជុំពូលអាស៊ាន-ចិន រវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ និងលោក វិន ជាបាវ នាយករដ្ឋ មន្ត្រីចិន សម្តេចតេជោបានស្នើ ប្រទេសចិនបន្តផ្តល់ នូវជំនួយសម្បទានដល់កម្ពុជា និងបានស្នើសុំ ប្រទេសចិន ឲ្យបន្តកិច្ចសហប្រតិបត្តិការផ្នែក សេដ្ឋកិច្ចធ្វើ យ៉ាងណា ឲ្យទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ បាន៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧៕
ប្រភព៖ www.dap-news.com

No comments:
Post a Comment