Saturday, December 21, 2013

ឆែកមើលកុំព្យូទ័រគេផ្តេសផ្តាស ត្រូវគេចាក់៤កាំបិត

សៀងហៃ៖ បុរសម្នាក់ត្រូវមិនរួមការងារ របស់ខ្លួនចាក់៤កាំបិត ដោយសារតែឆែកមើល កុំព្យូទ័រគេផ្តេសផ្តាស គ្មានការ អនុញ្ញាត។ ហេតុការណ៍មួយនេះ បានកើតឡើង កាលពីថ្ងៃទី ១៨ ធ្នូ ប៉ុន្មានថ្ងៃមុននេះ ហើយបើតាម សំដីជនរងគ្រោះ បានអោយដឹងថា គាត់ត្រូវបាន មិត្តរួមការងារ ដែលជាម្ចាស់ កុំព្យូទ័រ ចាក់៤កាំបិត ដោយសារតែគាត់ ឆែកមើលកុំព្យូទ័រ ដោយគ្មានការអនុញ្ញាត។ ជនរងគ្រោះបានបន្តអោយ ដឹងទៀតថា បុរសម្នាក់ដែល ចាក់គាត់នោះ មានឈ្មោះថា Jiangx អាយុ៣៥ឆ្នាំ ហើយគាត់ជា បុគ្គលិកថ្មីដែល ទើបតែចូលធ្វើការ បាន២ ទៅ ៣ខែប៉ុននោះ ជាពិសេសនោះ​ពួកគេ ទាំង២នាក់ក៍ធ្លាប់បាន ធ្វើការជាក្រុមផងដែរ។ លុះដល់ថ្ងៃកើតហេតុ គ្រាន់តែជនរងគ្រោះ ឆែកមើលកុំព្យូទ័រ គាត់បន្តិចសោះ ស្រាប់តែគាត់ខឹងយ៉ាងខ្លាំង ហើយទាញកាំបិតចេញមក នឹងស្រែកថា ហេតុអីបានឆែកកុំព្យូទ័រ របស់ខ្ញុំ បន្ទាប់គាត់ក៍បានចាក់ជនរងគ្រោះចំនួន៤កាំបិត។ ជនរងគ្រោះដោយខ្លាចស្លាប់ ក៍រត់ចូលបន្ទប់ការងារ របស់អ្នករួមការងារផ្សេងទៀត ដើម្បីរត់គេច ក្រោយមកជងរងគ្រោះក៍ត្រូវបានគេបញ្ជូនទៅកាន់មន្ទីពេទ្យ៕


ប្រភពដើម៖ www.khmer-note.com

No comments:

Post a Comment