Wednesday, December 18, 2013

ករណីរំលោភ ស្ត្រីភេទនៅ ប្រទេសថៃ

ក្រុមសិទ្ធិមនុស្សប្រ ទេសថៃនិយាយថា អាជ្ញាធរបានខកខានក្នុ ងការអនុវត្តច្បាប់ ដែលមាន​ជាធរមាន ដើម្បីការពារស្រ្តី និងកុមារទប់ទល់នឹង អំពើហិង្សាក្នុងគ្រួសារ។
ករណីថ្មីមួយដែលកើត ឡើងក្នុងប្រទេសថៃ ពាក់ព័ន្ធស្រ្តីវ័យ៧២ឆ្នាំម្នាក់ ដែលបានសារ​ភាព​​ថាបាន ជួលខ្មាំងកាំភ្លើងម្នាក់ ឲ្យសម្លាប់ កូនប្រសាប្រុស ដោយសារអំពើរំលោភបំពាន មក​លើកូន ស្រី​របស់​គាត់។​ ពៅនិ កាជូន​សេចក្ដី​​ប្រែសម្រួល។
Ron Corben has more from Bangkok.


Jakkrit Panichpatikum បានតំណាងឲ្យប្រទេសថៃ នៅកីឡាអូឡាំពិកទី ក្រុងឡុងឆ្នាំ២០១២ ជាកីឡាក របាញ់កំាភ្លើងម្នាក់។
ប៉ុន្តែរូបភាពកេរ្តិ៍ឈ្មោះល្បីល្បាយរបស់ Jakkrit បានគ្របដណ្តប់ដោ យស្បៃខ្មៅអន្ធកាល។ 
អ្នកស្រី​ Surang Duangchinda ដែលមានអាយុ ៧២ឆ្នាំបានសារភាពថា គាត់បានជួលខ្មាំងកាំ​ភ្លើង​ម្នាក់ ឲ្យសម្លាប់គាត់កាលពីខែមុន។ 
“ខ្ញុំបានធ្វើវាពីព្រោះតែកូ នប្រសាប្រុស​របស់ខ្ញុំ បានវាយធ្វើបាប កូនស្រីរបស់ខ្ញុំម្តងហើយម្តងទៀត។ ខ្ញុំបានអត់ឱនឲ្យ គាត់ជាច្រើនដង ប៉ុន្តែ​អ្វីៗគឺនៅដដែល។ ខ្ញុំមិនចង់ឲ្យកូនរបស់ខ្ញុំ ស្លាប់មុននោះទេ ដូច្នេះខ្ញុំបានជួលខ្មាំងកំា ភ្លើងម្នាក់​ឲ្យ​សម្លាប់គាត់។”
Jaded Chouwilay គឺជានាយកមូលនិធិ ជួយជនរងគ្រោះពីអំពើ ហិង្សាក្នុងគ្រួសារមួយ គឺមូលនិធិ​ចលនារីកចម្រើនស្ត្រី និងបុរស។
គាត់និយាយថា ម្តាយរូបនេះបានឈា នដល់ដំណាក់កាលមិ នអាចទប់អារម្មណ៍បាន 
“ពួកគេមិនចង់សម្លាប់ Jakkrit នោះទេ ប៉ុន្តែដោយសារ​តែ​ សំពាធអូសបន្លាយពេលដ៏យូរ។ ម្តាយ​ (របស់ Nitiwadee) ដែលកំពុងគិតក្រោ យរយៈពេល ៦ ឬ៧ ឆ្នាំ ថាពួកគេមានពេលនេះក្នុង ការសម្រេចចិត្តធ្វើដូច្នេះ។ ប៉ុន្តែជាការពិត ពួកគេមិនចង់បាញ់​សម្លាប់​ Jakkrit ឡើយ។ ចំពោះមុខច្បាប់ ត្រូវធ្វើដូចម្តេចក្នុងការផ្ត ល់យុត្តិធម៌សម្រាប់ពួកគេ និងមិនត្រូវចូល​ដេកគុកនោះ? ”

រដ្ឋាភិបាលថៃប៉ាន់ស្មានថា មានជនរងគ្រោះជាស្រ្តី និងកុមារជាមធ្យម ២៣ ០០០ នាក់ ចេញពីអំពើ​ហិង្សាគ្រួសារ កើតឡើងជារៀងរាល់ឆ្នាំ។  ហើយចំនួននេះនៅ តែបន្តកើនឡើង។

