ដោយៈ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និង លោក ប៉ោ សេដ្ឋា (បរិញ្ញាបត្រអក្សរ សាស្រ្ត និងមនុស្សសាស្រ្ត «ជំនាន់ទី១២», សញ្ញាបត្រមន្រ្តីរដ្ឋបាល «ជំនាន់កសាងជាតិ», អនុបណ្ឌិតច្បាប់ ផ្នែក នីតិឯកជន និងបម្រើ ការងារផ្នែកសារព័ត៌មាន រយៈពេល ១០ឆ្នាំ)
ភ្នំពេញ៖ សម្តេច ហ៊ុន សែន ជាអ្នកការទូតដ៏ប៉ិនប្រសព្វ ចេះបត់បែន តាមសភាពការណ៍នយោបាយ ហើយអាចកាន់ អំណាច បានយូរតទៅទៀត។ ឃ្លានេះ យោងតាមសៀវភៅ ដែលសរសេរដោយលោក ឆាយ សុផល អ្នកកាសែតល្បី ម្នាក់របស់ខ្មែរ ដែរនោះ បានបោះពុម្ព មានចំណងជើងថា «នយោបាយ និងអំណាច ក្នុងប្រវត្តិសាស្ត្រខ្មែរ ជាង ៤០ឆ្នាំ» ដែលអ្នកនិពន្ធ បាន ដកស្រង់សម្តីរបស់លោក អាលី អាឡាតាស់ អតីតរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី និងជាសហប្រធាន សន្និសីទ ទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ស្តីពីកម្ពុជា។
តើសំដីរបស់លោក អាលី អាឡាតាស់នេះ ត្រឹមត្រូវដែរឬទេ? ត្រឹមត្រូវ ឬមិនត្រឹមត្រូវ គឺស្ថិតនៅលើ សកម្មភាព ព្រឹត្តិការណ៍ ជាក់ស្តែង និងលទ្ធផលជាក់ស្តែងតែប៉ុណ្ណោះ ដែលអាចបញ្ជាក់នូវការពិតបាន។ ខាងក្រោមនេះ យើងខ្ញុំសូមលើកយក តែ ព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ឬអាចហៅថា របត់នយោបាយធំៗដែលឆ្លុះបញ្ចាំងឲ្យឃើញថា សម្តេចតេជោ សែន ធ្វើ នយោបាយ ឬហៅសាមញ្ញថា ដើរនយោបាយទន់ភ្លន់ ដើម្បីប្រយោជន៍ជាតិខ្មែរ មកបង្ហាញប្រិយមិត្តនៅក្នុងបទវិភាគនេះ។
ចាប់ពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៧ មករា ១៩៧៩ គឺមានរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ជារបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលបានបំផ្លាញ ហេដ្ឋារចនាសង្គមក្លាយជាផេះ ធ្វើទារុណកម្ម កាប់សម្លាប់ប្រជាជនខ្មែរ អស់ ១.៧០០.០០០ (មួយលានប្រាំពីរសែននាក់) និងបានបន្សល់ទុកនូវវិបត្តិសង្គម ដ៏ធ្ងន់ធ្ងរ ដែលមានផ្នែកជាច្រើនមកដល់បច្ចុប្បន្នទៀតផង។ អ្នកដែលបានបញ្ចប់របបវាលពិឃាត និងសង្គ្រោះជីវិតមនុស្ស គឺរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃ៧ ខែមករា ឆ្នាំ ១៩៧៩ ដែលមានគណបក្សប្រជាជនកម្ពុជា ជារបស់រណសិរ្សនេះ។ គុណបំណាច់ជាប្រវត្តិសាស្ត្រនេះ ជាស្នាដៃរបស់ថ្នាក់ ដឹកនាំកំពូលៗ នៃគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាចបច្ចុប្បន្ន ក្នុងនោះក៏មានសម្តេចតេជោ សែន ផងដែរ ព្រមទាំងយុវជនជាច្រើននាក់ទៀត បោះទោះបីរបបនេះ ត្រូវបានលោកខាងលិច និងគូបដិបក្សនយោបាយពេលនោះ បាន ហៅថា វៀតណាមលើកបន្តុប និងបានបដិសេធមិនទទួលស្គាល់ក៏ដោយ។
ទោះបីរបបប្រល័យពូជសាសន៍ ត្រូវបានផ្តួលរំលំក៏ដោយ ក៏ប្រទេសកម្ពុជា នៅមានសង្គ្រាមក្នុងស្រុកបន្តទៀត ឈាមខ្មែរនៅតែ ហូរ ពុំមានឱកាសកសាងជាតិឡើយ។ ចាប់ពីដើមឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ កម្ពុជាមានសង្គ្រាមនឹងគ្នាឯង ដោយមានប្រទេស វៀតណាម និងអតីតសហភាពសូវៀត ជាអ្នកគាំទ្រយ៉ាងពេញទំហឹងខាងភាគី សាធារណរដ្ឋប្រជាមានិតកម្ពុជា (រដ្ឋាភិបាល ក្រុងភ្នំពេញ) ដែលដឹកនាំដោយបក្ស បដិវត្តន៍ប្រជាជនកម្ពុជា ដោយមានវត្តមានកងទ័ពវៀតណាមចំនួន ២០ម៉ឺននាក់នៅលើ ទឹកដីខ្មែរ។
