កំពង់ចាម : កម្លាំងនគរបាល ស្រុកអូររាំងឪ និងក្រុមចោរ កាច់កម៉ូតូ បានប៉ះតង្គិចគ្នា រហូតដល់មានការផ្ទុះអាវុធ បណ្តាលឲ្យ រងរបួសប្រជាពលរដ្ឋម្នាក់ ត្រូវចំជើង កាលវេលាម៉ោងប្រមាណ ៣និង៣០នាទី រសៀលថ្ ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅ ចុងភូមិទី៧ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ។
នៅក្នុងប្រតិបត្តិការខាងលើ នេះ កម្លាំងនគរបាលស្រុក អូររាំងឪ សហការជាមួយ កម្លាំងនគរបាលស្រុកត្បូងឃ្មុំ បានចាប់ខ្លួន ជនសង្ស័យ ៣នាក់ ព្រមទាំងរឹបអូសម៉ូតូ របស់ជនរងគ្រោះត្រឡប់មកវិញ ក្រោយពីពួកវា បានធ្វើសកម្មភាពកាច់ក ។
អធិការរងនគរបាលស្រុក អូររាំងឪ លោក លី តៃឈាន់ ដែលកំពុងដឹកនាំកម្លាំង តាមចាប់ក្រុមចោរទាំងនេះ បាននិយាយថា ជនសង្ស័យទី១ ឈ្មោះ ឃិន មិុញ អាយុ ៤២ឆ្នាំ រស់នៅភូមិបេង ឃុំទ្រមូង ស្រុកមេម៉ត់, ជនសង្ស័យទី២ ឈ្មោះ ប៊ិន ដែន អាយុ ៣០ឆ្នាំ រស់នៅភូមិ-ឃុំ ទ្រមូង ស្រុកមេម៉ត់ និងជនសង្ស័យទី៣ ឈ្មោះ លី ហុង អាយុ ២៥ឆ្នាំ រស់នៅភូមិកោះប្រាក់ ឃុំទទឹង ស្រុកកំពង់សៀម ។

អធិការរងនគរបាលរូបនេះ បានបន្តថា មុនពេលកើតហេតុ ជនសង្ស័យខាងលើ បានធ្វើសកម្មភាព កាច់កម៉ូតូ របស់ ប្រជាពលរដ្ឋ ហើយក៏ត្រូវកម្លាំង សមត្ថកិច្ចទទួលសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ចេញស្ទាក់ចាប់ ស្រាប់តែ ក្រុមចោរទាំងនោះ តបតដោយបាញ់ប្រហារ មកលើសមត្ថកិច្ច តែមិនបណ្តាលឲ្យ មន្រ្តីនគរបាលណាម្នាក់រងរបួស នោះទេ ។ ប៉ុន្តែបណ្តាលឲ្យប្រជាពលរដ្ឋម្នាក់ ជាបងប្អូនម្ចាស់ម៉ូតូ រងរបួស។
សម្រាប់ជនសង្ស័យទាំង ៣នាក់ ម្នាក់ត្រូវបានចាប់ខ្លូន នៅស្រុកអូររាំងឪ និង២នាក់ទៀត ត្រូវបានចាប់ខ្លួន នៅស្រុកត្បូងឃ្មុំ ៕

No comments:
Post a Comment