Friday, January 10, 2014

លោភលន់​​មិន​​ខ្វល់​ពី​ជីវិត​អ្នក​ដទៃ! ចាក់ទឹក​​​ពោរ​​ពេញ​​ដោយ​​មេ​រោគ​​​​ចូល​​សាច់ ដើម្បី​បង្កើន​ទម្ងន់ ត្រូវ​សមត្ថកិច្ច​បកស្បែក​

យោងតាម Shanghai Daily, ស្ថានីយទូរទស្សន៍ CCTV រាយការណ៍ កាលពី​ថ្ងៃទី​០៥ មករា ថា ពួក​មន្ត្រី​ចិន បាន​ឆ្មក់​ចូល​ឃ្លាំង​នៅក្នុង​ភូមិ​១ ស្ថិតក្នុង​ស្រុក Baiyun ទីក្រុង Guangzhou និង​បាន​រកឃើញ​កម្មករ​ប្រុសៗ​កំពុង​ចាក់​បញ្ចូល​ទឹក​ដែល​ពោរពេញ​ដោយ​ បាក់តេរី (​មេរោគ​) ចូលក្នុង​សាច់សត្វ​ចៀម​ដែល​បានសម្លាប់​រួច​, ដែល​មធ្យោបាយ​១​ដើម្បី “​បង្កើន​” ទម្ងន់​សាច់ និង​លក់​ទទួលបាន​តម្លៃ​ខ្ពស់ ។​
​បុរស​ម្នាក់​ដែល​ទទួលបន្ទុក​នៃ​ការងារ​ ល្មើសច្បាប់ និង កម្មករ ៦ នាក់ នៅក្នុង​ឃ្លាំង​ធ្វើ​សាច់សត្វ​ខាងលើនេះ ត្រូវបាន​ចាប់ខ្លួន ចាប់តាំងពី​ការ​ឆ្មក់​ចូល​កាលពី​ថ្ងៃទី​៣០ ខែធ្នូ កន្លងមកនេះ ។ ពួក​មន្ត្រី​បាន​រកឃើញ​សាកសព​សត្វ​ចៀម​ចំនួន ៣០ ក្បាល ដែល​ត្រូវបាន​ចាក់​បញ្ចូល​ទឹក​កខ្វក់ ៦ គីឡូក្រាម​, ចៀម​នៅរស់​ចំនួន ៣៣៥ ក្បាល ។​
​ជនសង្ស័យ​បាន​សារភាព​ប្រាប់​ប៉ូលីស​ថា មាន​ចៀម​ដែល​ត្រូវបាន​សម្លាប់​នៅ​ទីនោះ​ក្នុង​១​ថ្ងៃ ប្រហែលជា ៥០ ទៅ ១០០ ក្បាល ។​

​ ទឹក​ស្រេះ​ដែល​បំពេញ​ដោយ​មេរោគ ត្រូវបាន​គេ​យកទៅ​ចាក់​បញ្ចូល​ក្នុង​សាច់​ចៀម មុនពេល​ឈាមកក​, ហើយ​សាច់​របស់​វា​បន្ទាប់មក ត្រូវបាន​នាំយកទៅ​លក់​នៅឯ​ទីផ្សារ​លក់​សាច់​, បណ្តា​តូប​លក់​អាហារ​, កន្លែង​អាហារ​ដ្ឋា​ន និង​ភោជនីយដ្ឋាន​ជាច្រើន នៅក្នុង​ទីក្រុង Guangzhou, ទីក្រុង Foshan និង​ទីកន្លែង​ដទៃទៀត នៅក្នុង​ខេត្ត ។

​សូមបញ្ជាក់ថា ទឹក​ដែល​គេ​យក​ចេញពី​ក្នុង​ស្រះ​, ត្រពាំង​ទាំងនោះ គឺមាន​ផ្ទុក​បាក់តេរី​ដែល​ធ្វើ​ឲ្យ​អន្តរាយ ឬ គ្រោះថ្នាក់​ធ្ងន់ធ្ងរ ចំពោះ​សុខភាព​អ្នក​បរិភោគ ៕​








No comments:

Post a Comment