ចំណែកភាគីខ្មែរម្ខាងទៀត គឺរដ្ឋាភិបាលចម្រុះ ត្រូវបានបង្កើតនៅឆ្នាំ១៩៨១ ពីក្រុមបក្សពួកចំនួនបី ផ្សំឡើងដោយពួកកម្ពុជា ប្រជាធិបតេយ្យ ហៅខ្មែរក្រហម ដែលមាន ប៉ុល ពត, អៀង សារី, ខៀវ សំផនជាដឹកនាំ, ក្រុមរាជានិយមដឹកនាំដោយព្រះបាទ នរោត្តមសីហនុ និងរណសិរ្សជាតិរំដោះប្រជាជនខ្មែរ ដែលមានលោកតា សឺន សាន ជាអ្នកដឹកនាំ។ សារតាំងរបស់រដ្ឋាភិបាល ចម្រុះនេះ ត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ដោយមានអ្នកតំណាងខ្មែរក្រហម ប្រចាំនៅអង្គការសហ ប្រជាជាតិ គឺលោក ជួន ប្រសិទ្ធិ ត្រូវបានគេទទួលស្គាល់ ប៉ុន្តែលោកត្រូវបានគេ ឱ្យធ្វើការក្នុងការពិគ្រោះយោបល់ ជាមួយពួក អ្នកតំណាងភាគីខ្មែរ មិនមែនកុម្មុយនិស្ត។ ពេញមួយទសវត្សឆ្នាំ១៩៨០ រដ្ឋាភិបាលត្រីភាគី នៅទល់ដែនខ្មែរ-ថៃ បានផ្គត់ផ្គង់ ដោយប្រទេស ចិន ថៃ សហរដ្ឋអាម៉េរិក។
រយៈពេល១០ឆ្នាំនេះ ភាគីខ្មែរទាំងពីរបក្ខ បានធ្វើសង្គ្រាមនឹងគ្នា មិនចាញ់ មិនឈ្នះ ប៉ុន្តែជាតិខ្មែរ ទាំងមូលជាអ្នកចាញ់ និងខាត បង់នោះ ទើបកិច្ចប្រឹងប្រែងសន្តិភាព បានចាប់ផ្ដើមនៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃ ២ ធ្នូ ឆ្នាំ១៩៨៧ ក្រោមរបបរដ្ឋកម្ពុជា ដោយបានបញ្ចប់ នៅបួនឆ្នាំក្រោយមកទៀត គឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្នុងការផ្សះផ្សាសន្តិភាពយោគយល់គ្នា។ អង្គការសហប្រជាជាតិ ត្រូវបានគេផ្ដល់អំណាចដើម្បីអនុវត្ត ឱ្យមានបទឈប់បាញ់ និងដោះស្រាយជាមួយពួកជនភៀសខ្លួន ការដកហូតអាវុធ និងបោះឆ្នោតជាសកល ខែឧសភា ឆ្នាំ១៩៩៣ ដែលត្រូវបានគេស្គាល់ថាជា អាជ្ញាធរបណ្ដោះអាសន្នរបស់ សហប្រជាជាតិប្រចាំកម្ពុជា ហៅកាត់ថា អ៊ុនតាក់។
កិច្ចខិតខំប្រឹងប្រែង បញ្ចប់សង្គ្រាមឲ្យមានសន្តិភាព បញ្ចប់ការបង្ហូរឈាមខ្មែរ ផ្សះផ្សាជាតិខ្មែរ និងកសាង ប្រទេសកម្ពុជាឡើង វិញនេះ គេមិនអាចបំភ្លេចតួអង្គ សម្តេចព្រះបិតាជាតិ នរោត្តម សីហនុ និងសម្តេចតេជា ហ៊ុន សែន បានឡើយ ពីព្រោះសម្តេច ទាំងពីរបានដើរតួនាទីយ៉ាងសកម្មនិងសំខាន់នៅក្នុងកិច្ចចរចាដើម្បីស្វែងរកប្រយោជន៍ជូនប្រជាជាតិខ្មែរនេះ។
យើងដឹងហើយថា នៅក្នុងការគ្រប់គ្រងប្រទេសកម្ពុជា ដោយអាជ្ញាធរអន្តរកាល សហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) នេះ ក្រុមកម្ពុជាប្រជាធិបតេយ្យ ហៅខ្មែរក្រហម មិនបានសហការ ជាមួយអាជ្ញាធរនេះឡើយ រហូតមានទំនាស់គ្នាទៀតផង។ ពិសេសពួកខ្មែរក្រហម មិនបានចូលរួម បោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រអាណត្តិទី១ ឆ្នាំ១៩៩៣ទេ ព្រមទាំងបង្កអសន្តិសុខ ផ្ទុះសង្គ្រាម ជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ នៅតំបន់ប៉ែកខាងលិចប្រទេសកម្ពុជា។ ពោលស្ថានភាព នៅតំបន់ប៉ែកខាងលិច នេះ ស្ថិតក្នុងសន្តិភាពផង និងសង្រ្គាមផង ដោយនៅមានស្នូរកាំភ្លើងប្រយុទ្ធគ្នា រវាងខ្មែរ និងខ្មែរនៅឡើយ ហើយក្រោយឆ្នាំ ១៩៩៨ ត្រូវបានកាត់បន្ថយផ្នែកសង្រ្គាម និងអសន្តិសុខ ហើយមានសន្តិភាពដូចបច្ចុប្បន្ននេះ ដោយសារនយោបាយ បង្រួប បង្រួម ជាតិរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងនយោបាយឈ្នះឈ្នះ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល បានអនុវត្តកាលពីថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៩៨។
ករណីរំលាយ អង្គការចាត់តាំងនយោបាយ និងយោធារបស់ក្រុមខ្មែរក្រហមនេះ សម្តេចតេជោ សែន តែងតែថ្លែងជា សាធារណៈថា នៅពេលសម្តេចអញ្ជើញ ទៅតំបន់សំឡូត ជាទីតាំងរបស់ពួកខ្មែរក្រហម ដើម្បីធ្វើសមាហរណកម្មនោះ ម្តាយធំ របស់នាយករដ្ឋមន្ត្រីបានហាមឃាត់ ដោយស្តីបន្ទោសកុំឲ្យទៅ ខ្លាចក្រុមខ្មែរក្រហមសម្លាប់។ ប៉ុន្តែសម្តេចបានព្យាយាម ពន្យល់ ទៅវិញថា បើស្លាប់ គឺស្លាប់តែសម្តេចម្នាក់ប៉ុណ្ណោះ តែបើបាន គឺបានសន្តិភាពទាំងមូល បានន័យថា សង្គ្រាមត្រូវចប់ និង បញ្ឈប់ការបែកបាក់ជាតិខ្មែរ ដូច្នេះសម្តេចត្រូវតែទៅ។ ទីបំផុតការលះបង់របស់ប្រមុខរាជរដ្ឋាភិបាល ទទួលបានជោគជ័យ ពោលប្រទេសកម្ពុជាមានសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។
