- សម្តេចតេជោ ហ៊ុន សែនៈ ផ្ទៃដីកម្ពុជាពិតប្រាកដ លើស ៣០០គីឡូម៉ែត្រ ធៀបនឹងផ្ទៃដីដែលមាន នៅក្នុងមានផែនទី ១៨១.០៣៥គីឡូម៉ែត្រការ៉េ
ភ្នំពេញៈ សម្តេចតេជោ បានមានប្រសាសន៍ថា មូលហេតុ ដែលនាំឲ្យសម្តេចមកបកស្រាយ សារ បាន រឿងព្រំដែន ជាមួយប្រទេសវៀតណាម ដោយសារវាមានព្រឹត្តិការណ៍ ជាហូរហែ ចំពោះការចោទប្រកាន់ របស់គណបក្សប្រឆាំង ជាពិសេសលោក សម រង្ស៊ី ដែលបាន ដកតម្រុយ បង្គោលព្រំដែននៅស្រុកចន្រ្ទា ខេត្តស្វាយរៀង កាលពីឆ្នាំ២០០៩។
យ៉ាងណាក៏ដោយ សម្តេចបានកោតសរសើរលោក ស៊ុន ឆៃ តំណាងរាស្រ្តគណបក្សប្រឆាំង មណ្ឌល ភ្នំពេញ ដែលមិនធ្វើដូចមេបក្សរបស់ខ្លួន ដែលអាចចាត់ទុកថា ជាអ្នកនយោបាយ តាមចិញ្ចើមផ្លូវ។
- សម្តេចតេជោ បានបញ្ជាក់ថា មន្រ្តីគណបក្សប្រឆាំងចោទមកលើរាជរដ្ឋាភិបាល ជាអាយ៉ងរបស់ វៀតណាម ដែលបញ្ហានេះ ត្រូវបានបក្សប្រឆាំង លើកឡើងជាសំណួរ ដូច្នេះសម្តេចបកទៅវិញថា ថ្ងៃនេះខុសត្រូវជាក់ជាមិន ខាន ចំពោះការមកបកស្រាយសារបាន រឿងព្រំដែននេះ។
- សម្តេចតេជោ បានបន្តថា សម្តេចនឹងលើកឡើងខ្លាំងៗ ចំពោះបញ្ហាព្រំដែននៅពេលនេះ ដើម្បីបកស្រាយឲ្យ ច្បាស់ចៀសវាងគណបក្សប្រឆាំងជេរសម្តេច និងរាជរដ្ឋាភិបាល តាមចិញ្ចើមផ្លូវ តាមទីផ្សារជាដើម ថាក្បត់ជាតិ។
- សម្តេចតេជោ បានលើកឡើងពីការរដ្ឋប្រហាររបស់សេនាប្រមុខលន់ នល់ ដែលទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ពីបញ្ហាព្រំដែន ហើយរូបភាពបែបនេះ ត្រូវបានបក្សប្រឆាំងចង់ប្រើ ដើម្បីផ្តួល រាជរដ្ឋាភិបាល ជាពិសេស សម្តេចតែម្តង។ សម្តេចបានអំពាវនាវ បញ្ជាឲ្យឯកឧត្តម ស៊ុន ឆៃ និងសហការីរបស់ឯកឧត្តម មេត្តាអត់ធ្មត់ និងស្តាប់ការបំភ្លឺការពិតរបស់ខ្ញុំ បើទោះបីឯកឧត្តម មិនចង់ស្តាប់ក៏ដោយ។ សម្តេចបានបន្តថា ការបំភ្លឺរបស់ខ្ញុំ វាមិនធ្ងន់ធ្ងរ ដូចពួកឯកឧត្តមជេរខ្ញុំ ក្បត់ជាតិនោះទេ។
- សម្តេចបានបន្តថា ក្រុមបក្សប្រឆាំង ដែលវាយខ្ញុំ គឺមិនខុសអ្វីវាយសម្តេចព្រះនរោត្តម សីហនុ ពីព្រោះអ្វីដែលខ្ញុំ បានធ្វើ គឺបន្សល់ទុកពីសម័យសង្គមរាស្រ្តនិយម រួមទាំងផែនទីគោក និងផែនទីទឹក។
