ជាងបួនទសវត្សរ៍ក្រោយមក ពោលគឺនៅក្នុងឆ្នាំ២០០២ ព្រះមហាក្សត្រ នរោត្តម សីហនុ បានដឹកនាំព្រះរាជពិធីដ៏ឱឡារិកមួយដើម្បីដង្ហែ ព្រះសារីរិកធាតុរបស់ព្រះពុទ្ធជាម្ចាស់ទៅតម្កល់នៅ ក្នុងព្រះសក្យមុនីចេតិយថ្មីមួយដែលមានការ តុបតែងលម្អដោយក្បាច់ក្បូរយ៉ាងស្រស់ស្អាតជាមួយ កាំជណ្តើរធ្វើពីថ្មម៉ាបដោយចំណាយអស់ ប្រាក់សរុបជាច្រើនលានដុល្លារនៅលើកំពូលភ្នំ ឧដុង្គ។
ព្រះសក្យមុនីចេតិយថ្មីនេះ ត្រូវបានកសាងឡើងនៅជិតព្រះចេតិយដែលមានអាយុកាលរាប់ សតវត្សរ៍ដែលដាក់តម្កល់អដ្ឋិធាតុរបស់រាជវង្សានុវង្ស។ ប៉ុន្តែ កាលពីសប្តាហ៍មុន ព្រះសុវណ្ណកោដ្ឋដែលដាក់តម្កល់ព្រះសារីរិកធាតុ របស់ព្រះពុទ្ធ ត្រូវបានចោរលួចដោយគ្មានបន្សល់ដាននៅវេលា ទៀបភ្លឺ និងទំនងជាស្ថិតក្រោមការយាមកាមរបស់ឆ្មាំសន្តិសុខ បីនាក់ដែលបម្រើការងារឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ករណីលួចរតនសម្បត្តិដ៏ពិសិដ្ឋនេះបានធ្វើឲ្យ កក្រើកវិស័យព្រះពុទ្ធសាសនានៅទូទាំងប្រទេស កម្ពុជា។
ព្រះសង្ឃជាង១០០អង្គបាននិមន្តជួបជុំគ្នានៅ លើកំពូលភ្នំឧដុង្គកាលពីថ្ងៃច័ន្ទ ដើម្បីធ្វើពិធីបួងសួងសុំឲ្យចោរយកព្រះសារីរិក ធាតុត្រឡប់មកវិញ។ ព្រះសង្ឃមួយក្រុមផ្សេងទៀតប្រហែល២០០អង្គបានឡោម ព័ទ្ធអង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃជាន់ខ្ពស់កាលពីថ្ងៃ អង្គារ នៅសាលសន្និសីទចតុមុខ ដោយអំពាវនាវទាំងកំហឹងឲ្យមន្ត្រី សង្ឃជាន់ខ្ពស់ជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធានារកឲ្យឃើញ រតនសម្បត្តិរបស់ជាតិនេះមកវិញ។ ក្រុមព្រះសង្ឃដែលធ្វើការតវ៉ាបាន លើកបដាមួយផ្ទាំងសរសេរ ជាអក្សរធំៗថា “ដោយសារតែអំពើពុករលួយ ទើបព្រះសារីរិកធាតុត្រូវចោរលួច” ។
លោក អេរីក ដេវីស (Erik Davis) អ្នកជំនាញ ខាងព្រះពុទ្ធសាសនារបស់ កម្ពុជា នៅមហាវិទ្យាល័យ ម៉ាកាឡេស្ទ័រ (Macalester) ក្នុងរដ្ឋមីណេ សូតា សហរដ្ឋអាេមរិក មានប្រសាសន៍ថា “ទាំងអស់នេះគឺជាទ្វេ គ្រោះ មិនធម្មតា និងមិននឹកស្មានដល់ [ សម្រាប់រដ្ឋាភិបាល]។ ខ្ញុំគ្មាន មន្ទិលថា ព្រះសារីរិកធាតុគួរតែអាចការពារបានល្អប្រសើរជាង នេះនោះទេ ប៉ុន្តែមានរឿងជាច្រើនដែលរដ្ឋាភិបាលគួរតែធ្វើឲ្យបា នល្អជាងនេះ”។
លោកបានលើកឡើងនៅក្នុងអ៊ីម៉េលមួយថា “បញ្ហានេះអាចជាបញ្ហាធំ ប៉ុន្តែ វានឹង អាស្រ័យលើសមត្ថភាពរបស់ព្រះសង្ឃ ឬតួអង្គមិនមែនជា ព្រះសង្ឃ ក្នុងការចាត់ទុកវាជាបញ្ហាធំដែលប្រជាពលរដ្ឋ មិនថា ព្រះ សង្ឃ ឬរដ្ឋាភិបាលទេដែលត្រូវតែដោះស្រាយ”។