របត់នយោបាយសំខាន់ៗ ដែលកាច់ចង្កូត ដោយសម្តេចតេជោ ហ៊ុន សែន ក្រៅពីបញ្ហានយោបាយផ្ទៃក្នុង ដូចការរៀបរាប់ខាង លើនេះ នៅមានបញ្ហានយោបាយក្រៅប្រទេសធំៗ ដែលជាអាយុជីវិតរបស់ជាតិខ្មែរទៀតផង។ យើងដឹងហើយថា ទោះបី ប្រទេសកម្ពុជា មានសន្តិភាពក៏ពិតមែន ប៉ុន្តែការអភិវឌ្ឍសង្គម ឲ្យទាន់ប្រទេសជិតខាង ក៏ដូចក្នុងតំបន់ ពិសេសការពារឯករាជ្យ នៃប្រទេសកម្ពុជានោះ ប្រទេសមហាអំណាច ហាក់ដូចជាមិនបានមើលឃើញ ឬមិនឲ្យតម្លៃប្រទេសកម្ពុជាឡើយ ក្រៅពីផ្តល់ ជំនួយបន្តិច បន្តួចប៉ុណ្ណោះ។ ដោយមើលឃើញនូវចំណុចគ្រោះថ្នាក់ ចំពោះជាតិខ្មែរនេះ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា តេជោ ហ៊ុន សែន បានងាកទៅចងសម្ព័ន្ធភាព ជាមួយមហាអំណាច ប្រទេសចិន ដែលទំនាក់ទំនងកម្ពុជា-ចិននេះ មាន លក្ខណៈល្អប្រសើរ ទទួលបានផលប្រយោជន៍ទៅវិញទៅមក ដោយមានកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅលើគ្រប់វិស័យ ដូចជា ប្រទេសចិនបានផ្តល់ជំនួយ និងកម្ចីមានការប្រាក់ទាបបំផុត ដោយពុំមានលក្ខខណ្ឌ ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈ បញ្ជូនក្រុមហ៊ុនមកវិនិយោគ ធ្វើផ្លូវ ស្ពាន វារីអគ្គិសនី ទេសចរណ៍ និង វិស័យយោធា ជាពិសេស ចិនបានគាំទ្រកម្ពុជាក្នុងរឿង ឯករាជ្យជាតិ (សេចក្តីប្រកាសព័ត៌មានរួម រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ធ្វើនៅប៉េកាំង ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៣ ចំណុច៥ វាក្យខណ្ឌទី១ បានចែងថា «ភាគីចិន បានបញ្ជាក់សារជាថ្មីនូវការគាំទ្រកម្ពុជា ក្នុងការលើក តម្កើងឯករាជ្យជាតិ និងដើរតាមមាគ៌ាអភិវឌ្ឍន៍មួយ ដែលបំរើឲ្យផលប្រយោជន៍ជាតិ»)។ ការទទួលបានផ្លែផ្កាច្រើននេះ ក៏មកពី ភាគីទាំងពីរបានចាប់ដៃគូគ្នា ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយស្មើភាពគ្នា។
សូមបញ្ជាក់ថា ប្រការដែលសម្តេចតេជោ ហ៊ុន សែន មានទំនាក់ទំនងល្អស្អិតរមួតជាមួយប្រទេសចិននោះ ជាការបន្ត នយោបាយដ៏ត្រឹមត្រូវបំផុត ពីព្រះបរម រតនកោដ្ឋ សម្តេច ព្រះបាទ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិខ្មែរ ចាប់តាំង ព្រះករុណា បានជួបជាមួយមេដឹកនាំចិនលោក ជូ អេនឡាយ នៅឆ្នាំ១៩៥៤ នាសន្និសីទក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី ស្តីពី ចលនាមិនចូលបក្សសម្ព័ន្ធ បន្ទាប់មក ប្រទេសទាំងពីរបានចាប់ផ្តើមមានទំនាក់ទំនងការទូតជាផ្លូវការ នៅឆ្នាំ១៩៥៥។
ប្រហែលមកពីខ្លាចបាត់បង់ផលប្រយោជន៍របស់ខ្លួន ដោយសារប្រទេសកម្ពុជា ចាប់ដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយមហាអំណាចប្រទេសចិននេះហើយ ទើបសហរដ្ឋអាម៉េរិក ដែលជាគូសត្រូវរបស់ប្រទេសចិន បានណែនាំកម្ពុជា កុំពឹង ផ្អែកតែមួយខ្លាំងពេកទៅលើប្រទេសចិន។ ការណែនាំនេះ ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោកស្រី ហ៊ីលឡារី គ្លីនតុន ក្នុងអំឡុងពេលមកទស្សនកិច្ចនៅប្រទេសកម្ពុជា ចុងខែតុលា ឆ្នាំ២០១០។
