Monday, October 15, 2012

នរណា​ជា​រដ្ឋមន្ត្រីការបរទេស ២៧ ប្រទេស​ក្នុង​វេទិកា​តំបន់​អាស៊ាន​?

រូបភាពបន្តសូមចុក
ភ្នំពេញ: ​រដ្ឋមន្ត្រីការបរទេស​ចំនួន ២៧ ប្រទេស ដែលមាន​កម្ពុជា ជា​ម្ចាស់ផ្ទះ នឹងចូលរួម​ក្នុង "​វេទិកា​តំបន់​អាស៊ាន លើក​ទី​១៩" នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១២ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ​។ តើ​រដ្ឋមន្ត្រីការបទេស​វេទិកា​តំបន់​អាស៊ាន​ទាំង​២៧ ប្រទេស​នោះមាន​នរណា​ខ្លះ​? ហើយ​តើ​ប្រទេស​ទាំង ២៧ មាន​សេដ្ឋកិច្ច​បែបណា​?

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
​ លោក ហោ ណាំហុង ( Hor Namhong ) កើត​នៅ​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៣៥ លោក​បាន​ឡើងកាន់តំណែងជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩០ ដល់​១៩៩៣ និង​ពី​១៩៩៨ ដល់​សព្វថ្ងៃ​។​

​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចំនួន​ប្រជាជន​សរុប ១៤.៨០៥.៣៥៨ នាក់ ក្នុង​ឆ្នាំ​២០១១ ព្រះរាជាណាចក្រ​កម្ពុជា មាន​កំណើន​ប្រចាំឆ្នាំ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ៦,៥% ផលិតផល​ក្នុងស្រុក​សរុប​មានតម្លៃ​ជា​ទឹកប្រាក់​៣០,១៨១ ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​។​

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ព្រះរាជាណាចក្រ​ថៃ​
​ លោក ស៊ូ​រ៉ា​ពង់ តូ​វិចា​ក ឆៃ​គុល ( Surapong Tovichakchaikul ) កើត​នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​១៩៥៣ លោក​បាន​ឡើងកាន់តំណែងជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ព្រះរាជាណាចក្រ​ថៃ នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១១​។​

​ព្រះរាជាណាចក្រ​ថៃ មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៦៧ លាន​នាក់ ក្នុង​ឆ្នាំ​២០១២​។ ព្រះរាជាណាចក្រ​ថៃមាន​កំណើន​ផលិតផលក្នុងស្រុក​សរុប (GDP) ០,១% ។​ផលិតផល​ក្នុងស្រុក​សរុប​ស្មើនឹង ៦០១,៤ ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​។​

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​ព្រុយ​ណេ​
​ ព្រះអង្គម្ចាស់ មហាម៉ាត់ បូល​គី​យ៉ា ( Prince Mohamed Bolkiah ) កើត​នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​១៩៤៧ ព្រះអង្គ​បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​ព្រុយ​ណេ នៅ​ឆ្នាំ​១៩៨៤ ដល់​បច្ចុប្បន្ន​។ ព្រះអង្គម្ចាស់ ក៏​ជា​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ព្រុយ​ណេ​ផងដែរ​។​

​ប្រទេស​ព្រុយ​ ណេ មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៤០៨.៧៨៦ នាក់ ក្នុង​ឆ្នាំ​២០១១​។ ប្រទេស​ព្រុយ​ណេមាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ៤,១%​។​ផលិតផល​ក្នុងស្រុក​សរុបស្មើនឹង ២០,៩៦៩ ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​។​

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​ភូមា​
​ លោក វាន់​ណា ម៉​ង់​ឡា​វីន ( Wunna Maung Lwin ) កើត​នៅ​ឆ្នាំ​១៩៥២​។ លោក​បាន​ឡើងកាន់តំណែងជា​រដ្ឋមន្ត្រី​ក្រសួងការបរទេសនៃ​ប្រទេស​ភូមា នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១១​។​