- សម្តេចបានបញ្ជាក់ទៀតថា ខ្ញុំជាហត្ថលេខីមួយ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូច្នេះខ្ញុំយល់ពីកិច្ចព្រមព្រៀង នេះ ហើយកុំបកស្រាយបំពានគ្នា។
- សម្តេចបានបញ្ជាក់ទៀតថា មានជនអគតិមួយចំនួនបានក្លែងលិខិតថា សម្តេច ជា ស៊ីម ស្លាប់ រួមទាំងលិខិតរបស់ សម្តេចផ្ទាល់ និងលិខិតរបស់សម្តេច ហេង សំរិន ដែលផ្ញើជូនសម្តេចតេជោ ដូច្នេះជនអគតិទាំងនេះ ហ៊ានក្លែង លិខិតសាធារណៈ តើពួកគេមិនហ៊ានក្លែង និងឃោសនានៃ ការបាត់បង់ទឹកដីទេឬ? ដូច្នេះសូមជនរួមជាតិទាំង អស់ ត្រូវមានវិនិច្ឆ័យឲ្យបានខ្ពស់ ដោយសម្តេចបានចាត់ទុកក្រុមអគតិទាំងនេះ ជាក្រុមតែមួយ ជាក្រុមដដែល នៅសាខាខុសគ្នា។ សម្តេចបានបញ្ជាក់ថា ខ្ញុំសូមអំពាវនាវឲ្យដែលធ្វើលិខិតនោះ ចូលមកសារភាព និងបង្ហាញ ភស្តុតាង ហើយសម្តេចនឹងផ្តល់៥ម៉ឺនដុល្លារ ដើម្បីស្វែងរកជនក្លែងទាំងនេះ យកមកផ្តន្ទាទោស ដែលមិន អាចអត់ឱន ឲ្យបានចំពោះការដកតម្រុយបង្គោលព្រំដែន និងការក្លែងលិខិតសារធារណៈ។
- សម្តេចតេជោ បានទម្លាយពីប្រវត្តិទាក់ទងយ៉ាងល្អក្នុងនាមជាបងប្អូនរវាងសម្តេច និងលោក ស៊ុន ឆៃ តំណាង រាស្រ្តគណបក្សប្រឆាំងកាលពីអំឡុងឆ្នាំ៩០ជាង ពេលនោះ លោក ស៊ុន ឆៃ តែងតែស្កាត់ មកជួបសម្តេចទាំងនៅ ក្រោយរោងសម្តែងសិល្បៈ នៅគេហដ្ឋានរបស់សម្តេចក្រុងតាខ្មៅ និងនៅកន្លែងខ្ចុះចិញ្ចឹមត្រី នៅខាងក្រោយផ្ទះ សម្តេច ដែលស៊ុន ឆៃ ប្រាប់សម្តេចពីសភាព ការណ៍ នយោបាយនៅពេលនោះ ជាពិសេសពាក់ព័ន្ធទៅនឹងបញ្ហា ទ័ពរបស់លោក ញឹក ប៊ុនឆៃ ដូច្នេះជាទំនាក់ទំនងដ៏ល្អក្នុងនាមជាបងប្អូន ចុះហេតុអ្វីនៅពេលនេះ បានជេរខ្លាំង ម្ល៉េះ។ សម្តេចបានបន្តថា បើទោះបីប្អូនមិនស្គាល់បង ប៉ុន្តែបងត្រូវផ្សព្វផ្សាយឯកសារសម្ងាត់ទាំងនេះ ដើម្បីជួស ជុលការខូចខាត ដែលចោទបងថា ជាអ្នករដ្ឋប្រហារឆ្នាំ៩៧។