តាមការពិត សម្តេចតេជោ សែន ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលខ្មែរ មិនមានចិត្តចង្អៀតចង្អល់ចំពោះ ខ្មែរគ្នាឯង និងប្រទេស ណាមួយនោះទេ ពិសេសប្រទេសមហាអំណាច សម្តេចតែងតែបើកបេះដូង ប៉ុន្តែប្រទេសមហាអំណាចទេ ដែលមិនឲ្យតម្លៃ ហើយមើលរំលងប្រទេសកម្ពុជា។ ក្នុងឱកាសអញ្ជើញចុះ ពិនិត្យការដ្ឋានសាងសង់ស្ពានអាកាសស្ទឹងមានជ័យ នៅរាជធានី ភ្នំពេញ កាលពីរសៀលថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៣ ក្រោយការប្រកាសលទ្ធផលនៃ ការបោះឆ្នោតជ្រើសតាំង តំណាង រាស្ត្រ នីតិកាលទី៥ បណ្ដោះអាសន្ន សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីកុំឲ្យខ្មែរបែកបាក់គ្នាដោយសារ តែការបោះឆ្នោត និងកុំឲ្យស្រមោលជូរចត់ ពីអតីកាលវិលមកវិញ ដែលប្រជាជនខ្មែរមិនចង់បាននោះ សម្តេចបានបង្ហាញ ពីទឹកចិត្តបើកទូលាយ ក្នុងឆន្ទៈបញ្ចប់បញ្ហា។
សម្តេចបានបញ្ជាក់ដូច្នេះ «សំរាប់ដោះស្រាយបញ្ហា ដែលនៅសេសសល់ ដែលស្របទៅតាមច្បាប់ ទោះពិតមែនថា គណៈកម្មការ នេះ ជាគណៈកម្មការទាក់ទងនឹងវិវាទ នឹងការបោះឆ្នោត គឺគណៈកម្មការជាតិ រៀបចំការបោះឆ្នោត គ្រប់ស្រុក មានភារកិច្ចដោះស្រាយ ប៉ុន្តែបើសិនគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោតយល់ឃើញថា មានការចាំបាច់ឲ្យគណបក្ស នយោបាយចូលរួម និងឲ្យអង្គការសង្គមស៊ីវិលចូលរួម សម្រាប់ខាងរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា សូម ស្វាគមន៍នូវការបើកទូលាយបែបនេះ ដើម្បីបង្ហាញនូវតម្លាភាព និងដំណោះស្រាយដែលអាចទទួល យកបានទាំងអស់គ្នា»។
ចំពោះការរៀបចំ ថ្នាក់ដឹកនាំរបស់រដ្ឋសភាវិញ គណបក្សប្រជាជនកម្ពុជា ក៏បានស្វាគមន៍គណបក្សប្រឆាំង ឲ្យចូលរួមផងដែរ «គណបក្សប្រជាជនជម្រាបថា បានប្រជុំអចិន្ត្រៃយ៍របស់ខ្លួន នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣ ធ្វើម្តេច គឺយើងបានត្រៀម ខ្លួនបើកចំហដើម្បីពិភាក្សានយោបាយ រវាងបក្សដែល មានអាសនៈនៅរដ្ឋសភា ដើម្បីពិភាក្សាគ្នា អំពីការរៀបចំក្បាលម៉ាស៊ីន របស់រដ្ឋសភា។ ខ្ញុំគិតថា នេះជាដំណើរ យើងមិនអាចដោះស្រាយជំនួសខ្មែរ និងខ្មែរគ្នាឯងបានទេ មិនអាចយកបរទេសមក ដោះស្រាយជំនួសយើង ហើយបរទេសមានតែលើកទឹកចិត្ត ឲ្យយើងមានការសន្ទនាគ្នា។ អស់លោកបានឃើញហើយថា សេចក្តីថ្លែងការណ៍ របស់អ្នកសង្កេតការណ៍បរទេសទាំងឡាយ និងសេចក្តីថ្លែងការណ៍មកពី ចំងាយ ក៏សុទ្ធតែលើកទឹកចិត្ត ឲ្យខ្មែរបណ្តាបក្សនយោបាយធ្វើការជាមួយគ្នា ខ្ញុំមានការរីករាយជាមួយនឹងព័ត៌មានទាំងឡាយ ដែលយើងទទួលបានពីក្រៅ ប្រទេស ដែលលើកទឹកចិត្ត»។ យើងដឹងហើយថា ការបើកចិត្តទូលាយជាមួយខ្មែរគ្នាឯងរបស់សម្តេចតេជោ សែន ក៏ដូច គណបក្សប្រជា ជនកម្ពុជាខាងលើនេះ ក៏យើងអាចនិយាយបានដែរថា សម្តេច និងបក្សរបស់សម្តេច បើកចិត្តទូលាយជាមួយ ប្រទេសមហាអំណាចខ្លះ ពីព្រោះប្រទេសមហាអំណាចទាំងនោះ មានប្រយោជន៍រួចសុខចិត្តឈរស្ថិត នៅក្រោយគណបក្ស ប្រឆាំងនៅកម្ពុជា។
ដោយប្រទេសមហាអំណាច មិនឲ្យតម្លៃ និងមើលរំលងប្រទេសកម្ពុជាកន្លងនេះហើយ ទើបនាយករដ្ឋ មន្ត្រី ហ៊ុន សែន រិះគិត ធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជា មានតម្លៃ ហើយដែលគេមិនអាចមើលរំលងបាន ក្នុងនោះក៏មានយុទ្ធសាស្ត្រចាប់ដៃគូ ជា យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយប្រទេសចិនផងដែរ ម៉្យាងចិនជាសមាជិកអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ។ ដោយខ្លាចបាត់បង់ផលប្រយោជន៍ ប្រទេសជប៉ុនដែលជាសម្ព័ន្ធមិត្តនឹងសហរដ្ឋអាម៉េរិក ត្រូវដងត្រូវផ្លែ ដែលជាគូសត្រូវជាមួយ ប្រទេសចិនដែរនោះ នៅពេលនេះបានឲ្យតម្លៃ ដោយលែងហ៊ានមើលរំលងប្រទេសកម្ពុជាទៀតហើយ។