លោក អេរីក ដេវីស បានលើកឡើងទៀតថា “មានផ្លូវជាច្រើន ខ្ញុំគិតថា វាអាស្រ័យ លើ [ ប្រជាពលរដ្ឋ] ថា តើពួកគាត់មានបំណង ប្រើប្រាស់ករណី លួចព្រះសារីរិកធាតុទាំងនេះធ្វើជាទឡ្ហីករណ៍ខាងនយោបាយអមដោយ ទស្សនយល់ឃើញថា ‘របបដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជានាពេលបច្ចុ ប្បន្នគ្មានសមត្ថភាពការពារបេតិកភណ្ឌដ៏ពិសិដ្ឋរបស់យើង’ ឬ សូម្បីយល់ឃើញថា ‘វាជាសញ្ញាបង្ហាញពីភាពខុសច្បាប់របស់របបដឹក នាំបច្ចុប្បន្ន’ ឬយ៉ាងណា” ។
ការស៊ើបអង្កេតករណីចោរកម្មដឹកនាំដោយក្រសួងមហាផ្ទៃ មិនទាន់ ទទួលបានតម្រុយអ្វីនៅឡើយទេ។ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ ក្រសួងមហាផ្ទៃបានបញ្ជូនខ្លួនបុរសប្រាំនាក់ រួមទាំងឆ្មាំ សន្តិសុខបីនាក់ដែលយាមកាមនៅព្រះសក្យមុនីចេតិយផង ទៅពន្ធនាគារ។
នៅក្នុងស្រុកពញាឮ ខេត្តកណ្តាល នាសប្តាហ៍នេះ ឆ្មាំសន្តិសុខដែល នៅតែមានតួនាទីយាមកាមនៅភ្នំឧដុង្គនៅឡើយ រួមជាមួយក្រុមគ្រួសារ របស់ឆ្មាំសន្តិសុខ ដែលពេលនេះកំពុងជាប់ពន្ធនាគារ បានត្អូញត្អែរ អំពីអង្គភាពយាមកាមមួយដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ និងដែល ទទួលបានប្រាក់ខែបន្តិចបន្តួចសម្រាប់ការងាររបស់ពួកគាត់។
លោក ចាប សឿន អាយុ៥៤ឆ្នាំ ស្ថិតក្នុងចំណោមឆ្មាំសន្តិសុខចំនួន១៥ នាក់ ដែលក្រសួងព្រះបរមរាជវាំងបានជ្រើសរើសឲ្យការពារបរិវេណព្រះ សក្យមុនីចេតិយនៅលើកំពូលភ្នំឧដុង្គ នៅពេលព្រះសារីរិកធាតុព្រះ ពុទ្ធជាម្ចាស់ត្រូវបានដង្ហែទៅតម្កល់នៅទីនោះកាលពីឆ្នាំ២០០២។
ឈរនៅចំណុចយាមកាមរបស់ខ្លួនទល់មុខចេតិយមួយនៅពាក់កណ្តាលផ្លូវ ចុះពីភ្នំឧដុង្គកម្ពស់៤២ម៉ែត្រ លោក ចាប សឿន បាននិយាយថា ដោយសារ តែឆ្មាំសន្តិសុខទទួលបានប្រាក់ខែត្រឹមតែ១៧០.០០០រៀល ឬប្រហែល៤២ ,៥០ដុល្លារនោះ គោលការណ៍បង្ហាញវត្តមានធូររលុង ហើយសហសេវិករបស់ គាត់បានទូរស័ព្ទសុំច្បាប់ឈឺ ឬសុំច្បាប់ឈប់សម្រាកជាញឹកញាប់ ដើម្បីទៅធ្វើការងារផ្សេងៗទៀត។
នៅរាត្រីថ្ងៃទី១០ ខែធ្នូ នៅពេលព្រះសារីរិកធាតុត្រូវចោរលួច លោក ចាប សឿន និយាយថា ក្នុងចំណោមឆ្មាំសន្តិសុខប្រាំពីរនាក់ដែល ត្រូវបានចាត់តាំងឲ្យយាមកាមការពារព្រះសក្យមុនីចេតិយ មានតែ បីនាក់ប៉ុណ្ណោះ ដែលមានវត្តមាន។
