ភ្នំពេញ៖ លោក កែវ រ៉េមី រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ ក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្រ្តី នារសៀលថ្ងៃ ទី៤ ខែមករា ឆ្នាំ២០១៣ថា ការធ្វើបាតុកម្ម របស់បក្សសង្រ្គោះជាតិ ជារៀងរាល់ថ្ងៃនៅទីលានប្រជាធិបតេយ្យ គឺជាការផ្តួលរំលំរាជរដ្ឋាភិបាល និងខុស ច្បាប់ដែលរាជរដ្ឋាភិបាល មានសិទ្ធិក្នុងធ្វើយ៉ាងណា ដើម្បីធានាដល់សន្តិសុខជាតិ មិនអាចទុកឲ្យមានបាតុកម្ម រាល់ថ្ងៃបាននោះទេ។
ការមានប្រសាសន៍យ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីសាលារាជធានីភ្នំពេញ ជូនដំណឹងចំពោះការមិនអនុញ្ញាត ឲ្យមានបាតុកម្មជារៀងរាល់ថ្ងៃ ពីគណបក្ស សង្រ្គោះជាតិ នៅទីលានប្រជាធិបតេយ្យ ហើយកម្លាំងសមត្ថកិច្ចចំរុះ បានចុះបំបែកកម្លាំង នៅទីលានប្រជាធិបតេយ្យ នៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣។
លោក កែវ រ៉េមី ថា “មិនអាចទុកឲ្យមានបាតុកម្មរាល់ថ្ងៃ ម៉េចកើត ទើបសាលារាជធានីចេញសេចក្តីជូនដំណឹង ទាក់ទងទៅនឹងសំអាតទីលាន ប្រជាធិបតេយ្យ។ នាំឲ្យខាតប្រយោជន៍ជាតិ”។
ទាក់ទិនទៅនឹង ការបង្រ្កាបក្រុមកម្មករនៅផ្លូវវ៉េងស្រេង លោក កែវ រ៉េមី បានបញ្ជាក់ថាគឺជាការប៉ះទង្គិច មិនមែនការបង្រ្កាបនោះទេ ដោយលោក បានលើកឡើងថា ក្រុមទាំងនោះមានការញុះញង់ និងទទួលបានការហ្វឹកហ្វឺនពីខាងក្រៅ បង្រៀនពីរបៀបគប់ដុំថ្ម ដោយទទួលឥទ្ឋិពល ពីបរទេស។
លោកថា បាតុកម្ម មកបំផ្លាញមន្ទីរពេទ្យ ដោយសាររបួស ចោទគេអត់ព្យាបាល ដោយរាជរដ្ឋាភិបាលអះអាងថា ពេទ្យជាសិទ្ធិឯកជន រដ្ឋមិនអាច លូកដៃប្រាប់មិនឲ្យព្យាបាលដូចការលើកឡើងនោះទេ ជាសិទ្ធិរបស់គេ តែក្រុមបាតុករនាំគ្នា យកម៉ូតូមកដុត រថយន្តដុត បិទផ្លូវ ធ្វើឲ្យ ចលាចល ពេញផ្ទៃប្រទេស ។
លោកថា “រដ្ឋាភិបាលជំរុញវិនិយោគមកស្រុកខ្មែរ ឲ្យគេទុកចិត្ត បង្កើតការងារ តែផលអវិជ្ជមានត្រលប់មកវិញ វាផ្ទុយត្រង់ថា អ្នកខំបង្កើតវិនិយោគទៅ ខុស ទៅអ្នកបានត្រឹមម៉ាស្រែកគឺល្អវិញ គិតតែបំផ្លាញ អាងមានអំពើហិង្សា អាងប្តឹងទៅ ICC ”។
ក្នុងនោះ លោក កែវ រ៉េមី បានបញ្ជាក់ទៀតថា បច្ចុប្បន្នថៅកែគេលែងចរចាហើយ តែរាជរដ្ឋាភិបាកគិតគូរណាស់ពីជីវភាពកម្មករ កម្មការិនី ទើបឡើង ដល់១០០ដុល្លារ ជាអប្បបរមាដោយ ពួកគេនឹងទទួលបានប្រាក់បន្ថែម ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត៕

No comments:
Post a Comment