ក្នុងដំណើរទស្សនកិច្ច នៅប្រទេសជប៉ុនរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ ដើម្បីចូលរួមកិច្ចប្រជុំ កំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-ជប៉ុនលើកទី៤០ និងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៥ នាទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ខែធ្នូ ហើយចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ខែធ្នូ សម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បាន បំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសជប៉ុន ដែលសម្តេចបានចូលបង្គំគាល់ព្រះចៅអធិរាជ និងអធិរាជីនីជប៉ុននៅ ព្រះបរមរាជវាំង។
កិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍អាស៊ាន-ជប៉ុនលើកទី៤០ បានអនុម័តលើសេចក្តីថ្លែងការណ៍ចក្ខុ វិស័យស្តីពី មិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងសេចក្តីថ្លែងការណ៍ រួមនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-ជប៉ុនលើក ទី៤០ រួមដៃគ្នាដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងតំបន់ និងសកលលោក។ ចំណែកកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៥ បានអនុម័តលើការត្រួតពិនិត្យឡើងវិញ នូវយុទ្ធសាស្ត្រក្រុងតូក្យូ២០១២ សម្រាប់កិច្ចសហប្រតិបត្តិការ មេគង្គ-ជប៉ុន។
ចំណែកដំណើរទស្សនកិច្ច ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ សម្តេចតេជោ ហ៊ុន សែន និងសមភាគីជប៉ុន លោក នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ (Shinzo Abe) បានចុះហត្ថលេខាលើឯកសារចំនួន៤ រួមមាន លិខិតប្តូរសារស្តីពីគម្រោងកែលម្អ ផ្លូវជាតិលេខ១, លិខិតប្តូរសារស្តីពី គម្រោងធ្វើឲ្យប្រសើរឡើងនូវមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ, លិខិតប្តូរសារស្តីពី គម្រោង កែលម្អសម្ភារ សម្រាប់ការជួសជុលស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត និងអនុស្សារណៈ ស្តីពី ការផ្លាស់ប្តូរ និងកិច្ច សហប្រតិបត្តិការយោធា រវាងក្រសួងការពារជាតិជប៉ុន និងក្រសួងការពារជាតិកម្ពុជា។ ក្រៅពីនេះ ជប៉ុនក៏បានប្រកាសថា នឹងបញ្ជូន អ្នកជំនាញការបោះឆ្នោតមកកម្ពុជា ដើម្បីជួយកំណែទម្រង់ការបោះឆ្នោត ដែលគណបក្សប្រឆាំង កំពុងតែទាមទារ។ លើសពីនេះទៀត ជប៉ុន ក៏បានសន្យាផ្តល់ប្រាក់កម្ចីថ្មី ចំនួនជាង១៣៤លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា។
ក្នុងទស្សនកិច្ចការងារ ទៅកាន់ខេត្តក្យូតូ កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៣ សម្តេច តេជោ ហ៊ុន សែន បានមានបញ្ជាក់ថា សៀមរាបនៅកម្ពុជា ក៏ជាអតីតរាជធានីរបស់កម្ពុជា រីឯខេត្តក្យូតូក៏ជាអតីតរាជធានីរបស់ជប៉ុន។ មិនតែប៉ុណ្ណោះ ខេត្តសៀមរាប មានបេតិកភណ្ឌពិភពលោក ហើយខេត្តក្យូតូក៏ជាខេត្ត ដែលមានបេតិកភណ្ឌដែរ។ ដូច្នេះខេត្តទាំងពីរ គួរតែអាចចងសម្ព័ន្ធភាព ជាមួយគ្នាបាន។ ព្រមជាមួយគ្នា សម្តេចតេជោបានបន្តទៀតថា សម្តេច និងនាយករដ្ឋមន្រ្តីជប៉ុន បានចរចាគ្នាអំពីការហោះហើរ ត្រង់។ ដូច្នេះតាមរយៈទំនាក់ទំនងនេះ វារឹតតែនឹងជំរុញការផ្លាស់ប្តូរវប្បធម៌ និងទេសចររវាងខេត្តសៀមរាប និងខេត្តក្យូតូបាន។ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា «ខ្ញុំបាននិយាយច្រើនអំពីក្យូតូ គឺពិធីសារក្យូតូ ដែលជាពិធីសារទាក់ទងនឹងបរិស្ថាន ហើយថ្ងៃនេះ គឺខ្ញុំបានឃើញទិដ្ឋភាពខេត្តនេះផ្ទាល់តែម្តង»។