នៅម៉ោងប្រហែល២រំលងអធ្រាត្រ ឆ្នាំសន្តិសុខម្នាក់ក្នុងចំណោម នោះបានរាយការណ៍ ប្រាប់អាជ្ញាធរថា មេសោពីរចាក់បិទទ្វារលាប ថ្នាំពណ៌មាសដែលមានតែមួយគត់របស់ព្រះសក្យមុនីចេតិយ ត្រូវចោរលួច កាត់ដាច់។
ឆ្មាំសន្តិសុខបីនាក់ដែលមានភារកិច្ចយាមកាម ឈ្មោះ ចោម ថៃ អាយុ៥៧ ឆ្នាំ ឈ្មោះ សៀង សារិន អាយុ៥៨ឆ្នាំ និងឈ្មោះ កា សាក អាយុ៤៦ឆ្នាំ ត្រូវបានឃាត់ខ្លួនយកទៅសាកសួរ ហើយកាលពីថ្ងៃអាទិត្យ ឆ្មាំទាំងបី នាក់នេះត្រូវបានចោទប្រកាន់ពីបទចោរកម្ម។
អង្គុយនៅខាងក្រៅផ្ទះថ្មមានតែមួយបន្ទប់របស់ខ្លួនដែលស្ថិត នៅចម្ងាយប្រហែល មួយគីឡូម៉ែត្រពីភ្នំឧដុង្គ អ្នកស្រី ឡេង យ៉ែម អាយុ ៦២ឆ្នាំដែលត្រូវជាប្រពន្ធរបស់លោក ចោម ថៃ បាននិយាយថា ជាធម្មតា ប្តីរបស់គាត់ទៅធ្វើការពីម៉ោង៧យប់រហូតដល់ម៉ោង៧ព្រឹកនៅព្រះ សក្យមុនីចេតិយ ហើយប្រាក់ខែរបស់គាត់មិនបានបើកជាញឹកញាប់។ អ្នកស្រីនិយាយថា “ប្រហែលប្រាំខែម្តងគាត់បើកប្រាក់ខែបានពីរ ឬ បីខែ។ គាត់ធ្វើការងារនេះដោយសារតែគាត់មានវ័យចាស់ និងមិនអាច ធ្វើអ្វីផ្សេងទៀតបាន”។
អ្នកស្រី ពឹង សាយហៀង ដែលត្រូវជាប្រពន្ធរបស់លោក សៀង សារិន បាន និយាយថា ប្តីរបស់គាត់ធ្វើជាគ្រូទាយនៅព្រះសក្យមុនី ចេតិយអំឡុង ពេលថ្ងៃ ដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់ទំនុកបម្រុងគ្រួសារ ដែល រស់នៅក្នុងផ្ទះខ្ទមឈើនៅជើងភ្នំឧដុង្គ។
អ្នកស្រី លឹង សុខុម អាយុ៤២ឆ្នាំដែលត្រូវជាប្អូនស្រីរបស់លោក សៀង សារិន បាននិយាយថា “ខ្ញុំហ៊ានភ្នាល់ដាក់ជីវិតថា គាត់មិនពាក់ព័ន្ធ នឹងការលួចនេះទេ។ គាត់ស្រឡាញ់បេតិកភណ្ឌរបស់កម្ពុជា ហើយបានធ្វើការ ងារដើម្បីការពារវា”។ ក្រោយពីការចាប់ខ្លួនឆ្មាំសន្តិសុខទំាងនេះនគរបាលបានឆែកឆេរផ្ទះ របស់ពួកគេប៉ុន្តែ រកមិនឃើញភ័ស្តុតាងបញ្ជាក់ពីព្រះសារីរិក ធាតុដែលចោរបានលួចយកទៅនោះទេ។
លោក ផា សុខែម អាយុ៥៩ឆ្នាំជាប្រធានឆ្មាំសន្តិសុខយាមកាមការ ពារព្រះសក្យមុនីចេតិយ និងឈ្មោះ កាន់ សុភ័ក្ត្រ អាយុ៣៩ឆ្នាំជាអ្នក រត់ម៉ូតូឌុបនៅស្រុកពញាឮ ក៏ត្រូវបានចោទប្រកាន់ ពីបទលួចព្រះសារីរិកធាតុដែលមានអាយុកាល២.៥០០ឆ្នាំនេះដែរ។
យោងតាមអ្នកស្រី សាយ កេត អាយុ៧១ឆ្នាំដែលត្រូវជាម្តាយរបស់លោក កាន់ សុភ័ក្ត្រ បានឲ្យដឹងថា កូនប្រុសរបស់គាត់បានចេញទៅផឹកស្រាសជាមួយលោក កា សាក ដែលត្រូវជាជីដូនមួយ មុនពេលលោក កា សាក ទៅយាមនៅព្រះសក្យ មុនីចេតិយនៅយប់នោះ។ អ្នកស្រីនិយាយថា បន្ទាប់ពីត្រឡប់មកផ្ទះវិញ កូនប្រុសរបស់គាត់បានចូលទៅក្នុងព្រៃនៅជិតផ្ទះ ដើម្បីរកកូន កង្កែបធ្វើនុយស្ទួចត្រីក្នុងបឹងមួយក្បែរនោះ។
