ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានផង នោះ បានសម្តែងការព្រួយបារម្ភចំពោះភាពប្រឈម ជាច្រើន ដែលបានបន្តកើតឡើង ចំពោះអាស៊ាន ក៏ ដូចជាពិភពលោកនាពេលអនាគត។
សម្តេចបានមានប្រសាសន៍ក្នុងកម្មវិធីបើក នៃកិច្ចប្រជុំស្តីអំពីកិច្ចពិភាក្សាសកលរបស់អាស៊ាន ដែលមាន ការចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ និងដៃគូអភិវឌ្ឍនានាដូចជា អាមេរិក ចិន រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី អង្គការពិភពលោក និងដៃគូរអភិវឌ្ឍន៍ជាច្រើនទៀត។
សម្តេចបានថ្លែងដោយព្រួយបារម្ភថា «ជាការពិតយើងជួបប្រជុំជាមួយគ្នាឥឡូវនេះ ដែលគម្រោងមិនទាន់ ចៀសផុតនៅឡើយនូវហិរញ្ញវត្ថុសកល។ ដូច្នេះយើងត្រូវតែបន្តប្រឈមនូវភាពមិនប្រាកដប្រជា នៃ កំណើនសេដ្ឋកិច្ច ព្រមទាំងបញ្ហាជាច្រើនទៀត ដែលនឹងអាចកើតមាននាពេលអនាគត... សន្ទុះនៃសេដ្ឋ កិច្ចយឺតយ៉ាវ និងភាពមិនរឹងមាំ នៃហិរញ្ញវត្ថុក្នុង បណ្តាប្រទេសមិនជឿនលឿន បានធ្វើឲ្យបណ្តាមូលធន អន្តរជាតិប្រឈម និងអស្ថិរភាព ពួកវិនិយោគិន ក៏មានភាពស្ទាក់ស្ទើរមិនហ៊ានបោះទុនវិនិយោគជា ដើម»។
សម្តេចបានមានប្រសាសន៍បន្តទៀតថា កត្តាទាំងនេះហើយ ដែលពិភពលោក និងអាស៊ានខិតខំប្រឹងប្រែង ទប់ស្កាត់ និងបន្តធ្វើយ៉ាងណាមិនឲ្យមានបញ្ហាទាំងនេះកើតមាននាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត។
សម្តេចបានបន្តទៀតថា បើទោះបីជារហូតដល់ពេលនេះ អាស៊ាននៅតែមានលក្ខណៈរឹងមាំក៏ពិតមែន ក៏ ប៉ុន្តែអាស៊ានគង់តែមានវិបត្តិ ប្រសិនណាពិភពលោកនៅតែបន្តមានភាពទន់ខ្សោយនៅឡើយនោះ។
ប្រធានអាស៊ានរូបនេះបានបន្តទៀតថា កិច្ចការពិភាក្សានាពេលនេះ ដើម្បីផ្លាស់ប្តូរ និងឆ្លុះបញ្ចាំអំពីការ កើនឡើងតួរនាទីរបស់អាស៊ាននៅក្នុងអន្តរកម្ម សម្រាប់កំណត់របៀបវារៈគោលនយោបាយសេដ្ឋកិច្ច និង ពិភពលោក។
សម្តេចតេជោ ក៏បានរំលេចផងដែរថា ការកើតឡើងអាស៊ានជាងបួនទសវត្សន៍មកនេះ (ឆ្នាំ១៩៦៧-២០១២) អាស៊ានបានវិវឌ្ឍឈានឡើង ក្លាយជាស្ថាប័នដែលមានសមាហរណកម្មយ៉ាងជិតស្និទ្ធទាំង វិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ មិនតែប៉ុណ្ណោះអាស៊ាន ក៏ជាដៃគូយុទ្ធសាស្រ្តជាមួយ នឹងដៃគូរអភិវឌ្ឍន៍ធំៗជាច្រើនទៀត ដែលមិនអាចខ្វះបាន។
ក្នុងឋានៈជាប្រធានអាស៊ាន សម្តេចតេជោ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យមាន ការរីកចម្រើនទាំងអាស៊ាន និងពិភពលោក ដោយចៀសវាងអំពីវិបត្តិ ដែលមានការព្រួយបារម្ភនាពេល អនាគត៕

No comments:
Post a Comment