![]() |
| លោក អាន វណ្ណៈ ត្រូវអភិបាល ខេត្តបន្ទាយមានជ័យ ដេញចេញពីអង្គប្រជុំ |
អភិបាល ខេត្តបន្ទាយមានជ័យថ្មី លោក គោស៊ុំ សារឿត បានថ្លែងថា ចាប់ពីចំណុចក្បាលស្ពានមិត្តភាព កម្ពុជា-ថៃ រហូតដល់ចំណុចរង្វង់មូល មិនត្រូវអនុញ្ញាត ឲ្យរថយន្តដឹកហ្គាស ចតទាំងយប់ ទាំងថ្ងៃទេ លោក អាន វណ្ណៈ និងខាងនគរបាល អន្តោប្រវេសន៍ត្រូវសហការគ្នា ដោះស្រាយបញ្ហានេះ និងរៀបចំសណ្តាប់ ធ្នាប់ឲ្យបានល្អ បើមិនដូច្នោះទេ រថយន្តដឹកហ្គាស រថយន្តដឹកទំនិញមកពីថៃ ផង ធ្វើឲ្យស្ទះណែនពេញផ្លូវ រីឯភ្ញៀវទេសចរ ឆ្លងដែនពីថៃចូលមកកម្ពុជា គឺពួកគាត់គ្មានផ្លូវដើរ និងអូសវ៉ាលីទេ ។
ខណៈនោះ លោក អាន វណ្ណៈ ហាក់គ្មានយកត្រចៀកស្តាប់ ប្រធានអង្គប្រជុំសោះ បែរជារវល់ឈ្ងក់ក្បាល ខ្សឹបខ្សៀវគ្នាធ្វើព្រងើយ ភ្លាមនោះធ្វើឲ្យលោក គោស៊ុំ សារឿត អភិបាលខេត្ត បន្ទាយមានជ័យថ្មី ខឹង សម្បារយ៉ាងខ្លាំង និងបានឲ្យលោក អាន វណ្ណៈ ក្រោកឈរ ហើយសួរថា មុននេះខ្ញុំនិយាយថាម៉េច ? លោក អាន វណ្ណៈ បានត្រឹមតែឈរអេះអុញ និងឆ្លើយតាមគេបោះព្រីយុងឲ្យ ។ លោកអភិបាលបានព្រមាន ថា បើលោក អាន វណ្ណៈ មិនស្តាប់ទេ សូមចេញទៅក្រៅឲ្យបាត់ទៅ ព្រោះខ្ញុំ មកប្រជុំថ្ងៃនេះ គឺរឿងច្រកទ្វារ របស់លោកឯង ហើយបើលោកមិនធ្វើការជូនប្រជាពលរដ្ឋ តើលោកស៊ីប្រាក់ខែរដ្ឋធ្វើអ្វី ? ចង់បានតំណែង ធំ តែអត់ធ្វើការ ?
នេះគឺជាលើទីមួយហើយ ដែលមានអភិបាល ខេត្តបន្ទាយមានជ័យ ហ៊ានព្រមានដល់មន្ត្រី របស់ខ្លួនកណ្តាល ហ្វូងមហាជនបែបនេះ ។ តែបើទោះបីជាបែបណានោះ នេះគឺជាការកែលម្អ ដុសក្អែល និងស្រឿសរសៃ ចំពោះភាពអសកម្ម របស់មន្ត្រីមួយចំនួន ដើម្បីភាពរីកចម្រើនតែប៉ុណ្ណោះ ៕





No comments:
Post a Comment