Friday, October 19, 2012

សាលាខេត្ត កោះកុង រៀបចំពិធីគោរ ព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះបាទ នរោត្តម សីហនុ


កោះកុងៈ  នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២ សាលាខេត្តកោះកុងបានរៀបចំ ពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរបិតាឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ ដែលព្រះអង្គបានយាងចូល ទិវង្គត នៅថ្ងៃទី១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាសក័ ព.ស២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១ និង២០ នាទីរំលងអាធ្រាត្រ (ម៉ោងនៅរាជធានីភ្នំពេញ) ក្នុងជន្មាយុ៩០ព្រះវស្សា ដោយព្រះជរាពាធ។


ពិធីគោរពព្រះវិញ្ញាណក្ខន្ធខាងលើនេះបានធ្វើឡើងនៅក្នុងបរិវេណ មហោស្រពខេត្តកោះកុង ក្រោមការចូលរួម ពីថ្នាក់ដឹកនាំ លោកប៊ុន លើត អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងលោកអភិបាលរងគ្រប់រូប និងមន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលជាកូនចៅ ចៅទួត របស់ព្រះអង្គ យ៉ាងច្រើនកុះករ។
លោកប៊ុន លើត បានដឹកនាំមន្ត្រីក្រោឱវាទ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះអង្គ និងអាននូវសារលិខិតរំលែក ព្រះមរណទុក្ខ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋសិស្សានិសិស្ស ស្តាប់ហើយ ឲ្យប្រជាពលរដ្ឋចូលអុចធូប  និងរាប់ បាតជូនព្រះសង្ឃចំនួន៩០អង្គផងដែរ។ តាមការអង្កេតមើលទៅលើ ទឹកមុខថ្នាក់ដឹកនាំក្នុងខេត្តទាំងមូល និងមន្ត្រីរាជការ និងប្រជាពលរដ្ឋរាប់ពាន់នាក់បានបង្ហាញមានទឹកមុខក្រៀមក្រំគ្រប់គ្នាដោយលោកស្តាយ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសហីនុ ព្រះមហាវីរក្សត្រ ព្រះមហាវរបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គបានយាងចូលទិវង្គត។
ប្រជាពលរដ្ឋដែលចូលរួមគោរពវិញ្ញាណក្ខន្ធព្រះអង្គបានឲ្យដឹងថា ពួកលោកកើតទុក្ខខ្លាំង ណាស់ហើយ  ខេត្តធ្វើពិធីនេះឡើងដើម្បីពួកគាត់ បានអុចធូប និងគោរពព្រះវិញ្ញាណក្ខន្ធ រហូតដល់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ ទៅពេលយប់ក៏ពួកគាត់មកគោរពដែរ។
សូមបញ្ជាក់ថា ការចូលរួមពិធីនេះគេសង្កេតឃើញមានជនជាតិខ្មែរ ឥស្លាម វៀតណាមចូលរួមកាន់ទុក្ខផងដែរ៕









No comments:

Post a Comment