អ្នកវិភាគនយោបាយកម្ពុជា លោកបណ្ឌិតសុខ ទូច បានថ្លែងថា ការបាត់បង់អតីត ព្រះមហាក្សត្រសម្តេច ព្រះនរោត្តម សីហនុ គឺជាការបាត់បង់នៃដុំពេជ្រ អ្នកដឹកនាំដែលមានថ្វៃដៃ នៃនយោបាយកម្ពុជា ពីព្រោះព្រះអង្គមាន ស្នាព្រហស្តសំខាន់ៗនៅក្នុងជីវិតព្រះអង្គ ក្នុងនាមព្រះអង្គជាអ្នកដឹកនាំ ក្នុងនាមព្រះអង្គ ជាស្តេចមួយអង្គ ។
លោកបណ្ឌិត បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឱ្យដឹងនៅថ្ងៃអង្គារ៍ ទី១៦ខែតុលានេះ ក្នុងនាមលោក ជាបញ្ញាវ័ន្តខ្មែរម្នាក់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ដែលបាត់បង់ក្សត្រមួយ អង្គនៃវរៈនៃឯកភាពជាតិ ជាស្តេចមួយអង្គដែលធ្វើឲ្យកម្ពុជារៀនសូត្រនូវស្នាដៃព្រះអង្គ ។
លោកបន្តថា ព្រះអង្គបានបន្សល់ទុកនូវស្នាដៃសំខាន់ៗមួយចំនួននៅក្នុងប្រវត្តិសាស្រ្ត ក្នុងនោះរួមមាន ទី១.បំពេញព្រះរាជបូនីយកិច្ច ដេញអាណានិគម និយមបារាំងចេញ ពីប្រទេសនៅឆ្នាំ១៩៥៣, ទី២.ព្រះអង្គ បានចូលរូមជាមួយចលនាពិភពលោក ក្នុងការដេញពួកឈ្លានពានជប៉ុន សម័យនោះគេថា ពួកហ្វាស៊ិស នៃរបបហ្វាស៊ិស ដែលមានប្លុករបស់ អាលឺម៉ង់ នៅឆ្នាំ១៩៤៥, ទី៣.ព្រះអង្ គបានបង្កើតរបបសង្គមរាស្រនិយម នៅក្នុងទសវត្សរ៍ ទី៦០ ដែលអាស៊ីអាគ្នេយ៍ តែងតែសម្លឹងមកមើលស្នាដៃ របស់កម្ពុជា ព្រោះសម័យនោះមានការរីកចំរើនច្រើន, ទី៤.ព្រះអង្គជា ស្ថាបនិកនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបញ្ចប់សង្គ្រាម ដោយចុងអាវុធ មកជាសង្គា្រមដោយការចរចា ការផ្លាស់ប្តូរអំណាច ដោយចុងអាវុធ មកការផ្លាស់ប្តូរអាវុធ ដោយការបោះឆ្នោត ហើយបង្កើតជារាជាណាចក្រ កម្ពុជាទី២ នៅឆ្នាំ១៩៩៣, ទី៥.ព្រះអង្គគឺជាស្ថាបនិក មួយអង្គ ដែលប្រមែលប្រមូលប្រទេស នៅលើពិភពលោកក្នុងចលនា មិនចូលបក្សសម្ព័ន្ធ នេះជាចំណុច ដ៏សំខាន់មួយ ដែលជាមេរៀន សម្រាប់ប្រជាជនពិភពលោក ក៏ដូចជាប្រជាជនកម្ពុជា, ទី៦.នេះគឺជាស្នាព្រហស្តដ៏សំខាន់ព្រោះព្រះអង្គបានធ្វើឲ្យប្រជាជន កម្ពុជា ទាំងមូល ពិសេសគឺអ្នកនយោបាយចេះរកឯកភាពជាតិ រកបូរណភាពទឹកដីរបស់កម្ពុជា ដែលឈរនៅលើគោលការណ៍សន្តិភាព ឯករាជ្យ អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ នេះជារូបមន្តរបស់ព្រះមហាក្សត្រ, ចំណុចទី៧.ព្រះអង្គតែងតែលើតម្កើងព្រះពុទ្ធសាសនា រហូតដល់ព្រះរាជាណាចក្រកម្ពុជាទី២ ព្រះពុទ្ធសាសនា នៅតែជាបាវចនារបស់ជាតិ, ទី៨.ក៏ជាចំណុចសំខាន់ដែរ ព្រះអង្គបានបង្កើតឲ្យមានរដ្ឋធម្មនុញ្ញទី២ (រដ្ឋធម្មនុញ្ញទី១ នៅឆ្នាំ៩១៤៧) និងបង្កើតរដ្ឋធម្មនុញ្ញទី២ ដែលច្បាប់កំពូលរបស់ប្រជាជនកម្ពុជា ក្នុងការអនុវត្តតាមលិទ្ធិប្រជាធិបតេយ្យ, ទី៩.ជាចំណុចសំខាន់ ព្រះអង្គធ្វើឲ្យអ្នកនយោបាយ ធ្លាប់តែប្រើប្រាស់កម្លាំងបាយ ធ្លាប់តែ ពឹងពាក់បរទេស មកបង្រួបបង្រួមគ្នា ធ្វើឲ្យការជាប់គាំងនៅឆ្នាំ២០០៣ អាចដំណោះស្រាយ នៃនយោបាយ រហូតដល់ មានការឯកភាពគ្នា នៃការបង្កើតរាជរដ្ឋាភិបាល សភា នៃនីតិកាលទី៣ បានទទួលជោគជ័យ ។
លោកបណ្ឌិត បន្តថា ទាំងនេះ គឺជាស្នាព្រហស្តរបស់ព្រះអង្គ ហើយសូមព្រះអង្គទៅ កាន់សុខតិភព ហើយក្រកែកមើល ធ្វើយ៉ាងណាឲ្យព្រលឹង ព្រះអង្គពន្យល់ អ្នកនយោបាយកុំពឹងពាក់បរទេស ហើយកុំប្រើប្រាស់ បរទេសធ្វើជាជំនួយ ដើម្បីដោះស្រាយនយោបាយ ត្រូវតែខ្មែរឯកភាពគ្នាយក តុមួយនៃការចរចា មិនមែនយកអាវុធ មិនបង្កើតនូវកាញុះញុង និងបង្កើតសង្គ្រាមស៊ីវិលបន្តទៀត សូមឲ្យព្រះអង្គ ផ្តល់ដល់អ្នកនយោបាយជំនាន់ក្រោយនេះ ។
លោកបន្ថែមថា “ហើយខ្ញុំជឿជាក់ថា ការចូលទីវង្គត់នេះ ពុំមានរលកនយោបាយ បន្តទៀតទេ ព្រោះមុនព្រះអង្គចូលទីវង្គត់ ព្រះអង្គបានលាលែងចេញ ពីរាជបល័ង្ក ព្រះអង្គបានលាចេញពីឆាកនយោបាយ ព្រះអង្គលាចេញពីប្រមុខរដ្ឋ ដូច្នេះព្រះអង្គ បានផ្តល់អំណាចតាមក្រុមប្រឹក្សា រាជបល័ង្ក តាមរយៈការបោះឆ្នោត ថ្វាយព្រះបាទ នរោត្តម សីហមុនី ឡើងគ្រងរាជ្យ៕

No comments:
Post a Comment