- សម្តេចបានបញ្ជាក់ទៀតថា ក្រឡាផ្ទៃដីប្រទេសកម្ពុជា ដែលជនរួមចាំស្ទាត់មាត់ គឺ១៨១.០៣៥គីឡូម៉ែត្រការ៉េ គឺមិនទាន់ដឹងច្បាស់ថា តើការគណនាតួលេខនេះ ធ្វើឡើងតាមរបៀបណាទេ ឬក៏បូកក្រឡាផ្ទៃដីទាំងអស់ ហើយ ចេញជាក្រឡាផ្ទៃទាំងមូល។ ចំពោះក្រឡាផ្ទៃនេះ ធ្វើតាមផែនទីដែលបន្សល់ទុកដោយបារាំង ហើយរហូតមក ដល់ពេលនេះ ដីមានបច្ចេកទេស អាចនឹងមានការខុសគ្នារវាងផែនទី និងដីជាក់ស្តែង។
- សម្តេចបានបន្តថា នៅពេលធ្វើការវាស់វែងព្រំដែនរួចរាល់ នោះនឹងមានការសុំឲ្យមាន ការកែប្រែចំពោះផែនទី ដែលតម្កល់ទុកនៅអង្គការសហប្រជាជាតិ និងកន្លែងផ្សេងទៀត សម្តេចបានចោទពួកអគតិមួយចំនួន ដែលនិយាយថា កម្ពុជាបាត់បង់ទឹកដីរាប់រយរាប់ពាន់គីឡូម៉ែត្រ ប៉ុន្តែធាតុពិតដីខ្មែរច្រើនជាង ក្រឡាផ្ទៃដែលទន្ទេញចាំមាត់ទៅទៀត គឺ ១៨១.០៣៥គីឡូម៉ែត្រការ៉េ។
- សម្តេចបានសង្កត់ធ្ងន់ថា បារាំងបន្ទាប់ពីបញ្ចប់ការគ្រប់គ្រងប្រទេសកម្ពុជា នៅឆ្នាំ១៩៥៣ នៅពេលនោះបារាំង បានបន្សល់ទុកខ្សែព្រំដែន មិនច្បាស់លាស់ ហើយការបោះបង្គោលព្រំដែន មិនតាមលក្ខណៈច្បាប់ និងលក្ខណៈ បច្ចេកទេស ក្រៅពីបង្គោលចំនួន ១២៤ រវាងកម្ពុជា និងកូសាំងស៊ីន នាចុងសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ ទី២០។ សម្តេចបានបញ្ជាក់ទៀតថា បារាំងបានផ្លាស់ប្តូរបង្គោលព្រំដែន និងកែប្រែខ្សែព្រំដែន ដោយគ្មានការ ពិគ្រោះជាមួយប្រទេស ដែលខ្លួនគ្រប់គ្រង ធ្វើឲ្យមានបញ្ហាជម្លោះព្រំដែនរវាងអាជ្ញាធរ នៃប្រទេសទាំងពីរ ជាពិសេស ប្រជាជនកម្ពុជា-វៀតណាម ដែលពួកគេពុំមានព្រំដែនច្បាស់លាស់ ក្រៅពីការ គ្រប់គ្រង ដីធ្លីតាម ទំនៀម ទម្លាប់។
- សម្តេចតេជោ បានបង្ហាញពីផែនទីដែលត្រូវបានព្រះនរោត្តម សីហនុ យកទៅតម្កល់នៅអង្គការ សហប្រជាជាតិ ឆ្នាំ១៩៦៤ ដូច្នេះតើមាននរណាស្នេហាជាតិ ជាងសម្តេចព្រះ នរោត្តម សីហនុ ទៅទៀត ហើយលោក វ៉ា គឹមហុង ដែលជួយរៀបចំផែនទីនេះ យកទៅតម្កល់ ទុកនៅអង្គការ សហប្រជាជាតិ ហើយយកមកប្រើជាមួយវៀតណាម បច្ចុប្បន្ន។ សម្តេចតេជោ បានថ្លែងដោយ ការពារយ៉ាងមុតមាំថា ឬមួយជំងឺឆ្នាំ១៩៧០រើឡើងវិញ ប៉ុន្តែត្រូវរំលង សពសម្តេចសិន ដែល ការពាររាជបល័ង្គ ហើយការវាយសម្តេច