​ប្រទេស​ភូមា មាន​ចំនួន​ប្រជាជន​សរុប​ជាង ៦០​លាន​នាក់ ក្នុង​ឆ្នាំ​២០១០​។ ប្រទេស​ភូមា មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ៥,៥%​។​ផលិតផល​ក្នុងស្រុក​សរុប ស្មើនឹង ៨២,៧២ ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​។​

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​ឥណ្ឌូណេស៊ី​
​ លោក ម៉ា​ទី ណា​តា​ឡេ​ហ្គា​វ៉ា ( Marty Natalegawa ) កើត​នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​១៩៦៣​។ លោក​បាន​ឡើងកាន់តំណែងជា​រដ្ឋមន្ត្រី​ក្រសួងការបរទេសនៃ​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០០៩​។

​ប្រទេស​ឥណ្ឌូណេស៊ី មាន​ចំនួន​ប្រជាជន​សរុប​ជាង ២៣៧​លាន​នាក់ ក្នុង​ឆ្នាំ​២០១០​។ ប្រទេស​ឥណ្ឌូណេស៊ី មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ៦,១%​។ ផលិតផល​ក្នុងស្រុក​សរុប​ស្មើនឹង ១.០០០.០០០ លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​។​

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​ឡាវ​
​ លោក ថង​លុន ស៊ី​សុល​លី​ត ( Thongloun Sisoulith ) កើត​នៅ​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​១៩៤៥​។ លោកបាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេសនៃ​ប្រទេស​ឡាវ នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០០៦​។​

​ប្រទេស​ឡាវ មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ​ជាង ៦,៤៦៥ លាន នាក់ ក្នុង​ឆ្នាំ​២០១២​។ ប្រទេស​ឡាវមាន​ផលិតផល​ក្នុងស្រុក​សរុប (GDP)  ស្មើនឹង ១៤,២ ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០០៩​។​

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​ម៉ាឡេស៊ី​
​ លោក អា​នី​ហ្វា​ស់ ហា​ជី​អា​ម៉ាន់ ( Anifah bin Haji Aman ) កើត​នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣​។ លោក​បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០០៩​។​

​ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ២៨,៣៣ លាន​នាក់ ក្នុង​ឆ្នាំ​២០១០​។ ប្រទេស​ម៉ាឡេស៊ី មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ៥,២% ។​ផលិតផល​ក្នុងស្រុក​សរុប ស្មើនឹង ៤១៤,៤ ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១០​។​

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​ហ្វីលីពីន​
​ លោក អាល់​ប៊ឺ​ត ហ្វើ​រឺ​រូស ដេ​ល​រូស​សារី​អូ ( Albert Ferreros del Rosario) កើត​នៅ​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​១៩៣៩​។ លោក​បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១១​។​

​ប្រទេស​ហ្វីលីពីន មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ​ជាង ៩២,៣៣​លាន នាក់ ក្នុង​ឆ្នាំ​២០១០​។ ប្រទេស​ហ្វីលីពីន មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ៣,៧%​។ ផលិតផល​ក្នុងស្រុក​សរុប​ស្មើនឹង ២១៣,១ ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​។​

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​សិង្ហ​បុរី​
​ លោក កាស៊ី​វី​ស​វ៉ាន់​ណា​ថា​ន់ សាន​មុ​ហ្គា​ម ( Kasiviswanathan Shanmugam ) កើត​នៅ​ឆ្នាំ​១៩៥៩​។ លោក បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​សិង្ហបុរី នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១១​។​

​ប្រទេស​ សិង្ហបុរី មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៥.១៨៣.៧០០ នាក់ ក្នុង​ឆ្នាំ​២០១១​។ ប្រទេស​សិង្ហបុរី មាន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ស្មើនឹង ២៥១,៥ ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១០​។​

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​វៀតណាម​
​ លោក ហ្វា​ម​បិ​ញ មិញ (Phạm Bình Minh) កើត​នៅថ្ងៃទី​២៦ ខែមីនា ឆ្នាំ​១៩៥៩​។ លោក បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១១​។​

​ប្រទេស​វៀតណាម មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ​ជាង ៨៧,៨៤​លាន នាក់ ក្នុង​ឆ្នាំ​២០១១​។ ប្រទេស​វៀតណាម មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ៥,៨ %​។​ផលិតផល​ក្នុងស្រុក​សរុប ស្មើនឹង ២៩៩,២ ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​។​

