សៀមរាប ៖ ដោយប្រទេសកម្ពុជា មានការរីកចម្រើន ខាងវិស័យទេសចរណ៍ ហើយនៅ ប៉ុន្មានឆ្នាំចុងក្រោយ នេះ ទោះ បីបុណ្យឆ្លងឆ្នាំសកល និងជាពិសេស ជាង នោះទៅទៀត គឺបុណ្យណូអែល ពុំមែន ជាបុណ្យប្រពៃ ណីរបស់ជាតិខ្មែរក៏ដោយ ក៏ពេលបច្ចុប្បន្ន គេឃើញនៅតាមបណ្ដាទីក្រុង ទីប្រជុំជនធំៗ ពិសេសក្រុងសេដ្ឋ កិច្ច ទេសចរណ៍នៅប្រទេសកម្ពុជា ។
ដោយឡែកនៅក្រុងសៀមរាប គឺតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជណីយដ្ឋាន គ្រឹះស្ថាន មជ្ឈមណ្ឌល ទេសចរណ៍ តាមដងផ្លូវសំខាន់ៗ ដូចជា តាមមាត់ស្ទឹង ផ្លូវជាតិលេខ៦ ខាងមុខព្រះរាជដំណាក់ និងព្រះអង្គ ចេក ព្រះអង្គចម ផ្លូវស៊ីវត្ថា ផាប់ស្រ្ទីត (Pub Street) ផ្សារចាស់ ផ្សាររាត្រី បានរៀបចំលម្អ តុបតែង រចនា ភ្លើង ផ្កាភ្ញី កូនឈើ រូបភាព និងរបស់របរ លម្អទេសភាព សោភណភាព គួរជាទីទាក់ទាញ និងចាប់អា រម្មណ៍ផងដែរ ។
ការតុបតែង រចនាលម្អ សោភ័ណភាព នៅឆ្នាំនេះ និងកាលពីឆ្នាំមុន គឺនៅពេលព្រលប់ និងពេលរាត្រី មានបងប្អូនប្រជាពលរដ្ឋ យុវជន ភ្ញៀវជាតិ អន្ដរជាតិ បានមកកំសាន្ដ និងថតរូបផ្ដិតយករូបភាព ទុកជា អនុស្សាវរីយផងដែរ ហើយក៏បានចូលរួមចំណែក ក្នុងការចូលរួមលើកស្ទួយនូវវិស័យទេសចរណ៍ ផងដែរ ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាប បានមានប្រសាសន៍ថា ដោយប្រទេសកម្ពុជា កំពុងមានការអភិវឌ្ឍន៍ ស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ មានការរីកចម្រើនជារៀងរាល់ឆ្នាំ ហើយរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់គោលនយោ បាយ និងផែនការអភិវឌ្ឍន៍ វិស័យទេសចរណ៍ ដ៏មានសក្ដានុពលរបស់ខ្លួន ក្នុងការចូលរួមចំណែកកាត់ បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ចជាតិ ធានាឲ្យបាននូវនិរន្តរភាពនៃការអភិវឌ្ឍនេះ និងក្នុងគោល បំណង នៃការសមាហរណកម្ម រាល់គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការផ្សព្វផ្សាយ អំពីវិស័យទេស ចរណ៍កម្ពុជា ជាមួយទេសចរណ៍អាស៊ាន និងទេសចរណ៍អន្តរជាតិនានា ។
លោកបានបញ្ជាក់ថា ទោះបីបុណ្យឆ្លងឆ្នាំសកល និងជាពិសេស គឺបុណ្យណូអែលពុំមែនជាបុណ្យប្រពៃណី របស់ជាតិខ្មែរក៏ដោយ តែដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ ប្រកបដោយប្រសិទ្ធភាពនោះ លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានប្រជុំពិគ្រោះយោបល់ ជាមួយបណ្ដាប្រតិបត្តិ ករទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំ តុបតែង រចនាភ្លើង ផ្កាភ្ញី រូបភាព និងសោភ័ណភាព ក្រុង សៀមរាប ឲ្យចេញជារូបរាងឡើងនៅពេលនេះ សម្រាប់ចូលរួមបុណ្យឆ្លងឆ្នាំសកល និងជាប្រធានបទដ៏ មានសារ:ខាន់ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ជាតិ ។ ទាំងអស់នេះ គឺបានបង្ហាញពីការយកចិត្តទុក ដាក់របស់រដ្ឋាភិបាល អាជ្ញាធរខេត្ត និងជាចូលរួមចំណែករបស់ប្រតិបត្តិករទេសចរណ៍ និងអ្នកពាក់ព័ន្ធ នានា ក្នុងការបំពេញនូវកាតព្វកិច្ចរបស់ខ្លួន ក្នុងការលើកកម្ពស់គុណភាព និងស្ដង់ដារទេសចរណ៍ ផងដែរ ៕

No comments:
Post a Comment