ភ្នំពេញ៖ នយោបាយ ផ្សះផ្សាបង្រួបបង្រួមជាតិ ត្រូវបានអ្នកនយោបាយលើកមកនិយាយយ៉ាងកងរំពងម្តងទៀតចាប់តាំងពីការសោយ ទិវង្គតរបស់សម្តេចព្រះនរោត្តម សីហនុកាលពីថ្ងៃទី១៥តុលាមក។ ប៉ុន្តែ នៅមិនទាន់មានការអនុវត្តជាក់ស្តែងក្រៅពីការនិយាយតែមាត់នៅឡើយទេ។
លោកសម រង្ស៊ី មេដឹកនាំបក្សប្រឆាំងបានសរសេរលិខិត៣ច្បាប់ផ្សេងគ្នាទៅកាន់ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទៅមេដឹកនាំកំពូលទាំងបីរបស់បក្សកាន់អំណាចដើម្បីសុំការអនុញ្ញាត វិលមកគោរពព្រះបរមសពសម្តេចឳនៅក្នុង ព្រះបរមរាជវាំង។ លោកបានបន្ទន់ជំហរយ៉ាងខ្លាំងជាមួយគណបក្ស កាន់អំណាច ជាពិសេសជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង ខុសពីមុនដែលលោកតែងរិះគន់ វាយប្រហារដោយឥតសំចៃមាត់ទៅលើប្រមុខរដ្ឋាភិបាល។
គោលបំណងរបស់លោកសម រង្ស៊ី គឺចង់ប្រើប្រាស់នយោបាយផ្សះផ្សារជាតិដែលគេចាត់ទុកថា ជាទស្សនវិជ្ជារបស់អង្គសម្តេចឳនោះដើម្បីអាចវិលត្រឡប់ចូលស្រុក វិញ។ ប៉ុន្តែ គណបក្សកាន់អំណាចមិនបានឆ្លើយតបជាវិជ្ជមានទៅនឹងសំណើរបស់លោកសម រង្ស៊ីទេ។ សម្រាប់បក្សកាន់អំណាច លោកសម រង្ស៊ី កំពុងកេងចំណេញនយោបាយ។
ជាការពិតណាស់ ស្ថានភាពនយោបាយប្រទេសកម្ពុជាបច្ចុប្បន្ន ពិតជាត្រូវការនយោបាយផ្សះផ្សាបង្រួបបង្រួមជាតិជាចាំបាច់ខណៈដែល អ្នកនយោបាយកំពុងបែកបាក់គ្នាយ៉ាង ធ្ងន់ធ្ងរ។ ប៉ុន្តែ ការផ្សះផ្សាបង្រួបបង្រួមជាតិមិនអាចសម្រេចគោលដៅពិតប្រាកដរបស់ខ្លួន បានទេប្រសិនបើគេគ្រាន់តែនិយាយចេញពីបបូរមាត់ តែខ្វះសុឆន្ទៈពិតប្រាកដនោះ។
ជាទូទៅ អ្នកនយោបាយខ្មែរតែងតែដង្ហោយរកនយោបាយផ្សះផ្សារជាតិនៅពេលដែលស្ថានភាព កាន់តែតានតឹងខ្លាំង។ ប៉ុន្តែ ពួកគេមិនសូវរវីរវល់នឹងការផ្សះផ្សារជាតិទេនៅពេលស្ថានការណ៍បាន ធូរស្បើយ ឬនៅពេលកំពុងដណ្តើមប្រជាប្រិយភាពគ្នាឈានទៅកាន់អំណាច។ ពេលនោះ អ្វីៗក៏ទៅរួចដែរឲ្យតែគេគិតថា អាចទទួលបានប្រជាប្រិយភាព។ និយាយតាមបែបផ្សេង អ្នកនយោបាយខ្មែរពូកែបង្កើតបញ្ហា តែមិនសូវចេះដោះស្រាយ។ ទីបំផុត ក៏រត់ទៅពឹងបរទេសឲ្យជួយ នេះជាទម្លាប់ដែលគួរតែកែប្រែ។
សម្រាប់ក្រុមអ្នកវិភាគ និងតាមដានស្ថានការណ៍នយោបាយប្រទេសកម្ពុជា ការផ្សះផ្សាជាតិមានសារសំខាន់ណាស់សម្រាប់ប្រទេសដែលទើបតែងើបផុតពី ភ្លើងសង្គ្រាម បែកបាក់ដូចជាកម្ពូជា។ ប៉ុន្តែ គ្រាន់តែនិយាយមិនគ្រប់គ្រាន់ទេ តែអ្នកនយោបាយត្រូវសម្តែងឆន្ទៈពិតប្រាកដក្នុងការអនុវត្តនយោបាយ ផ្សះផ្សារជាតិ និងត្រូវចេះថែរក្សាវាឲ្យបានគង់វង្សទៀតផង មានន័យថាធ្វើនយោបាយត្រូវគិតផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ហើយហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន និងប្រយោជន៍បក្សក្នុងករណីចាំបាច់។
អ្វីដែលសំខាន់គឺ គេមិនត្រូវទុកគ្នាជាសត្រូវទេ។ ធ្វើនយោបាយ គ្មានអ្នកណាក្បត់ជាតិទេ ហើយក៏មិនមែនជារបៀបភ្នំមួយមិនអាចមានខ្លាពីរនោះដែរ ពោលគឺធ្វើនយោបាយដើម្បីប្រទេសជាតិដូចគ្នាគ្រាន់តែមានមធ្យោបាយ ខុសគ្នាតែប៉ុណ្ណោះ។ ដូច្នេះ គេមិនគួរបិទផ្លូវសម្រាប់នយោបាយផ្សះផ្សារជាតិឡើយ។
យ៉ាងណាក៏ដោយ នេះជាកាលៈទេសៈដ៏អំណោយផលល្អណាស់សម្រាប់នយោបាយផ្សះផ្សារជាតិខណៈដែល គ្រប់គ្នានិយាយថាចង់ដើរតាមព្រះរាជតម្រិះអង្គសម្តេចឳ។ ម្យ៉ាងទៀត នៅពេលដែលគ្រប់គ្នាកំពុងមានទុក្ខក្រៀមក្រំដោយការសោយទិវង្គតរបស់ សម្តេចឳ រឿងអាក្រក់ៗទាំងឡាយអាចនឹងត្រូវបំភ្លេចបាន។ នេះជាឱកាសសម្រាប់ឈានទៅរកនយោបាយផ្សះផ្សារជាតិ។ ប៉ុន្តែ អ្វីដែលសំខាន់គឺ អ្នកនយោបាយត្រូវស្វែងរកជំនឿចិត្តលើគ្នា និងត្រូវសន្យាជាមួយគ្នាថា នឹងគោរពគោលការណ៍បង្រួបបង្រួមជាតិនេះជារៀងរហូត។ នេះជាគន្លឹះតែមួយគត់ក្នុងការបើកច្រកទៅរកការផ្សះផ្សារជាតិរវាង អ្នកនយោបាយខ្មែរ៕

No comments:
Post a Comment