អ្នកស្រីនិយាយថា កូនប្រុសរបស់អ្នកស្រីបានមកផ្ទះដេកនៅម៉ោង ប្រហែល១១យប់។ នៅពេលព្រឹកឡើងនគរបាលបានទៅផ្ទះរបស់ពួកគាត់ ហើយបា នដាក់ខ្នោះដៃលោក កាន់ សុភ័ក្ត្រ។ អ្នកស្រីនិយាយថា “ខ្ញុំគិតថា កូនប្រុសរបស់ខ្ញុំមិនពាក់ព័ន្ធក្នុង រឿងនេះទេ។កូនប្រុសខ្ញុំត្រូវបានចាប់ខ្លួនដោយសារតែមានអ្នក ឆ្លើយថា កូនខ្ញុំបានផឹកសីុជាមួយឆ្មាំសន្តិសុខម្នាក់ក្នុងចំណោម ឆ្នាំសន្តិសុខដែលត្រូវយាមកាមនៅយប់នោះ”។
យោងតាម អ្នកស្រី ជា ប៊ុនថា អាយុ៥៨ឆ្នាំ ដែលត្រូវជាប្រពន្ធ របស់លោក ផា សុខែម បានឲ្យដឹងថា លោក ផា សុខែម ដែលពីមុនមានតួនាទីជា នាយការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុកពញាឮ កំពុងស្ថិតនៅ ផ្ទះរបស់ខ្លួនក្នុងសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ ស្ថិតនៅ ចម្ងាយប្រហែល៣០គីឡូម៉ែត្រ ពីភ្នំឧដុង្គ នៅពេលគាត់ទទួលការ ហៅទូរស័ព្ទនៅម៉ោងប្រហែល៣រំលងអធ្រាត្រ ដោយប្រាប់គាត់ពីហេតុការណ៍ ចោរគាស់ទ្វារព្រះសក្យមុនីចេតិយ។
អ្នកស្រី ជា ប៊ុនថា និយាយថា គាត់បានប្រញាប់ប្រញាល់ចូលរថយន្ត តូយ៉ូតា កាមេរី របស់គាត់ ហើយបានបើកឆ្ពោះទៅព្រះសក្យមុនីចេតិយ។ ដល់ពេលព្រឹកឡើងគាត់ក៏ត្រូវបានចាប់ខ្លួន។
នៅលើជញ្ជាំងផ្ទះរបស់គាត់ មានតាំងរូបថតលោក ផា សុខែម អំឡុង ពេលបម្រើការងារឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលគ្រឿង ឥស្សរយសពីលោក ហ៊ុន សែន លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងឧបនាយករដ្ឋ មន្ត្រី សុខ អាន។
លោក សុខែម មានតំណែងជាប្រធានការិយាល័យវប្បធម៌សុក្រ នៅពេលព្រះសក្យមុនីចេតិយថ្មីនេះត្រូវបានកសាង ពីឆ្នាំ១៩៩៧ដល់ឆ្នាំ២០០២។ នៅពេលលោកចូលនិវត្តកាលពីឆ្នាំមុន លោកត្រូវបានចាត់តាំងឲ្យគ្រប់គ្រងឆ្មាំ សន្តិសុខការពារព្រះសក្យមុនីចេតិយ នេះបើយោងតាមកូនប្រុសរបស់គាត់ឈ្មោះ ផា សូឌីណា ដែល ជាប្រធានរដ្ឋបាលនៅសាលាស្រុកពញាឮ។
លោក សូឌីណា បានលើកឡើងថា “មូលហេតុដែលធ្វើឲ្យគាត់ត្រូវចាប់ខ្លួន គឺដោយសារតែគាត់គ្រប់គ្រងឆ្មាំសន្តិសុខទាំង អស់នោះ។ វាជាការធ្វេសប្រហែសរបស់ឪពុកខ្ញុំក្នុង ការគ្រប់គ្រងឆ្មាំសន្តិសុខ” ទើបបណ្តាលឲ្យព្រះសារីរិកធាតុត្រូវចោរលួច។
