ព្រៃដ៏គួរឱ្យភ័យខ្លាចជាងគេហើយជាប់ចំ ណាត់ថ្នាក់នៅក្នុងតំបន់ទាំង១០ដែលគួរ អោយខ្លាចបំផុតនៅក្នុងលោក (Top 10 scariest places on Earth) និងជាប់ចំណាត់ថ្នាក់នៅក្នុងតំបន់អាថ៌កំបាំងជាងគេទាំង១០ នៅលើលោក (10 of the most mysterious places on Earth) គឺព្រៃAokigahara ។ ព្រៃAokigahara ស្ថិតនៅ ជើងភ្នំFuji នៃប្រទេស ជប៉ុន ។ មានអ្នកខ្លះ ហៅព្រៃនេះ ថាជាកន្លែងដ៏ល្អបំផុតសម្រាប់ស្លាប់ ហើយព្រៃនេះជាកន្លែងដែលមាន ភាព ល្បីល្បាញទី២លើលោកក្នុងការឆក់ យកជីវិតមនុស្ស ។ ដោយស្ថិត នៅលើផ្ទៃ ដី៣៥០០ហិកតា និងមានដើមឈើក្រាស់ ឃ្មឹក ព្រៃAokigahara ធ្វើអោយមនុស្សងាយ នឹងវង្វេងផ្លូវជាទីបំផុត។ ចាប់ពីទសវត្សរ៍ឆ្នាំ១៩៥០មកមានអ្នក ជំនួញជនជាតិជប៉ុន បានវង្វេងផ្លូវហើយយ៉ាងហោចណាស់មានអ្នកវង្វេងផ្លូវ៥០០នាក់ត្រូវ បាត់ខ្លួនជារៀងរហូត ។ ចំនួន នៃការ វង្វេងផ្លូវនិងការធ្វើអត្តឃាតមានការកើនឡើងជារៀងរាល់ឆ្នាំ ។ តាមរបាយករណ៍របស់ប៉ូលីសមានមនុស្សជាមធ្យម១០០នាក់ក្នុងមួយឆ្នាំ ធ្វើដំណើរទៅកាន់ព្រៃAokigahara ដើម្បីធ្វើអត្តឃាត ។ ភាគច្រើននៃអ្នក ធ្វើ អត្តឃាតគឺគេសម្លាប់ខ្លួនដោយចងកនិងប្រើប្រាស់ថ្នាំហួសកម្រិត ។
ដើម្បីទប់ស្កាត់ការធ្វើអត្តឃាតរដ្ឋាភិបាលប្រទេសជប៉ុនបានសរសេរពាក្យ ដាស់តឿននៅមុខច្រកចូលព្រៃAokigahara នេះថា«ជីវិតរបស់ អ្នកជារបស់ដែលមានតម្លៃបំផុតដែលឪពុកម្តាយអ្នកបានប្រគល់ឱ្យ» និង «សូមពិគ្រោះយោបល់ជាមួយប៉ូលីសមុននឹងអ្នកសម្រេចចិត្តថាធ្វើអត្តឃាត» ។ ប៉ុន្តែការសរសេរពាក្យ ដាស់តឿននេះហាក់ដូចជាគ្មានប្រយោជន៍ឡើយព្រោះចំនួនមនុស្សដែលទៅធ្វើអត្តឃាត គ្មានការថយចុះ នោះទេ។ ជនជាតិជប៉ុនមាន ជំនឿមួយថាការធ្វើអត្តឃាតនៅក្នុងព្រៃនេះគឺធ្វើឱ្យព្រៃនេះរីកឡើងកាន់តែធំ បង្កើតឱ្យ មានអភ្ភូតហេតុចម្លែកផ្សេងៗ និងការពារអ្នកដែលចូលក្នុងព្រៃនេះហើយមិនឱ្យចាកចេញពីព្រៃ នេះបានឡើយ ។ តាមជំនឿរបស់អ្នក ស្រុកនៅទីនោះ និងតាមរឿងប្រលោមលោក ព្រៃAokigahara