ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រិះគន់ និងធ្វើការចំអក ដល់អ្នកនយោបាយ និងអ្នកប្រឆាំងមួយចំនួន ក្នុងការឃោសនារកសំឡេងឆ្នោត ដោយសន្យាដំឡើង ប្រាក់ខែ ដល់មន្រ្តីរាជការ ដែរនេះគ្មានអ្វីថ្មីនោះទេ គឺមានតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជា អធិបតី បើកការដ្ឋានសាងសង់ និងពង្រីកកំណាត់ ផ្លូវជាតិលេខ៥ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១២នេះថា កម្ពុជាបច្ចុប្បន្នមិនទៅខ្ចីប្រាក់ពីបរទេស មកបើកប្រាក់ខែដល់មន្រ្តីរាជការនោះទេ ប៉ុន្តែបើធ្វើតាមអ្នកឃោសនា មួយចំនួន ច្បាស់ជាទៅខ្ចីលុយគេ យកមកបើកប្រាក់ខែជាមិនខាន ហើយបើខ្ចីលុយបរទេស មកបើកប្រាក់ខែនោះ គឺគេមិនឲ្យខ្ចីទេ ប៉ុន្តែបើខ្ចីប្រាក់ពីបរទេសមក អភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិនោះ អាចមានលទ្ធភាពនឹងខ្ចី។
សម្តេចបន្តថា “ឥឡូវនេះ ជារដូវឃោសនាដំឡើងប្រាក់ខែ បានមកដល់ទៀតហើយ ហើយវាគ្មានអ្វីថ្មីនោះទេ ការឃោសនានេះមានតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ហើយ បើដំឡើងប្រាក់ខែ ដល់មន្រ្តីរាជការប៉ុន្មានម៉ឺននាក់ ប៉ុន្តែបោះបង់ចោលប្រជាពលរដ្ឋជាង១៤លាននាក់ ដែលកំពុងត្រូវការផ្លូវ ភ្លើងនោះ តើវាមានអ្វីកើតឡើង ដោយ សម្តេចភ្ជាប់ជាមួយប្រទេសនៅអឺរ៉ុប ធ្វើបាតុកម្ម ដោយសារកាត់ប្រាក់ខែ និងដំឡើងពន្ធ”។
សម្តេចបានបញ្ជាក់ថា មានអ្នកនយោបាយខ្លះ បានចោទរាជរដ្ឋាភិបាលពីបញ្ហាពុករលួយ ដែលកំពុងកើតមាន តែសម្រាប់ខ្លួនឯង មិនទាន់ក្លាយជានាយករដ្ឋមន្រ្តីផង បានប្រព្រឹត្តពុករលួយ ដោយបាននិងកំពុងប្រើប្រាស់ជំនួយ ដែលបានមកពីខ្មែរនៅបរទេស មកចិញ្ចឹមស្រីចំនួន ៤នាក់។ ដោយឡែកខ្លះទៀត ស្រែកចង់ដំឡើងប្រាក់ ខែឲ្យគេ ដោយឡែកអ្នកបើកឡានឲ្យខ្លួនឯង ឲ្យត្រឹមតែ៥០ដុល្លារ។
សូមជម្រាបថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១២កន្លងទៅនេះ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងជាអនុប្រធានចលនាប្រជាធិបតេយ្យ សង្រ្គោះជាតិ រួចជាអនុប្រធានគណបក្ស សង្រ្គោះជាតិ មិនទាន់ផ្លូវការ បានសន្យាថា ប្រសិនបើគណបក្សសង្គ្រោះជាតិ បានជាប់ឆ្នោតមែននោះ នឹងដំឡើងប្រាក់ដល់មន្រ្តីរាជការ ក្នុងមួយខែ ១លានរៀល៕
ប្រភព៖ http://www.dap-news.com

No comments:
Post a Comment