គឺដូចវាយសម្តេចព្រះ នរោត្តម សីហនុ។ សម្តេច តេជោ បានសង្កត់ធ្ងន់ថា វាមិនអាចស្តីបន្ទោស សម្តេចព្រះ នរោត្តម សីហនុ ចំពោះការបាត់បង់សិទ្ធិក្នុង ការទាមទារទឹកដីកម្ពុជាក្រោម។ សម្តេចបានអះអាងទៀតថា គ្មាននរណាស្នេហាជាតិ ជាងសម្តេច ព្រះនរោត្តម សីហនុ នោះទេ ដែលជាបីតាឯករាជ្យ ហើយបានការពារបូរណភាព ទឹកដីរហូត មកដល់ ពេលនេះ។ សម្តេចនឹង លើកឡើងពីការធ្វើឲ្យបាត់បង់កោះវ៉ៃរបស់ពួកសេនាប្រមុខ លន់ នល់។ សម្តេចបានរំលឹកថា ការចោទធ្វើឲ្យបាត់ បង់កូសាំងស៊ីន ដែលកើតឡើងនៅឆ្នាំ ១៩៤៩ ប៉ុន្តែ សម្រាប់សម្តេចផ្ទាល់កើតនៅឆ្នាំ ១៩៥២ គឺក្រោយ៣ឆ្នាំទៅ ទៀតនៃការបាត់បង់ ដូច្នេះចេះចោទ សម្តេចទៅកើត បើមិនចេះខ្មាសគេ ក៏ខ្មាសខ្មោចដែរ។
- សម្តេចតេជោ បានវាយប្រហារធ្ងន់ៗ លើលោក ស៊ាន ប៉េងសែ ដែលបច្ចុប្បន្នកំពុងស្ថិត នៅប្រទេសបារាំង គឺជារដ្ឋមន្រ្តី ម្នាក់ ក្នុងសម័យ លន់ នល់ ដែលធ្វើឲ្យបាត់បង់ទឹកដីនៅពេលនោះ ហើយមិនទទួលខុសត្រូវ ថែមទាំងកាន់ផែនរត់ ទៅទៀត។ សម្តេចបានសង្កត់ធ្ងន់ថា អ្នកដែល ចាញ់មកផ្តល់យោបល់ និងគំនិត ដល់អ្នកដែលឈ្នះ គឺវាមិនអាច ទទួលយកបាននោះទេ។
- ជាថ្មីម្តងទៀត សម្តេចនាយករដ្ឋមន្រ្តី បានចាត់ទុកសម្តេចព្រះនរោត្តម សីហនុ ថា ជាវីរជនការពារ ជាតិ ដ៏ កំពូល។ សម្តេចបានចោទបក្សប្រឆាំងថា មិនមើលព្រៃទាំងមូលនោះទេ ហើយកំពុងប្រើវិធីបំផ្លាញរូបរៀងដើម ឈើមួយដើម ក្នុងសំណុំរឿងព្រំដែន។ យ៉ាងណាក៏ដោយពាក្យរបស់ សម្តេចត្រូវបានសម្តេចចាត់ទុកថា វាធ្ងន់ធ្ងរ ដូចមេបក្សប្រឆាំងជេរ សម្តេចនោះដែរ។ ចំពោះទណ្ឌិត សម រង្ស៊ី មេបក្សប្រឆាំងត្រូវបានសម្តេចលើកឡើងថា ជា ទណ្ឌិតមនសិការស្អីគេ ទៅដកបង្គោលព្រំដែន ប្រសិនបើដកត្រឹមបង្គោលដីគេ ក៏ដេញកាប់ និងប្តឹងទៅតុលាការ ដែរ។
