ភ្នំពេញ : នារីក្លាហាន ៣នាក់ បានដេញចោរឆក់ខ្សែក ២ករណីផ្សេងគ្នា រហូតធាក់ផ្តួលម៉ូតូចោរ និងក្របួចបានចោរ ពេលអស់សាំងម៉ូតូ ។
ករណីទី១ បានកើតឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវ លេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។ ករណីនេះ បានកើតឡើងនៅពេល នារីម្នាក់ម្នាក់ ឈ្មោះ លី សុផល អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌ មានជ័យ បានជិះម៉ូតូតែ ម្នាក់ឯង ស្រាប់តែដល់ ចំណុចកើតហេតុ ត្រូវជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង មកធ្វើសកម្មភាព ឆក់ខ្សែក ហើយបើករត់ ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា នៅពេលដែលជនសង្ស័យ បើកម៉ូតូរត់នោះ នារីក្លាហានរូបនេះ បានស្រែកឆោឡោ និងបើកម៉ូតូដេញតាមចោរ រហូតធាក់ផ្តួល ហើយពេលនោះ មានប្រជាពលរដ្ឋ ជាច្រើននាក់ មកឡោមព័ទ្ឋ និងវាយមួយដៃមួយជើងម្នាក់ ប៉ុន្តែលិចមុខបក្ខពួករបស់វា ជិះម៉ូតូ មកក្បែរ រួចរំដោះយកទៅបាត់ ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានដកហូតម៉ូតូ របស់ជនសង្ស័យរូបនេះ យកទៅរក្សាទុក ។
Saturday, 04 January 2014 17:57 ដោយ ៖ ដើមអម្ពិល (DAP) ID- 014

ដោយឡែកករណីទី២ បានកើតឡើងនៅវេលា ម៉ោង៤រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ខណ:ដែលមាននារី២នាក់ ជាបងប្អូនបង្កើត បានជិះម៉ូតូ ឌុបគ្នា ស្រាប់តែលិចមុខជន សង្ស័យ ២នាក់ មកធ្វើសកម្មភាពឆក់យកខ្សែក រួចបើករត់ ប៉ុន្តែភ្លាមៗនោះ នារីរងគ្រោះ២នាក់បងប្អូន បានបើកម៉ូតូដេញតាម មកដល់ជិតស្ថានីយបូមទឹក បឹងត្របែក ស្រាប់តែម៉ូតូ ចោរអស់សាំង ទើបក្របួច បានជនសង្ស័យម្នាក់ ដែលជាអ្នកធ្វើសកម្មភាព ជិះពីក្រោយ ខណ:ដែលជនសង្ស័យ ជាអ្នកបើក បានរត់គេចខ្លួនបាត់ ។
សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យ ដែលត្រូវនារីរង គ្រោះក្របួចបាននេះ មានឈ្មោះ លឿង វាសនា អាយុ ១៦ឆ្នាំ ស្នាក់នៅភូមិ ត្នោតជ្រុំ សង្កាត់បឹងទំពុន និងម្នាក់ទៀត ដែលរត់គេចខ្លួននោះ ឈ្មោះ ហេង ហៅ តឿ នៅក្នុងអង្គការភាពញញឹម៕Saturday, 04 January 2014 17:57 ដោយ ៖ ដើមអម្ពិល (DAP) ID- 014

No comments:
Post a Comment