យោងទៅតាមការអង្កេត មួយរបស់វិទ្យាស្ថានជាតិដើ ម្បីការអភិវឌ្ឍកុមារ និងគ្រួសារ របស់សាកល​វិទ្យាល័យ Mahidol ធ្វើឡើងកាលពីឆ្នាំមុន បានឲ្យដឹងថា គ្រួសារថៃប្រហែល ៣០ភាគរយបានរាយ ​ការណ៍ថាទទួលរង ការរំលោភបំពាន។ 

កញ្ញា Miss Suphaksorn ជាជំនួយការនាយកប្រតិបត្តិ ដែលមានអាយុ៣៣ឆ្នាំ បានរ៉ាយរ៉ាប់ប្រាប់​ Asia Calling អំពីរឿងរ៉ាវរបស់អតី តមិត្តប្រុសរបស់នាង ក្រោយគាត់រៀបកា រជាមួយស្រ្តីផ្សេង។

នាងបាននិយាយថា គាត់ប្រើអំពើហិង្សាដើ ម្បីផ្សះផ្សារទំនាក់ទំ នងឡើងវិញ ក្រោយគាត់រៀបការ។

“គាត់បាន​ទិញកាំភ្លើ ងយកចូល មកការិយាល័យធ្វើការរបស់ខ្ញុំ ដោយធ្វើការគំរាមកំហែងខ្ញុំ ដោយនិយាយថា​ប្រសិនបើ ខ្ញុំមិនត្រលប់ទៅរកសភាពដើ មជាមួយគាត់វិញទេនោះ គាត់នឹងសម្លាប់ខ្ញុំ នាងខ្ញុំមានការ​ ភ័យខ្លាច។ នៅត្រឹមខែឧសភា គាត់បានរំលោភ លើរាងកាយខ្ញុំ ដោយបានទះខ្ញុំ ចាប់ក្បាលខ្ញុំបោក​ ខ្ទប់នឹងជញ្ជាំង នឹងគ្រែ។ គាត់ព្យាយាមចា ក់សម្លាប់ខ្ញុំ។ ខ្ញុំបានសុំអង្វរ ឲ្យគាត់កុំសម្លាប់ខ្ញុំ។”

ក្រោយការធ្វើបាបនេះរួចមក រូបនាងបានហៅមិត្តម្នា ក់ឲ្យមកជួយសង្គ្រោះរូបនាង គឺដំបូងបញ្ជូនទៅ​ កាន់មន្ទីរពេទ្យ និងបន្ទាប់មកទៅកាន់ប៉ុស្តប៉ូលីស។

ការសិក្សាជាច្រើនបង្ហាញថា អំពើហិង្សាក្នុងគ្រួ សារគ្របដ ណ្តប់លើក្រុមដែ លមានទំនា ក់ទំនងនឹង​បញ្ហាសេដ្ឋកិ ច្ចសង្គមទាំងអស់ និងជារឿងគឺទាក់ទង នឹងការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿង ញៀនខុសច្បាប់។

លោក James Lang ជានាយកក្រុម សិទ្ធិជនរងគ្រោះ គឺដៃគូសម្រាប់ការការពារ និយាយថា ហេតុ​ផលនៅពីក្រោយអំពើរំលោភបំពាននេះ គឺការរួមផ្សំរវាងជំនឿប ន្ទាបបន្ថោកស្ត្រី និងវិសមភាពយែន​ឌ័រ។ 
“អ្វីដែលធ្វើឲ្យមានអំពើហិង្សា ពីសំណាក់បុរសនៅតែបន្ត​គឺ​រ បៀបទាំងអស់នេះដែលត្រូវបង្រៀ នក្នុងនាមជាបុរស គឺមានទំនាក់ទំនង ទៅនឹងអំពើលុបលើស្ត្រី ដូចជាគំនិតដែលថាពួកយើង ជាបុរសមានសិទ្ធិគ្រប់គ្រងស្ត្រី និងរាងកាយរបស់ពួកគេ គឺបុរសមើល​ឃើញនូ វកត្តាផ្លូវភេទ និងការមានសិទ្ធិរបស់ពួកគេ ថាស្ត្រីជាឧបករណ៍ផ្លូវភេទ។”

ការសិក្សាជាច្រើនបង្ហាញថា ស្ត្រីថ្នាក់កណ្តាលជាច្រើន ហាក់បីដូចជា ស៊ូទ្រំានឹងអំពើរំលោភបំ ពាន​ដែលអូស បន្លាយពេលដ៏យូរ។