តាមលទ្ធផល នៃទស្សនកិច្ចជាផ្លូវការនៅជប៉ុន របស់សម្តេចតេជោ សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតខាងលើនេះ យើង ខ្ញុំយល់ថា ប្រទេសរាជាណាចក្រទាំងពីរ ឈានដល់កម្រិតយុទ្ធសាស្ត្ររួចទៅហើយ ហើយសង្ឃឹមថា ទៅអនាគតនឹង ឈាន ដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដូចកម្ពុជា និងចិនជាមិនខាន។
តាមរយៈទំនាក់ទំនងដ៏ល្អ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រជប៉ុននេះ យើងខ្ញុំ វិភាគដោយសង្ឃឹមថា ព្រះរាជា ណាចក្រកម្ពុជា នឹងមានទំនាក់ទំនង ជាមួយសហរដ្ឋអាម៉េរីក ក៏ដូចប្រទេសមហាអំណាចដទៃទៀត កាន់តែល្អប្រសើរ និង ឈានទៅរក ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដូចកម្ពុជា និងប្រទេសចិនដែរ ដោយរក្សានូវឋានៈស្មើភាព និងស្មើសិទ្ធិគ្នា ហើយមានផលប្រយោជន៍ទៅវិញទៅមក។
ចំពោះស្ថានភាពនយោបាយនៅកម្ពុជាវិញ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៥រួចមក ហើយមាន បញ្ហាអូសបន្លាយរហូតមកដល់ពេលនេះ យើងនៅតែមានជំនឿចិត្តថា សម្តេចតេជោ សែន នៅតែជាតួអង្គមួយសំខាន់ ហើយ រឹតតែសំខាន់ទៅទៀត នៅពេលដែលមិនមានវត្តមាន របស់អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះបាទ នរោត្តម សីហនុនោះ សម្តេច នឹងខិតខំរិះរកគ្រប់មធ្យោបាយទន់ដូចសត្វនាគ ដើម្បីបញ្ចប់បញ្ហាទាំងនយោបាយ និងបច្ចេកទេសជាមួយគណបក្សប្រឆាំង ពិសេស ធ្វើយ៉ាងណាកុំឲ្យបញ្ហាដដែលៗកើតឡើងទៀត នៅក្រោយពេលបោះឆ្នោតម្តងៗនោះ។
សរុបសេចក្តីមក សម្តេចតេជោ សែន បុរសខ្លាំងនៅកម្ពុជា (ងារដាក់ឲ្យដោយលោក ហារីស មេត្តា) បានមានវត្តមាន និងដើរ តួនាទីដ៏សំខាន់ជាអ្នកដោះស្រាយ ក៏ដូចជាអ្នកការទូតដ៏ប៉ិនប្រសព្វ ទន់ភ្លន់ នៅគ្រប់របត់នយោបាយធំៗ ជាអាយុជីវិតរបស់ ជាតិខ្មែរ ជាង៣០ឆ្នាំចុងក្រោយនេះ ហើយសម្តេចតែងតែបើកបេះដូង ចិត្តទូលាយជាមួយខ្មែរគ្នាឯង ព្រមទាំងជាមួយប្រទេស នានា ដើម្បីសន្តិភាព អភិវឌ្ឍន៍ប្រទេសកម្ពុជា និងប្រយោជន៍ទៅវិញទៅមក។
ប្រវត្តិសង្ខេបនៃទំនាក់ទំនងកម្ពុជា និង ជប៉ុន
-ចុងសតវត្សទី១៦ និងសតវត្សទី១៧ មុនបែកបន្ទាយលង្វែក នៅសម័យ ព្រះស្រីធម្មរាជា ទី១ (ព្រះរាជសម្ភា ឬព្រះពញាតូ) ព្រះអង្គមានអង្គរក្ស និងជាមេទ័ពចំណានផង ជាជនជាតិជប៉ុន ឈ្មោះ អូអ៊ីន យ៉ាំម៉ាដា។ មេទ័ពជនជាតិ ជប៉ុននេះ ជាអ្នកគ្រប់ គ្រងកងនាវាចរណ៍របស់ព្រះមហាក្សត្រ។
-បុព្វជិតខាងសាសនាកាតូលិក ជនជាតិបារាំង ទៅផ្សព្វផ្សាយសាសនា នៅប្រទេសជប៉ុន បានរកឃើញ ឯកសារមួយ គឺជា ផែនទីទាក់ទងនឹងប្រសាទអង្គរវត្ត។ ផែនទីនេះបានលេចចេញជារូបរាងឡើងដោយ សារ សេដ្ឋីជនជាតិជប៉ុនម្នាក់ បានដេក យល់សប្តឃើញ រូបភាពមួយដូចអង្គរវត្ត (សូមបញ្ជាក់ថាសេដ្ឋីនេះ មិនដែលបានឃើញអង្គរវត្តរបស់ខ្មែរទាំងរូបភាព និងមក ផ្ទាល់ឡើយ) ជាទីកន្លែងដែលព្រះសម្មាសម្ពុទ្ធ គង់នៅ។ នៅពេលសេដ្ឋីនេះភ្ញាក់ឡើង គាត់ក៏បានគូរផែនទី មានផ្លូវ មាន ប្រាសាទប្រកបដោយ ក្បាច់រចនា ប្រៀបដូចអង្គរវត្តរបស់ខ្មែរ។ តាំងពីយល់សប្ត និងបានគូរផែនទីនោះរួចមក សេដ្ឋីរូបនេះ មិនមានពេល ឬក៏មិនដឹងច្បាស់ថា រូបប្រាសាទដែលខ្លួនគូរនេះ នៅឯណាឡើយ ដូច្នេះលោកមិនដែលបានទៅកន្លែងនោះ ដើម្បីថ្វាយបង្គំព្រះសម្មាសម្ពុទ្ធឡើយ។ មុននឹងស្លាប់ សេដ្ឋីជនជាតិជប៉ុននេះ បាន ប្រាប់ឲ្យកូនប្រុសរបស់លោក ទៅរកឲ្យ ឃើញទីកន្លែងដែលព្រះពុទ្ធគង់នៅ តាមផែនទីដែលលោកបានគូរដើម្បីបំពេញបំណងរបស់លោក។ ក្រោយពីឪពុកស្លាប់ កូនប្រុសបានជិះសំពៅទៅរកកន្លែងនោះ ដែលទាំងឪពុកកាលនៅរស់ និងកូន មានជំនឿថា ប្រាសាទនេះ ស្ថិតនៅប្រទេស ឥណ្ឌា ឯណោះ។ នៅពេលធ្វើដំណើរពីប្រទេសជប៉ុន ទៅប្រទេសឥណ្ឌា សំពៅក៏ជួបនឹងខ្យល់ព្យុះ បានរុញច្រាននាំសំពៅមក ចូលតាមច្រកទន្លេធំ (ទន្លេមេគង្គក្រោម) រហូតចូលមកដល់ទន្លេសាប និងបឹងទន្លេសាបទៅវិញ ដែលបឹងទន្លេសាបនេះ ប្រៀប ដូចជាសមុទ្រ ចំពោះអ្នកមិនដឹង ហើយធ្វើដំណើរតាមជើងគោក ទើបរកឃើញប្រាសាទអង្គរវត្ត។
