ភ្នំពេញ,(ស៊ិនហួ)៖ បណ្តាមេដឹកអាស៊ាន បានអនុម័តនូវសេចក្តី ប្រកាសស្តីអំពី សិទ្ធិមនុស្សអាស៊ាន នៅថ្ងៃអាទិត្យ នេះ ដែលសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្ស អាស៊ាននេះ មានគោលបំណងក្នុងការ កាត់បន្ថយនូវ ការចាប់ខ្លួននិងការធ្វើ ទារុណកម្មខុសច្បាប់ ប៉ុន្តែសេចក្តីប្រកាសនេះ ត្រូវបានឡោមព័ទ្ធដោយ ការរិៈគន់មកពី ក្រុមសកម្មជន ដែលចោទប្រកាន់ថាសេចក្តីប្រកាស ស្តីពីសិទ្ធិមនុស្សអាស៊ាននេះ គឺធ្វើឲ្យមានគុណវិបត្តិផងដែរ ដើម្បីឲ្យមានប្រសិទ្ធិភាពនោះ។
ឯកសារដែលត្រូវបានចុះហត្ថលេខាដោយបណ្តាមេដឹកនាំអាស៊ាន នៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូល ក្រោយពេល ដែលកំណត់ហេតុចុងក្រោយដោយបន្ថែមដោយអត្ថបទថ្មីអំឡុងពេលនៃការររិះគន់។
កថាខណ្ឌថ្មី ដែលត្រូវបានបន្ថែមដោយផ្នែកទី២នៃឯកសារ ដែលបានត្រូវដោះស្រាយជាមួយនិង យន្តការ នៃការធ្វើប្រតិបត្តិការអាស៊ានខ្លួនឯង។
លោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ ថា ការពិភាក្សាលើកក្រោយ របស់បណ្តា មេដឹកនាំអាស៊ាន បានធ្វើការសំរេចចិត្តនៅក្នុង ការបន្ថែម នូវកថាខណ្ឌចូលទៅក្នុងសេចក្តីប្រកាសនោះ។
លោក កៅ គឹមហួន បានមានប្រសាសន៍ថា កថាខណ្ឌថ្មី នឹងត្រូវពិភាក្សាគ្នា ក្នុងការធានាដល់ការ ប្រតិបត្តិនូវសេចក្តីប្រកាសឲ្យស្របដោយអំឡុងពេល ដោយអនុលោមតាមការប្តេជ្ញាចិត្ត ជា លក្ខណៈអន្តរជាតិ និងអាស៊ាន ដែលត្រូវធ្វើដោយបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់។
គួរបញ្ជាក់ថា សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សអាស៊ាន ដែលដំណើរការលើកមុនបាន ទទួលនូវ ការរិៈគន់ ពីសំណាក់ពួកសកម្មនិយម ដែលពួកសកម្មនិយមទទូចថា វាមានគុណវិបត្តិផងដែរបើត្រូវ បានអនុម័ត ប៉ុន្តែរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង បានប្រាប់អ្នកសារព័ត៌មាន លើកមុនថា វាគឺជាចំនុចកំពុងចាប់ផ្តើម សំរាប់តំបន់ក្នុងដោះស្រាយ បញ្ហព្រួយបារម្ភស្តីអំពីសិទ្ធិមនុស្ស៕













No comments:
Post a Comment