គឺជាព្រៃដែលពោរពេញទៅដោយព្រលឹងខ្មោច បីសាច ដែលតាមលងយា យីមនុស្សយ៉ាងសាហាវ ។ អាជ្ញាធរក្នុងតំបន់បាននិយាយថា អ្នកដែលមកកាន់ព្រៃនេះមាន៣ប្រភេទគឺអ្នកធ្វើដំណើរមកគយគន់ទេស ភាពដ៏ស្រស់ត្រកាលរបស់ភ្នំ Fuji អ្នកដែលចង់ឃើញចង់ដឹងអំពីរឿងដ៏រន្ធត់នៅព្រៃ Aokigahara និងអ្នកមកធ្វើអត្តឃាតតែម្តង ។ ចំពោះអ្នកដែលមកធ្វើអត្តឃាតបានគិតថាអំពើរបស់ពួកគេនឹងមិនប៉ះ ពាល់អ្នកទេសចរណ៍ និងកម្មករដែលធ្វើការនៅក្នុងព្រៃនេះឡើយ ។ប្រជាជននៅតំបន់នេះម្នាក់បាននិ យាយ ថា វាជាការគួរឱ្យធុញទ្រាន់ណាស់ដែលទីកន្លែងដ៏ល្បីល្បាញនេះ គឺជាកន្លែងសម្រាប់ធ្វើអត្តឃាត ទៅវិញ ។ ចំណែកឯប៉ូលីសក្នុងតំបន់វិញបាននិយាយថា«ខ្ញុំបានឃើញសាកសពមនុស្សយ៉ាងច្រើន ដែល ស្អុយរលួយ មានសាកសពខ្លះ ទៀតត្រូវបានសត្វព្រៃហែកស៊ីជាចំណី ដូច្នេះកន្លែងនេះមិនមែនជា កន្លែង ដ៏ល្អសម្រាប់ស្លាប់នោះទេ!» ។ ចំពោះកម្មករដែលធ្វើការនៅ ក្នុងព្រៃនោះគឺកាន់តែយ៉ាប់ជាងប៉ូលីសទៅទៀតគឺពួកគាត់ត្រូវយកសាក សពទាំងនោះចុះពីលើភ្នំទៅកាន់អគារដាក់សាកសពដែលមានឈ្មោះថា «អគារសាកសពអ្នកធ្វើអត្តឃាត» ។ ដោយមានជំនឿថាការទុកសាកសពអ្នកធ្វើអត្តឃាតឱ្យនៅតែឯងគឺនាំមកនូវ សំណាងអា ក្រក់ ដូចជាព្រលឹងរបស់ពួកគេនឹងស្រែកនៅពេលយប់ មិនត្រឹមតែប៉ុណ្ណោះសាក សពនោះនឹងក្រោកឡើងដើរដោយខ្លួនឯងផង កម្មករទាំងនោះត្រូវចាត់គ្នាយាមសាកសពដែលដាក់នៅ ក្នុងបន្ទប់ដាក់សាកសព ។ ដើម្បីយុត្តិធម៌ពួកគេត្រូវប៉ាវស៊ីងស៊ុំដើម្បីឱ្យអ្នកចាញ់ទៅដេកយាមសាកសព ។ ចំពោះអ្នកវិទ្យាសាស្ត្រវិញគេមិនដឹងអំពីមូលហេតុច្បាស់លាស់ដែលនាំឱ្យ មនុស្សចូលចិត្តទៅធ្វើអត្ត ឃាតទីនោះទេ ប៉ុន្តគេអាចបកស្រាយបានថាការវង្វេងផ្លូវនៅក្នុងព្រៃAokigahara គឺបណ្តាលមកពី ព្រៃ នោះមានទំហំធំពេក (៣៥០០ ហិកតា) មានដើមឈើដុះញឹកពេក ម៉្យាងទៀតត្រីវិស័យរបស់អ្នកដំណើរមិនដំណើរការឡើយដោយទីនោះមានដែន ម៉ាញេទិកមិនប្រក្រតីព្រោះមានកំអែភ្នំភ្លើងជាតិលោហធាតុ ដែលមានដែនម៉ាញេទិកច្រើន ។

No comments:
Post a Comment