បុរសធ្វើដំណើរផ្សងព្រេង នៅសតវត្សទី១៦ រូបនេះ នៅពេលឃើញប្រាសាទអង្គរវត្ត ដូចនឹងរូបភាពដែលឪពុករបស់ខ្លួន បាន គូរប្រាកដមែនរួចហើយ ក៏នៅតែនឹកស្មានថា ទីតាំងនេះ ស្ថិតនៅលើទឹកដីប្រទេសឥណ្ឌា គឺមិនមែនប្រទេសខ្មែរទេ ពីព្រោះខ្លួន ក៏មិនស្គាល់ប្រទេសខ្មែរដែរ។ ដើម្បីបញ្ជាក់ថា ខ្លួនបានមកដល់ទីតាំងដែលព្រះសម្មាសម្ពុទ្ធគង់នៅ តាមការយល់សប្តរបស់ ឪពុកខ្លួននោះ កូនប្រុសរូបនេះ បានយកជក់សរសេរអក្សរជប៉ុន នៅប្រាសាទអង្គរវត្ត លើសសរជ្រុងមួយ ក្បែរកន្លែង ព្រះអង្គពាន់ ទុកជាភស្តុតាង ដែលជាប់រហូតមកដល់សព្វថ្ងៃនេះ (ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣)។
សូបបញ្ជាក់ថា បច្ចុប្បន្នឯកសារជាផែនទី របស់សេដ្ឋីជនជាតិជប៉ុននេះ គេរក្សាទុកនៅបណ្ណាសារស្ថាន ប្រទេសជប៉ុន។
-ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មវិញ បន្ទាប់មកទៀត ប្រហែលដោយសារស្គាល់ផ្លូវតាមកូនប្រុស របស់សេដ្ឋីជនជាតិជប៉ុន ដូចបានរៀបរាប់ខាងលើនេះហើយ ទើបមានជនជាតិជប៉ុន មកប្រកបមុខរបរនាំទំនិញ ចេញ-ចូល នៅលើទឹកដីប្រទេសកម្ពុជា ជាហូរហែ រហូតដល់ដើមសតវត្សទី១៧ ក៏មានកាន់តែ ច្រើន។
-ប្រហែលនៅខែសីហា ឆ្នាំ១៩៤៥ ក្នុងសង្គ្រាមលោកលើកទី២ ជប៉ុនចូលមកប្រទេសកម្ពុជា ដោយសារឈ្នះសង្គ្រាមលើ ប្រទេសបារាំង ដែលជាអាណាព្យាបាលប្រទេសកម្ពុជា នាពេលនេះ រួចបានគាំទ្រព្រះ ករុណា ព្រះបាទនរោត្តម សីហនុ ឲ្យ ប្រកាសឯករាជ្យពីប្រទេសបារាំង និងបានជំរុញឲ្យតែងតាំងលោក សឺង ង៉ុកថាញ់ ឲ្យធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ទៀតផង។ អ្វីគួរឲ្យកត់សម្គាល់នាពេលនេះ មិនមានការបង្ហូរឈាមគ្នារវាងកម្ពុជា និងជប៉ុនឡើយ។ ចំណែកទ្រង់ នរោត្តម ចន្ទ រង្សី បានហាត់រៀនទាហាន និងធ្វើជាទាហានជប៉ុន ក៏មានទំនាក់ទំនងល្អជាមួយមេទ័ពពាក់សក្តិ១ របស់ទ្រង់ ឈ្មោះ តាដាក់ កូមា។ នៅពេលចប់សង្គ្រាម តាដាក់ កូមា បានរស់នៅស្រុកខ្មែរ ប្រកបមុខរបរដូចពលរដ្ឋខ្មែរដែរ ហើយក្រោយ មក បានជាប់ធ្វើជាសមាជិកសភានៅប្រទេសជប៉ុន។
៤ចំណុចនិយាយ អំពីប្រវត្តិសង្ខេប នៃទំនាក់ទំនងកម្ពុជា និង ជប៉ុនខាងលើនេះ ដកស្រង់សំដីរបស់លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ពីនាទីព្រឹត្តិការណ៍ប្រចាំថ្ងៃដើមអម្ពិល ស្តីពី ឥទ្ធិពលនយោបាយ ប្រទេសជប៉ុន មកលើកម្ពុជា និងនៅក្នុងតំបន់ ដែលធ្វើនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣។
-លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលធ្លាប់ទៅទស្សនកិច្ចនៅប្រទេស ជប៉ុនចំនួន១០ល់ថ្ងៃ អំឡុងខែមិថុនា ឆ្នាំ២០០៧ ដើម្បីយកព័ត៌មានដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសជប៉ុន ជនជាតិ ជប៉ុនបានប្រាប់លោកឲ្យដឹងថា ផ្លែល្ពៅ ជនជាតិជប៉ុន ហៅថា កម្ពុស្យា ពីព្រោះ ពូជរុក្ខជាតិ ល្ពៅនេះ ជនជាតិជប៉ុនយកពី ប្រទេសកម្ពុជា ទៅដាំនៅទីនោះ។
-ទំនាក់ទំនងល្អមួយទៀតរវាងខ្មែរ និងជប៉ុន គឺនៅពេលជប៉ុន ចាញ់សង្គ្រាមលើកលើកទី២ ឆ្នាំ១៩៤៥នៅកម្ពុជា ពេលនោះ ប្រទេសកម្ពុជា មិនបានបង្ខំទាមទារឲ្យប្រទេសជប៉ុនសងឡើយ ដោយព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ចាត់បញ្ជូន គណៈប្រតិភូ ដឹកនាំដោយលោក សឹម វ៉ា នាយករដ្ឋមន្ត្រី ទៅថ្លែងការណ៍នៅក្នុងសភាជប៉ុន។