ប៉ុន្តែស្ត្រីមានប្រភព មកពីសហគមន៍ក្រីក្រ ដូចជាតំបន់ Klong Toey មិនអាចនៅស្ងៀមបាន ឡើយ​ប្រសិនបើពួកគេទទួ លការរំលោពបំពានផ្លូវកាយ។
Father Maier បានបង្កើតអង្គការមួយដែ លផ្តល់ការបង្រៀន សម្រាប់កុមារនៅតំបន់នោះ។
គាត់និយាយថា មានបញ្ហាសំខា ន់មួយផ្សេងទៀត ដែលបង្កឲ្យមានករណីរំ លោភបំពានក្នុងគ្រួសារ​។
“រឿងរ៉ាវអំពើរំលោភបំពានរាង កាយកើតឡើង​ជាការពិត ប៉ុន្តែនោះមិនមែនជាបញ្ហាទេ វាគឺជា 'អំពើហិង្សា' មកលើកុមារដែល ត្រូវបោះបង់ចោល និងស្ត្រីមិនអាចថែ រក្សាកូនៗរប ស់ពួកគេបាន។ ពួកគេត្រូវតែបោះបង់កូនរបស់ពួកគេចោល ពួកគេ​មិនអាចដោះ ស្រាយបាន និងមិនអាចក្លាយជា ម្តាយម្នាក់បាន។ គាត់មិនអាចផ្តល់ ប្រាក់ឲ្យពួកគេ គាត់រត់ចុះឡើង គាត់លេងល្បែង។ បុរសទាំងឡាយប្រើប្រាស់ប្រាក់រប ស់ពួកគេក្នុងការលេងល្បែង និងស្ត្រីប្រើប្រាស់ប្រាក់រប ស់ពួកគេក្នុងការថែ រក្សាកូនរបស់ពួកគេ។”

ប្រទេសថៃមានច្បា ប់ឆ្នាំ២០០៧​ ដែលការពារជនរងគ្រោះ ពីអំពើហិង្សាក្នុងគ្រួសារ។ ជាលើក​ដំបូង ច្បាប់នេះដាក់ទណ្ឌកម្ម រួមមានប្រាក់ពិន័យចំនួន ២០០ដុល្លារសហរដ្ឋអាមេរិក និងជាប់ពន្ធធនា គារ​រហូតដល់ ៦ខែ។

ក៏មានបណ្តាញសង្គ្រោះបន្ទា ន់គ្រប់គ្រងដោយ រដ្ឋាភិបាលផងដែរ។

Jaded និយាយថាស្រ្តីនៅតែ មិនយល់ដឹងអំពីច្បា ប់ដែលមានជាធរមាន និងកិច្ចការពារ។

គាត់បន្ថែមថា បញ្ហាប្រឈមដ៏ពិតប្រាកដ គឺស្ថិតនៅក្នុងការផ្លា ស់ប្តូរឥរិយាបទរបស់បុរស។

“ខ្ញុំចង់កែទម្រង់យន្តកា រឲ្យមានច្បាប់នេះ។ ដើម្បីផ្លាស់ប្តូរ​ឥរិយាបទរបស់បុរស ដើម្បីឲ្យពួកគេដោះស្រា យបញ្ហាទាំងអស់នោះ និងអ្នកមានយន្តការ ក្នុងដៃ​​ដើម្បីការពារកុមារ។ យន្តការនេះគឺមានសារៈ សំខាន់ណាស់។ ច្បាប់ប្រឆាំងអំពើហិង្សាក្នុងគ្រួសារ នៅពេលដែលស្ត្រីយល់ដឹង អំពីច្បាប់ការពារពួកគេ និងបន្ទាប់ពីនោះមក ជួយគាំទ្រស្ត្រីឲ្យនិយាយ​អំពីបទពិសោធន៍របស់ពួ កគេជាមួយស្រ្តីដ៏ទៃទៀត នៅពេលពួកគេជួបប្រទះ អំពើហិង្សាក្នុងគ្រួសារ​ ពួកគេត្រូវតែចែក រំលែកទាំងអស់គ្នា។”

ប្រទេសថៃ នឹងឃ្លាំមើលយ៉ាងដិតដ ល់នូវការកាត់ទោស ឃាតកម្មរបស់អ្នកស្រ្តី Mrs Surangដែលជា​ករណី​សាក​ ល្បងលើអំពើហិង្សាក្នុងគ្រួសារ។

Jaded និយាយថា នេះគឺជាករណី ដ៏ស្មុគ្រស្មាញមួយ។

No comments:

Post a Comment