- សម្តេចតេជោ បានលើកឡើងពីសន្ធិសញ្ញាព្រំដែនបន្ថែមឆ្នាំ២០០៥ កម្ពុជា-វៀតណាម ដែលកំណត់ព្រំដែន តាមរយៈការពុះទ្រូងពាក់កណ្តាលព្រែក ឬតាមខ្សែ ទឹកជ្រៅ ដែល អនុញ្ញាតឲ្យ ប្រជាពលរដ្ឋកម្ពុជា អាចប្រើប្រាស់ ទឹក អាចនេសាទត្រី និងធ្វើចរាចរណ៍តាមផ្លូវទឹក បានយ៉ាងស្រួល ដោយមិនចាំបាច់សុំការអនុញ្ញាត ពីវៀតណាម ដែលកាលសម័យបារាំង គឺបារាំងបានកំណត់ផែនទី ត្រឹមតែប្រគល់ច្រាំងឲ្យកម្ពុជា មានប្រវែង ១៩១គីឡូម៉ែត្រ រីឯវៀតណាម ១៩២,៥គីឡូម៉ែត្រ ដែលមានផ្ទៃទឹក។ សម្តេចបានចោទសួរថា នេះជាទង្វើក្បត់ជាតិ ឬអី ដែលពួក ប្រឆាំងកំពុង ចោទរដ្ឋាភិបាល ខណៈដែលកំពុងដោះស្រាយទឹកជូនប្រជាពលរដ្ឋ ដូច្នេះសូមជនរួមជាតិទាំងអស់ ជ្រាប។ សម្តេចតេជោ បានលើកឡើងថា បក្សប្រឆាំង និងជនអគតិ បាននិយាយថា មួយថ្ងៃៗ កម្ពុជាបាត់ដី ថ្ងៃខ្លះមួយម៉ែត្រ ថ្ងៃខ្លះរាប់សិបម៉ែត្រ និងថ្ងៃខ្លះទៀត រាប់គីឡូ បើដូច្នោះមែន តាំងពីឆ្នាំ១៩៧៩មក ច្បាស់ជាទឹកដី វៀតណាម ដល់សេរីសោភ័ណហើយ រីឯភ្នំពេញស្ថិតនៅ ក្នុងទឹកដីវៀតណាម ដូច្នេះនេះ គឺជាការប្រមាថដល់រាជ រដ្ឋាភិបាល ដល់ក្រុមបច្ចេកទេសវាស់វែងព្រំដែន និងដល់អ្នកដែលចែកឋាន។
- សម្តេចនាយករដ្ឋមន្រ្តី ក៏បានស្តីបន្ទោសរដ្ឋាភិបាលបារាំង ពេលធ្វើអាណានិគមមកលើកម្ពុជា ដែលបានបន្សល់ ទុកនូវភាពមិនច្បាស់លាស់ចំពោះបង្គោល និងខ្សែបន្ទាត់ព្រំដែន ពោលការគូសបង្គោលព្រំដែន នៅក្នុងផែនទី ប៉ុន្តែមិនបានបោះបង្គោល ហើយកំណត់នៅក្នុងផែនទី ធ្វើដំណើរទៅផ្លូវមួយផ្សេង ប៉ុន្តែធាតុពិតគឺគូសទៅតាមផ្លូវ ផ្សេង។ ដូច្នេះចំពោះការទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលក្នុងការចរចាបោះបង្គោលព្រំដែន ជាមួយវៀតណាម នាពេលបច្ចុប្បន្ននេះ គឺជាចរិតក្បត់ជាតិ និងអាយ៉ងឬទេ? ហើយពាក្យអាយ៉ង និងក្បត់ជាតិ វាល្មមហើយ ប៉ុន្តែក៏ មិនអាចហាមការនិយាយរបស់អស់លោកដែរ។
- សម្តេចនាយករដ្ឋមន្រ្តី បានចាត់ទុកថា សន្ធិសញ្ញាបំពេញបន្ថែម បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជា ពលរដ្ឋកម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ។ សម្តេចតេជោ បានបញ្ជាក់ថា ក្រុម ប្រឆាំង គឺប្រឆាំងតែមួយមុខ មិនបានគិតពីផលប្រយោជន៍ជាតិទាំងមូលឡើយ ហើយចំពោះបញ្ហាព្រំដែន គឺបើ មិនទាន់មានការដោះស្រាយជាក់លាក់ណាមួយ ប្រជាពលរដ្ឋនៅកន្លែងណា នៅកន្លែងនឹងដដែល តែហាមការ ពង្រីកបន្ថែម។