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​អូស្ត្រាលី​
​ លោក រូ​ប៊ឺ​ត​ច​ន ប៊​ប​ខា (Robert John "Bob" Carr) កើត​នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​១៩៤៧​។ លោក​បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​អូស្ត្រាលី នៅ​ឆ្នាំ​២០១២​។​

​ប្រទេស​អូស្ត្រាលី មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ​ជិត ២៣​លាន​នាក់ ក្នុង​ឆ្នាំ​២០១២​។ ប្រទេស​អូស្ត្រាលី មាន​ផលិតផល​ក្នុងស្រុក​សរុប (GDP)  ស្មើនឹង ១.៥៧០.០០០​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១២​។​

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​កាណាដា​
​ លោក ច​ន​រូស​ហ្វេ​ល បេ​ត ( John Russell Baird ) កើត​នៅថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​១៩៦៩​។ លោក​បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​កាណាដា នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១១​។​

​ប្រទេស​កាណាដា មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ​ជិត ៣៥​លាន នាក់ ក្នុង​ឆ្នាំ​២០១២​។ ប្រទេស​កាណាដាមានកំណើនផលិតផល​ក្នុងស្រុក​សរុប (GDP) ២,៤ %​។ ផលិតផល​ក្នុងស្រុក​សរុប​ស្មើនឹង ១.៧៥៨.០០០​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​។​

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​
​ លោក យ៉ាង ជៀក​ឈី ( Yang Jiechi ) កើត​នៅ​ឆ្នាំ​១៩៥០​។ លោក​បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេសនៃ​សាធារណរដ្ឋ​ ប្រជាមានិត​ចិន នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០០៧​។​

​សាធារណរដ្ឋ​ ប្រជាមានិត​ចិន មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ១.៣៤៧ លាន​នាក់​ក្នុង​ឆ្នាំ​២០១១​។ សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​(GDP) ៩,៥ % ។​ផលិតផល​ក្នុងស្រុក​សរុប ស្មើនឹង ៧.៧៤០.០០០ លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​។​

.​តំណាង​ជាន់ខ្ពស់ និង​អនុប្រធាន​សហភាព​អឺរ៉ុប​
​ លោកស្រី ខាត់​ថឺ​រី​ន អា​ស្តន់ ( Catherine Ashton ) កើត​នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​១៩៥៦​។ លោកស្រី បាន​ឡើងកាន់តំណែង​តំណាង​ជាន់ខ្ពស់​និង​អនុប្រធាន​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១០​។​

​សហភាព​អឺរ៉ុប មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៧៣១​លាន នាក់ ក្នុង​ឆ្នាំ​២០១២​។ សហភាព​អឺរ៉ុប ដែលមាន​សមាជិក ២៧ ប្រទេស មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ១,១ %​។​ផលិតផល​ក្នុងស្រុក​សរុប  ស្មើនឹង ១៩.៩២០.០០០ លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​។​

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌា​
​ លោក សំ​ម៉ា​នា​ហា​លី ម៉ាឡៃ​គ្រី​ស្តា ( Somanahalli Mallaiah Krishna ) កើត​នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​១៩៣២​។ លោក​បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌា នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០០៩​។​

​សាធារណរដ្ឋ​ឥ​ណា្ឌ មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ១.២១០​លាន​នាក់ ក្នុង​ឆ្នាំ​២០១១​។ សាធារណរដ្ឋ​ឥ​ណា្ឌ មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ៦,៥ %​។ ផលិតផល​ក្នុងស្រុក​សរុប​ស្មើនឹង ៤.៤៥៧.០០០​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​។​

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​ជប៉ុន​
​ លោក គួ​ជី​រូ ជិម​ប៉ា (Kōichirō Gemba) កើត​នៅ ថ្ងៃទី​២០ ខែឧសភា​ឆ្នាំ​១៩៦៤​។ លោក​បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​២ ខែ​វិ​ច្ឆិ​កា ឆ្នាំ​២០១១​។​

