កាលពីថ្ងៃច័ន្ទមន្ត្រីរបស់ចិនបាននិយាយថាយាន Rover របស់ចិនឈ្មោះថា Jade Rabbit បានផ្ញើរូបភាពរបស់ព្រះច័ន្ទមកផែនដីជាលើកដំបូងបន្ទាប់ពីយាន អវកាសរបស់ចិនបានចុះចតនៅលើព្រះច័ន្ទ ។ទីភ្នាក់ងារអវកាសចិន បានថ្លែងថា «ការរុករកនៅក្នុងអវកាសគឺជាការងារដែលត្រូវ ធ្វើជាបន្តរបស់មនុស្សជាតិ» ។ ទីភ្នាក់ងារអវកាសចិនបានបន្តទៀត ថា ភាពជោគជ័យនៃបេសកកម្មនេះវាក៏បង្ហាញអំពីភាពខ្លាំងក្លានៃ វិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសចិនផងដែរ ។ ប្រ ទេសចិននឹងបន្តបំពេញបេសកកកម្មក្នុងអវកាសក្នុងគោលបំណងសន្តិ ភាព និងប្រកបដោយកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀត ក្នុងការប្រើប្រាស់ផលប្រយោជន៍ដែលបានមកពីអវកាសសម្រាប់មនុស្ស លោកទាំងមូល ។
រូបភាពដែលផ្តល់ឱ្យដោយទីភ្នាក់ងារសារពត៌មានជាផ្លូវការ របស់ចិនស៊ិនហួបង្ហាញអំពីយានអវកាសចុះចតលើព្រះច័ន្ទដែល គ្របដណ្តប់ដោយពណ៌មាស នៅក្នុងតំបន់មួយដែលគេឱ្យឈ្មោះថា Sinus Iridum ឫុ Bay of Rainbows ផ្ទាំងសូឡារបស់វាកំពុងតែបើកដើម្បីស្រូបថាមពលពី ព្រះអាទិត្យ ។ ចំណែកឯយាន Rover ដែលមានពណ៌ប្រាក់វិញមានឈ្មោះជាភាសាចិនថា Yutu ឫុ Jade Rabbit ដែលជាឈ្មោះរបស់អាទិទេពមួយនៅព្រះច័ន្ទក្នុងរឿងនិទានរបស់ ចិន ។ ដានកង់របស់វាបានបង្ហាញនៅលើដីដែលមានពណ៌ក្រមៅរបស់ព្រះ ច័ន្ទ បន្ទាប់មកយាន Rover នេះបង្វិលខ្លួនបង្ហាញនូវទង់ជាតិពណ៌ក្រហមរបស់ចិនប្រកបដោយមោទ នភាព ។
ប្រទេសចិនបានបញ្ជូនមនុស្សទៅក្នុងអវកាសតាំងពីមួយទសវត្សរ៍ មុន ហើយគឺជាប្រទេសទី៣ដែលបានបំពេញបេសសកម្មនៅភពព្រះច័ន្ទ បន្ទាប់ពីសហរដ្ឋអាមេរិកនិងអតីតសហភាពសូវៀត ។ ការចុះចតលើភព ព្រះច័ន្ទនេះគឺជាជំហានមួយឆ្ពោះទៅមុខនៃមហិច្ឆតារបស់ទី ក្រុងប៉េកាំងក្នុងការអនុវត្តកម្មវិធីយោធាក្នុងអវកាស ដោយ រួមមានការបង្ហោះស្ថាននីយអវកាសហោះជុំវិញផែនដីនៅមុនដំណាច់ ឆ្នាំ២០២០ ។ រដ្ឋាភិបាលរបស់ចិនបាននិយាយថាបេសកកម្មនេះគឺជា ការអភិវឌ្ឍមួយនៃឧស្សាហកម្មអវកាសរបស់ប្រទេសចិនដែលស្ថិតនៅ ក្រោមការដឹកនាំរបស់សមមិត្ត Xi Jinping ។
យាន Yutu បានចាប់ផ្តើមដំណើរការនៅម៉ោង ៤និង៣៥នាទីព្រឹក (ត្រូវនឹង ម៉ោង ៨និង៣៥នាទីម៉ោងសកល នាថ្ងៃសៅរ៍) គឺរយៈពេលប៉ុន្មានម៉ោង ក្រោយពីយានអវកាស Changé-3 បានចុះចតនៅលើព្រះច័ន្ទ ។ ឯការបញ្ជូនរូបថតមកផែនដីគឺចាប់ ផ្តើមនៅម៉ោង១១និង៤២នាទីយប់ ក្រោយពីយាន Rover ធ្វើដំណើរបានប៉ុន្មានម៉ែត្រពីយានអវកាស ។
សក្តានុពលភាពនៃការប្រមូលយកធនធានពីភពព្រះច័ន្ទ ត្រូវបានផ្សព្វផ្សាយថាជាគោលបំណងដ៏ចំបងនៃកម្មវិធីអវកាស របស់ទីក្រុងប៉េកាំង ។ គេរំពឹងថាប្រទេសចិននឹងប្រមូលយកសារ ធាតុមួយចំនួនពីភពព្រះច័ន្ទរួមមាន uranium, titanium និងរ៉ែផ្សេងៗ ។

No comments:
Post a Comment