ថ្វីបើក្រុមគ្រួសាររបស់ជនសង្ស័យទាំងនេះបានបញ្ជាក់ថា ជនសង្ស័យ គ្មានទោសកំហុសយ៉ាងណាក៏ដោយ ក៏លោក ដួង តេងអធិការស្រុកពញាឮបាន មានប្រសាសន៍ថា ការចាប់ខ្លួននេះធ្វើឡើងផ្អែកលើស្នាមក្រយៅម្រាម ដៃប្រមូលបានពីព្រះសក្យមុនីចេតិយ រួមជាមួយនឹងសក្ខីកម្មទទួល បានអំឡុងពេលនគរបាលសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។
ទោះជាយ៉ាងណា ព្រះតេជគុណ ប៊ុត ប៊ុនទិញ ប្រធានសមាគមបណ្តាញ ព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ដែលបានដឹកនាំការតវ៉ាកាល ពីថ្ងៃអង្គារ នៅសាលសន្និសីទចតុមុខ បានមានសង្ឃដីកាថា ដោយសារតែ រដ្ឋាភិបាលមិនបានឧបត្ថម្ភឆ្មាំយាមកាមការពារព្រះសក្យមុនីចេតិយ ទើបបណ្តាលឲ្យបាត់បង់ព្រះសារីរិកធាតុបែបនេះ។
ព្រះតេជគុណមានសង្ឃដីកាថា “អាត្មាហ៊ាននិយាយថា អំពើពុករលួយជា អ្នកបង្កឲ្យមានរឿងនេះ គឺដោយសារអ្នកទាំងនេះ [ឆ្មាំការពារ ព្រះសក្យមុនីចេតិយ] មិនទទួលបានប្រាក់ខែ និងគ្មានប្រាក់សម្រាប់ ចិញ្ចឹមជីវិតដោយសារតែអំពើពុករលួយ”។ ព្រះតេជគុណបានលើកឡើងទៀតថា “ព្រះសារីរិកធាតុ គឺជារតនសម្បត្តិជាតិ និងជាទីពឹងរបស់សត្វលោក។នៅពេលយើងបាត់បង់ព្រះសារីរិកធាតុ គឺយើង បានបាត់បង់ទីពឹងរបស់យើង”។
លោក សុខ អឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល ដែលជាអ្នកទទួលខុសត្រូវចំពោះការបើកប្រាក់ខែឲ្យឆ្មាំសន្តិសុខការ ពារនៅភ្នំឧដុង្គមានប្រសាសន៍ថា “ខ្ញុំមិនដែលយក ឬកាត់ប្រាក់ខែ របស់ពួកគាត់ដូចពួកគាត់អះអាងទេ ប៉ុន្តែ ខ្ញុំទទួលស្គាល់ថា ថវិកាជាតិ មានការយឺតយា៉វ ដូច្នេះ ប្រាក់ខែក៏យឺតយ៉ាវដែរ តែមិនបាត់ទេ”។
នៅពេលសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតទូទាំងប្រទេស ដើម្បីស្វែងរកព្រះសារីរិកធាតុដែលចោរលួចទៅ សន្តិសុខយាមកាមនៅ ព្រះសក្យមុនីចេតិយនៅភ្នំឧដុង្គ ត្រូវបានបង្កើន ដោយក្នុងនោះមន្ត្រី នគរបាលជាតិចំនួនបីនាក់ និងមន្ត្រីកងរាជអាវុធហត្ថចំនួនបីនាក់ ត្រូវបានចាត់តាំងឲ្យយាមការពារ២៤ម៉ោងក្នុងមួយថ្ងៃ។
លោក ហេង សុផល អធិការរងស្រុកពញាឮបានទទួលស្គាល់ថា “ប៉ុន្តែ បញ្ជូន កម្លាំង មកពេលនេះគឺវាយឺតពេលទៅហើយ។ ព្រះសារីរិកធាតុត្រូវបាន ចោរលួចបាត់អស់ទៅហើយ”៕ សុខុម
© 2013, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន អនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពី ចាងហ្វាងការផ្សាយឡើយ។

No comments:
Post a Comment