- សម្តេចតេជោ បានរំលឹកពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលកំណត់ថា ត្រូវទាត់ចោលចំពោះកិច្ចព្រមព្រៀងទាំង ឡាយណា ដែលធ្វើឲ្យប៉ះពាល់បូរណភាពទឹកដី និងឯករាជ្យ របស់ប្រទេស ប៉ុន្តែកិច្ចព្រមព្រៀងបំពេញបន្ថែមឆ្នាំ ២០០៥ រឹតតែចំណេញលើសដើម។ សម្តេចបាន មានប្រសាសន៍ធ្ងន់ៗថា ចំពោះកិច្ចព្រមព្រៀងបំពេញបន្ថែម ដែលត្រូវអនុម័តដោយរដ្ឋសភា គឺសំឡេងភាគតិចត្រូវគោរពសំឡេងភាគច្រើន ហើយកិច្ចព្រមព្រៀងនេះ ត្រូវបាន បញ្ជូនទៅព្រឹទ្ធសភា និងព្រះមហាក្សត្រឡាយព្រះហស្ថលេខា។ សម្តេចបានថ្លែងទៀតថា នៅកម្ពុជា អ្នកធ្វើ នយោអនុញ្ញាតឲ្យប្រើសញ្ជាតិ២ ខណៈដែលប្រទេសផ្សេងទៀត មានភាពតឹងរឹងបន្តិច។
- សម្តេចតេជោ បានលើកឡើងពីក្រុមបក្សប្រឆាំង ដែលបានបង្វែរសភាពការណ៍មកទិសខាងកើត នៅពេល ដែលកម្ពុជាកំពុងប្រឈរមុខជាមួយទិសខាងលិច កាលពីឆ្នាំ២០០៨ ដើម្បីបំបែកកម្លាំងជាតិជាពីរ។ សម្តេចក៏ បានបញ្ជាក់ថា ដោយសារបញ្ហាបែបនេះ ជាពិសេសការលើកឡើង នឹងយុទ្ធនាការបក្សប្រឆាំង ធ្វើឲ្យបាត់សំឡេង ឆ្នោតនៅភ្នំពេញ។ ជាមួយគ្នានេះសម្តេចបានមានប្រសាសន៍ប្រតិកម្មធ្ងន់ៗ ទៅនឹងតំណាងរាស្រ្តបក្សប្រឆាំង លោក ជា ប៉ូច ដែលនិយាយថា ម្ចាស់ក្សត្រី សូរិន្ទ ថន បានឡើងជិះយន្តហោះបញ្ជាតាមចាប់ ហ៊ុន សែន ឲ្យបាន ដោយសម្តេចបាន បញ្ជាក់ទៅវិញថា សម្តេចមិនមែនជាក្មេងបៀបដៃ និងជាទន្សាយបាក់ជើងនោះទេ ជាមេដឹកនាំរដ្ឋមួយដែលមាន អាធិបតេយភាពត្រឹមត្រូវ។
- ចំពោះទណ្ឌិត សម រង្ស៊ី សម្តេចបានបញ្ជាក់ថា ដាច់ខាតមិនមានអន្តរាគមន៍ណាមួយនោះទេ ដូច្នេះកុំរកអន្តរា គមន៍ បើយ៉ាងដូចនេះ ច្បាស់ជាថ្ងៃក្រោយ មានអ្នកដើរដកបង្គោលតាមក្រោយទៀត ហើយការដើរដកតម្រុយ បង្គោលកុំនិយាយថា ខ្លួនជាអ្នកមានមនសិការជាតិ។
