កម្ពុជាបានរៀបចំការពិភាក្សាថ្នាក់អាស៊ានរយៈពេល២ថ្ងៃនៅថ្ងៃសុក្រ នេះ ដើម្បីស្វែងរកវិធីតភ្ជាប់តំបន់អាស៊ានអោយក្លាយទៅជាគ្រួសារតែមួយ។ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបានថ្លែងប្រាប់អ្នកកាសែតថា ការតភ្ជាប់នេះនឹងត្រូវធ្វើឡើងទាំងហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ និងផ្នែករឹង។
សមាជិកអាស៊ានទាំង១០កំពុងតែខិតខំតម្រង់ខ្លួនឆ្ពោះទៅសហគមន៍ គ្រួសារតែមួយនៅឆ្នាំ២០១៥។ នៅថ្ងៃនេះ កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់អាស៊ានមួយនៅ សណ្ឋាគារ អាំងទែរកុងទីណង់តាល់ ដើម្បីស្វែងរកមធ្យោបាយនៃការតភ្ជាប់សហគមន៍គ្រួសារអាស៊ាន។
កិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាននិង អគ្គលេខាធិការអាស៊ានផងដែរ។
បន្ទាប់ពីថ្លែងសុន្ទរកថាបើកកិច្ចប្រជុំក្រោមប្រធានបទ ការតភ្ជាប់តំបន់អាស៊ាន លោក ហោ ណាំហុង មានប្រសាសន៍ប្រាប់អ្នកកាសែតថា កិច្ចប្រជុំនេះ មានគោលដៅរិះរកវិធីតភ្ជាប់តំបន់អាស៊ានទាំងមូល ដើម្បីឈានទៅបង្កើតសហគមន៍អាស៊ានតែមួយនៅឆ្នាំ ២០១៥ ។ ការតភ្ជាប់តំបន់អាស៊ានត្រូវធ្វើឡើងទាំងផ្នែកហេដ្ឋារចនាសម្ពន្ធ័ ទន់និងរឹង បានន័យថា ជាការតភ្ជាប់រវាងហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ដែលត្រូវបាន ចាត់ទុកថា ជាផ្នែករឹង និងបន្ទាប់មកគឺការតភ្ជាប់រវាងប្រជាជន ស្ថាប័ននៃប្រទេសអាស៊ាននិងវិស័យអប់រំបច្ចេកវិទ្យាផ្នែកធនធានមនុស្ស ដែលត្រូវបានចាត់ទុកថាជាផ្នែកទន់។
គួរកត់សម្គាល់ថា នេះជាកិច្ចប្រជុំអាស៊ានមួយថ្មីទៀតក្នុងខណៈដែលកម្ពុជាកំពុងតែ ធ្វើ ជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានសម្រាប់ឆ្នាំ ២០១២ នេះ។ អាស៊ាន ដែលកំពុងដាក់ការងារអាទិភាពរបស់ខ្លួនគឺការកសាងសហគមន៍សេដ្ឋកិច្ច អាស៊ានឆ្នាំ ២០១៥ខាងមុខនេះ។
សហគមន៍សេដ្ឋកិច្ចអាស៊ានគឺការប្រកួតប្រជែងផ្នែកពាណិជ្ជកម្មនៅក្នុង ទីផ្សារតែមួយនៃប្រទេសសមាជិកទាំង១០។ ដូច្នេះវានឹងមានការចរាចរដោយសេរីនូវទំនិញ សេវ៉ា មូលធនទុនវិនិយោគនិងកម្លាំងពលកម្មរវាងប្រទេសទាំង១០នេះ។
កម្ពុជាដែលជាសមាជិកមួយ ហើយត្រូវបានចាត់ទុកជាប្រទេសកំពុងអភិវឌ្ឍន៍នៅឡើយនោះ ក៏កំពុងតែព្រួយបារម្ភអំពីការប្រឈមនឹងការប្រកួតប្រជែងផ្នែក ពាណិជ្ជកម្មយ៉ាងខ្លាំងនោះដែរ៕

No comments:
Post a Comment