​ប្រទេស​ជប៉ុន មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ១២៧,៦១​លាន​នាក់ ក្នុង​ឆ្នាំ​២០១២​។ ប្រទេស​ជប៉ុនមា​នក​ណើ​ន​ផលិតផល​ក្នុងស្រុក​សរុប (GDP) -០,៩ % ។ ផលិតផល​ក្នុងស្រុក​សរុប​ស្មើនឹង​៥.៨៥៥.០០០ លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​។​

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​ញូ​ស៊ី​ឡែ​ន​
​ លោក មូ​រេ ស្តោ​ត​ម៉ាក់​ខូ​លី ( Murray Stuart McCully ) កើត​នៅ ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​១៩៥៣​។ លោក​បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​ញូ​ស៊ី​ឡែ​ន នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០០៨​។​

​ ប្រទេស​ញូ​ស៊ី​ឡែ​ន មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៤,៤៣៦​លាន​នាក់ ក្នុង​ឆ្នាំ​២០១២​។ ប្រទេស​ញូ​ស៊ី​ឡែ​ន មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ១,៤ %​។ ផលិតផល​ក្នុងស្រុក​ស្មើនឹង​១៣៥.៧២៣ លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​។​

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​កូរ៉េ ( កូរ៉េខាងត្បូង )
​ លោក គីម​សុង ហ្វា​ន់ (Kim Sung-Hwan) កើត​នៅថ្ងៃទី​១៣ ខែមេសា​ឆ្នាំ​១៩៥៣​។ លោក​បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃទី​៨ ខែតុលា​ឆ្នាំ​២០១០​។

​សាធារណរដ្ឋ​កូរ៉េ មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៤៨,៥៨០ លាន នាក់ ក្នុង​ឆ្នាំ​២០១០​។ សាធារណរដ្ឋ​កូរ៉េ មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ៣,៩ %​។ ផិ​លិ​ត​ផល​ក្នុងស្រុក​សរុប​ស្មើនឹង ១.៥៥៦.០០០លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​។​

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​រុស្ស៊ី​
​ លោក សឺ​ជី​វិក​តូ​រូ​វិច ឡា​រូ​វ ( Sergey Viktorovich Lavrov ) កើត​នៅ ថ្ងៃទី​២១ ខែមីនា ឆ្នាំ​១៩៥០​។ លោក​បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​រុស្ស៊ី នៅ​ថ្ងៃទី​៩ ខែ​មិនា​ឆ្នាំ​២០០៤​។​

​ប្រទេស​រុស្ស៊ី មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ១៤៣​លាន នាក់ ក្នុង​ឆ្នាំ​២០១២​។ ប្រទេស​រុស្ស៊ី មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ៤,៣% ។​ផលិតផល​ក្នុងស្រុក​សរុប​ស្មើនឹង ២.៣៧៣ .០០០​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​។​

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សហរដ្ឋអាមេរិក​
​ លោកស្រី ហី​ឡា​រី គ្លី​ន​តុ​ន ( Hillary Clinton ) កើត​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​១៩៤៧​។ លោកស្រី​បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០០៩​។​

​សហរដ្ឋអាមេរិក មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៣១៣,៦៤៣​លាន នាក់ ក្នុង​ឆ្នាំ​២០១២​។ សហរដ្ឋអាមេរិក មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ១,៧% ស្មើនឹង ១៥.០៩៤.០០០ លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​។​

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​ម៉ុង​ហ្គោ​លី​
​ លោក សាន​ដេ​ន​សា​ទ័​រ កំ​បូ​ចាវ ( Zandanshatar Gombojav ) កើត​នៅ ថ្ងៃទី​៨ ខែមីនា ឆ្នាំ​១៩៧០​។ លោក​បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​ម៉ុង​ហ្គោ​លី នៅ​ខែវិច្ឆិកា ឆ្នាំ​២០០៩​។​

​ប្រទេស​ម៉ុង​ហ្គោ​លី មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ២,៨៤៤​លាន​នាក់ ក្នុង​ឆ្នាំ​២០១២​។