-នៅពេលខ្មែរមានសង្គ្រាមគ្នាឯង ដោយមានបរទេសនៅពីក្រោយរៀងៗខ្លួននោះ (ឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៩១) ទើបមានកិច្ច ព្រមព្រៀងសន្តិភាពទីក្រុប៉ារីស ២៣ តុលា ១៩៩១។ ដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងនេះ ប្រទេសជប៉ុន បានដើរតួនាទីយ៉ាង សំខាន់ក្នុងការស្តារ និងជួយអភិវឌ្ឍប្រទេសកម្ពុជាឡើង វិញ ដែលចំណាយទាំងធនធានទាំងថវិកា មនុស្ស និងគំនិតបញ្ញា។ រីឯនៅក្នុងសម័យអាជ្ញាធរបណ្តោះ អាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) គឺមានជនជាតិជប៉ុនជាអ្នក គ្រប់គ្រង គឺលោក យ៉ាស៊ូស៊ី អាកាស៊ី។ ជំនួយអភិវឌ្ឍជប៉ុន (ODA) ក្នុងមួយឆ្នាំ ១១០លានដុល្លារអាម៉េរិកផ្តល់ឲ្យកម្ពុជា ចាប់ តាំងពីឆ្នាំ១៩៩២ ព្រមទាំងជំនួយខ្នាតតូចទៀតផង។ សព្វថ្ងៃមានក្រុមហ៊ុនជប៉ុនជាង ១០០ហើយ បានមកវិនិយោគនៅប្រទេស កម្ពុជា។
-ដោយសារស្ថានភាពនយោបាយ នៅប្រទេសកម្ពុជានេះហើយ ទើបជប៉ុន មានឱកាសបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ របស់ ខ្លួន អាចអនុញ្ញាតឲ្យនាំកងកម្លាំងប្រដាប់អាវុធ ក្នុងក្របខណ្ឌមនុស្សធម៌ ចេញក្រៅប្រទេស មកកម្ពុជាបាន ដែលកាលពីមុន ត្រង់មាត្រានេះ ហាមមិនឲ្យជប៉ុនបញ្ជូន កងកម្លាំងប្រដាប់អាវុធ ចេញក្រៅប្រទេសបានឡើយ។
-ព្រឹត្តិការណ៍ផ្ទុះអាវុធរវាងខ្មែរ និងខ្មែរកណ្តាលទីក្រុងភ្នំពេញ ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ គឺក្នុងកិច្ចប្រជុំ G8 បានធ្វើឡើង ដែលតម្រូវឲ្យប្រទេសបារាំង និងប្រទេសជប៉ុន ជួយសម្រុះសម្រួលទំនាស់នយោបាយ រវាងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ជានាយករដ្ឋមន្រ្តីទី១ និងសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២។ ភាគីបារាំង ដឹកនាំដោយលោក ខ្លូតម៉ាតាំង ប្រធាន នាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងការបរទេស ចំណែកភាគីជប៉ុន ដឹកនាំដោយលោក អ៊ី ម៉ាកាវ៉ា អតីតឯកអគ្គរាជទូតទី១ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ប៉ុន្តែការសម្របសម្រួលនេះ មិនទទួលបានជោគជ័យ ឡើយ ការផ្ទុះអាវុធ ក៏បានកើតឡើងរវាងកងទ័ពស្មោះត្រង់ នឹងនាយករដ្ឋមន្ត្រីទី១ និងទី២។ ក្នុងល្បែងនេះ សម្តេចក្រុមព្រះ ជា នាយករដ្ឋមន្ត្រីទី១ បានចាញ់ យាងចេញទៅក្រៅប្រទេស។
-ដើម្បីបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអាណត្តិទី២ ឆ្នាំ១៩៩៨ នៅប្រទេសកម្ពុជាប្រព្រឹត្ត ទៅបាននោះ ប្រទេសជប៉ុន បាន ចូលខ្លួនមកដោះស្រាយបញ្ហានេះ ដោយបានដាក់ចេញ នូវសំណើសន្តិភាពបួន ខ៖ ១.បទឈប់បាញ់គ្នា។ ២.សម្របសម្រួល ឲ្យសម្តេចក្រុមព្រះ យាងចូលមកស្រុកខ្មែរវិញ។ ៣.ធ្វើ សមាហរណកម្មកងទ័ពដែលស្ម័គ្រនឹងសម្តេចក្រុមព្រះ នៅតំបន់ អូរស្មាច់ ឲ្យចូលមកក្នុងជួរកងយោធពលខេមរភូមិន្ទវិញ។ ៤.រៀបចំការបោះឆ្នោតឲ្យមានភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។
-ពាក់ព័ន្ធនឹងអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា ហៅសាមញ្ញថា សាលាក្តីខ្មែរក្រហមវិញ ប្រទេសជប៉ុន បានដើរ តួសំខាន់ជាងគេក្នុងការផ្តល់ថវិកា ដើម្បីឲ្យតុលាការកូនកាត់រវាងកម្ពុជា និងអង្គការសហ ប្រជាជាតិមួយនេះ ដំណើរការទៅមុខ បាន៕

![]() |
| សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីចិន ស៊ី ជីនពិញ |
![]() |
| សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ |

No comments:
Post a Comment