- សម្តេចបានបន្តថា សម្តេចមិនយកកាស៊ីណូ នៅតាមព្រំដែន ជាឆ្នាំងចិញ្ចឹមបាយនោះទេ ប៉ុន្តែការកសាងកាស៊ី ណូ នៅតាមព្រំដែន គឺជានយោបាយការពារជាតិមួយ ពោលបើគេវាយបង្គោលព្រំដែន ក៏គេពិបាកនឹងវាយអគារ កាស៊ីណូនោះដែរ។ សម្តេចមិនចង់ទម្លាយយុទ្ធការពារជាតិនេះទេ ប៉ុន្តែបក្សប្រឆាំង បានបង្ខំ ដែលធ្វើឲ្យសម្តេច គ្មានជម្រើស ហើយក៏ទម្លាយតែម្តងទៅ។
- ជាមួយគ្នានេះ សម្តេចតេជោ លើកឡើងពីក្តីឈឺចាប់យ៉ាងខ្លាំង ចំពោះជនអគតិមួយចំនួនដែលបង្ហាញពីអំពើ ថោកទាប ដែលនិយាយថា ភរិយារបស់សម្តេច គឺ លោកជំទាវកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានារីម្នាក់ ដែលមេដឹកនាំវៀតណាម ឡេ ឌឹកថង ប្រគល់ជូនសម្តេច ហើយថា កូនប្រុសច្បងរបស់សម្តេច លោក ហ៊ុន ម៉ាណែត ជាកូនរបស់មេដឹកនាំវៀតណាម ឡេ ឌឹកថង និងលោកជំទាវ ហើយលោក សុខ អាន ជាអ្នកចិញ្ចឹមថែ រក្សាលោក ហ៊ុន ម៉ាណែត តាំងពីតូចមក ដែលមានឱកាសឡើងបុណ្យសក្តិរហូតមកដល់បច្ចុប្បន្ន។ សម្តេចបាន ចាត់ទុកថា នេះជាអំពើថោកទាប ដែលចេញពីមាត់ក្រុមគាំទ្ររបស់អស់លោក តើអាពួកហ្នឹងចេញមកពីណា។
- សម្តេចតេជោ បានបញ្ជាក់យ៉ាងច្បាស់ថា តំបន់ទឹកពុំមានការបាត់បង់សូម្បីតែមួយដំណក់ ក៏មិនបាត់ដែរ ខណៈ ដែលកំពុងចរចាជាមួយវៀតណាម។ សម្តេចបានសង្កត់ធ្ងន់ថា អធិបតេយ្យភាពរបស់កម្ពុជាស្ថិតនៅលើកោះ វ៉ៃ ហើយរាជរដ្ឋាភិបាលមានគោលបំណងចម្បង និងជំហរចរចា ជាមួយរដ្ឋាភិបាលវៀតណាមបន្តទៀត។ សម្តេច តេជោ បានរំលឹកយ៉ាងច្រើន ពីសម័យអតីតកាលចំពោះតំបន់ទឹកប្រវត្តិសាស្រ្ត និងអធិបតីភាពកម្ពុជាលើព្រំដែន សមុទ្រ ដែលកំណត់យកកោះវ៉ៃ គឺសម្តេចបានទាមទារ តាមខ្សែព្រីមយ៉េ តាំងពីឆ្នាំ១៩៨២ ក្នុងនាមជារដ្ឋមន្រ្តី ការបរទេសដ៏ក្មេងមួយរូប។ ការផ្តើមចេញឲ្យមានតំបន់ទឹកប្រវត្តិសាស្រ្តនៅលើកោះវ៉ៃ និងការកំណត់អធិបតេយ្យ ភាពកម្ពុជានៅលើកោះវ៉ៃនោះ គឺកើតឡើងបន្ទាប់ពីវៀតណាមខាងត្បូង ឬហៅថា អាធីវ បានវាយកាន់កាប់កោះវ៉ៃ ហើយដាក់ទ័ពនៅទីនោះ សូម្បីតែរដ្ឋាភិបាលវៀតណាមខាងជើងនៅពេលនោះ ក៏មានការថ្កោលទោសដែរ។ សម្តេច បានស្តីបន្ទោសចំពោះក្រុមកាកសំណល់ របប លន់ នល់ ដែលកាន់ផែនទីរត់ តើមានដឹងរឿងនេះដែរទេ?






No comments:
Post a Comment