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​ប៉ា​គី​ស្ថាន​
​ លោកស្រី ហី​នា រ៉ា​បា​នី​ខា ( Hina Rabbani Khar ) កើត​នៅ ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​១៩៧៧​។ លោកស្រី​បាន​ឡើងកាន់តំណែងជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​ប៉ា​គី​ស្ថាន នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១១​។​

​ ប្រទេស​ប៉ា​គី​ស្ថាន មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ១៧៩,៧០០ លាន​នាក់ ក្នុង​ឆ្នាំ​២០១២​។ ប្រទេស​ប៉ា​គី​ស្ថាន មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ២,៦% ។​ផលិតផល​ក្នុងស្រុក​សរុប​ស្មើនឹង ៤៨៨ ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​។​

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​ទី​ម័​រ​ខាងកើត​
​ លោក ហ្សា​ខា​រី​ស អា​បា​ណូ ដា កូ​ស្តា ( Zacarias Albano da Costa ) កើត​នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​១៩៦៤​។ លោក​បាន​ឡើងកាន់តំណែងជា​រដ្ឋ​ម​ន្រី្ដក្រសួងការបរទេស នៃ​ប្រទេស​ទី​ម័​រ​ខាងកើត នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០០៧​។​

​ប្រទេស ​ទី​ម័​រ​ខាងកើត មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ១,០៦៦​លាន​នាក់ ក្នុង​ឆ្នាំ​២០១០​។ ប្រទេស​ទី​ម័​រ​ខាងកើត មាន​កំណើន​ផលិតផលក្នុងស្រុក​សរុប (GDP) ៨%​។ ផលិតផល​ក្នុងស្រុក​សរុប​ស្មើនឹង ៦៣៤ លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១០​។​

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​បង់​ក្លា​ដែ​ស​
​ លោកស្រី  ឌី​ពូ មុនី ( Dipu Moni) បាន​ឡើងកាន់តំណែង ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​បង់​ក្លា​ដែ​ស នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០០៩​។

​ប្រទេស​បង់​ក្លា​ដែ​ស មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ១៤២,៣១៩​លាន​នាក់ ក្នុង​ឆ្នាំ​២០១១​។ ប្រទេស​បង់​ក្លា​ដែស មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ៦,៣% ។​ផលិតផល​ក្នុងស្រុក​សរុប​ស្មើនឹង ២៨២,៥ ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​។​

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​ស្រីលង្កា
​ លោក ហ្គា​មី​នី ឡាក់​ស្មាន់​ភឺ​រី​ស ( Gamini Lakshman Peiris ) កើត​នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​១៩៤៦​។ លោក​បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​ស្រីលង្កា នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១០​។​

​ប្រទេស​ស្រីលង្កា មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ​ជាង ២០,៨៨៣​លាន​នាក់ ក្នុង​ឆ្នាំ​២០១១​។ ប្រទេស​ស្រីលង្កា មាន​កំណើន​ផលិតផលក្នុងស្រុក​សរុប (GDP) ៨,៣%​។ ផលិតផល​ក្នុងស្រុក​សរុប​ស្មើនឹង ១៥៨ ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​។​

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ( កូរ៉េខាងជើង )
​ លោក ប៉ាក អ៊ី​ជុន ( Pak Ui-Chun ) រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង កើត​នៅ​ឆ្នាំ​១៩៣២​។ លោក​បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០០៧​។

​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ មាន​ប្រជាជន​សរុប​ប្រមាណ ២៤,៥៤៤​លាននាក់ ក្នុង​ឆ្នាំ​២០១២​។ សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ៣,៧% ។​ផលិតផល​ក្នុងស្រុក​សរុប​ស្មើនឹង ៤០ ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០០៩​។​

.​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​ហ្គី​ណេ ( Guinea)
​ លោក អា​ឡិច​សិន​ដ័​រ សេ​សេ​កូ (Alexandre Cécé Loua ) កើត​នៅ ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​១៩៥៦​។ លោក​បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​ហ្គី​ណេ នៅ​ឆ្នាំ​២០១០​។​

​ប្រទេស​ហ្គី​ណេ មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ១,៥៨០​លាន នាក់​៕​

No comments:

Post a Comment