ភ្នំពេញ៖ ព្រះរាជកម្មវិធីនៅថ្ងៃទី១ ក្នុងព្រះរាជពិធីរំកិល និងដង្ហែ ព្រះបរមសព ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ មានដូចតទៅ៖
ក/ ព្រះរាជពិធីរំកិលព្រះបរមមញ្ជូសា
ក/ ព្រះរាជពិធីរំកិលព្រះបរមមញ្ជូសា
នៅវេលាម៉ោង៦ និង៣០នាទីជួបជុំព្រះរាជវង្សានុវង្ស នៅមុខព្រះទីនាំង មហាមន្ទីរក្នុងព្រះបរមរាជវាំង។
នៅវេលាម៉ោង៦និង៤០នាទីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោក ជំទាវកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញដល់។
នៅវេលាម៉ោង៦និង៤៥នាទីសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវអញ្ជើញដល់។
នៅវេលាម៉ោង៦ និង៥០នាទី សម្ដេចអគ្គមហាធម្មពោធិសាលជាស៊ីម ប្រធានព្រឹទ្ធសភាអញ្ជើញដល់។
នៅវេលាម៉ោង៦និង៥៥នាទី ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គលស្ដេចយាងដល់។
កម្មវិធីបន្ទាប់ប្រារព្ធព្រះរាជពិធីរំកិល ព្រះបរមសព តាមព្រះរាជប្បវេណីនិងប្រពៃណីសាសនា និងដង្ហែចេញពីក្នុងព្រះបរមរាជវាំង។
ខ/ព្រះរាជពិធីដង្ហែ ព្រះបរមសព
នៅវេលាម៉ោង៨និង៣០នាទី ក្បួនដង្ហែព្រះបរមសពចេញដំណើរ(ក្រុមបារគូថ្វាយស័ង្ខបាញ់កាំភ្លើងធំ១០១ណាត់(បាញ់លើកទី១)។
ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរស្ដេចយាងនិវត្តន៍មកព្រះបរមរាជវាំងវិញ។
នៅម៉ោង១០និង៣០នាទី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត( នាយបេសកកម្មទូត) ស្វាមី ឬភរិយា អញ្ជើញដល់ទីលានព្រះមេរុ ចូលតាមទ្វារខាងកើត និងអញ្ជើញទៅកាន់ព្រះពន្លាខាងត្បូង( កងកិត្តិយស និងត្រែទ័ព ជូនវន្ទនកិច្ច)។
នៅវេលាម៉ោង១១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្ដេចយាងគង់ត្រៀមចាំនៅមុខទ្វារជ័យ ព្រះបរមរាជវាំង និងយាងដង្ហែតាមក្រោយព្រះទីនាំងបុស្បុក។
ប្រារព្ធព្រះរាជពិធីរំកិល ព្រះបរមសព ចុះពីព្រះទីនាំងបុស្បុកយាងទៅតម្កល់លើព្រះទីនាំងរំកិល ព្រះបរមសព ក្នុងព្រះមេរុ។ កងកិត្តិយសនិងត្រែទ័ព ថ្វាយព្រះរាជវន្ទនកិច្ច កាំភ្លើងធំបាញ់១០១ណាត់(បាញ់លើកទី២)។
គ/ ព្រះរាជពិធីរំកិលព្រះបរមសព ដើម្បីដង្ហែប្រទក្សិណនិងតម្កល់លើព្រះមហាបញ្ជាក្នុងព្រះមេរុ
អង្គទូត«នាយបេសកកម្មទូត» ភ្ញៀវកិត្តិយស ឥស្សរជនជាន់ខ្ពស់ទាំងអស់ អញ្ជើញចុះមករង់ចាំនៅមុខព្រះពន្លា និងវេទិការៀងៗខ្លួនលើកដៃប្រណមគោរពព្រះបរមសព។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ អមដោយសម្ដេចអគ្គមហាធម្មពោធិសាល សម្ដេចអគ្គមហាពញាចក្រី សម្ដេចអគ្គមហាសេនាបតីតេជោ សម្ដេចចៅហ្វាវាំង ព្រះរាជវង្សានុវង្ស(ដែលមានព្រះបរមរាជានុញ្ញាត) ឧបនាយករដ្ឋមន្ត្រី អនុប្រធានព្រឹទ្ធសភា អនុប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានតុលាការកំពូល ស្ដេចយាងនិងអញ្ជើញហែប្រទក្សិណ ៣ជុំព្រះមេរុ ជាឧត្តរាព័ត៌(លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតនិងលោកជំទាវឯទៀត ពុំអញ្ជើញដង្ហែប្រទក្សិណទេ)។ (ក្រុមបារគូថ្វាយស័ង្ខ-ក្រុមភ្លេងពិណពាទ្យ- ក្រុមភ្លើងក្លងធ្នះប្រគំថ្វាយ)។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្ដេចយាងទៅកាន់ព្រះពន្លា។ និមន្តព្រះសង្ឃ៩០អង្គ ស្វាធ្យាយព្រះសត្តប្បករណ៍។
ឃ/ព្រះរាជពិធីថ្វាយបង្គំគោរពព្រះបរមសព (តាមស្នូរគង)
ឃ/ព្រះរាជពិធីថ្វាយបង្គំគោរពព្រះបរមសព (តាមស្នូរគង)
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
សម្ដេចអគ្គមហាធម្មពោធិសាល សម្ដេចអគ្គមហាពញាចក្រី និងលោកជំទាវ សម្ដេចអគ្គមហាសេនាបតីតេជោ និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចចៅហ្វាវាំង និងលោកជំទាវ ព្រះរាជវង្សានុវង្ស និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ(ដែលមានព្រះបរមរាជានុញ្ញាត)។ ស្ដេចយាងនិងអញ្ជើញចូល និង ចេញតាមជណ្ដើរខាងត្បូងនៃព្រះមេរុ។
ឧបនាយករដ្ឋមន្ត្រី អនុប្រធានព្រឹទ្ធសភា -រដ្ឋសភា(លោកជំទាវពុំអញ្ជើញទេ) ប្រធានតុលាការកំពូល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត«នាយតំណាងបេសកកម្មទូត» ស្វាមី ឬភរិយា។ អញ្ជើញចូល និងចេញតាមជណ្ដើរខាងជើង នៃព្រះមេរុ។
ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសឯទៀត អញ្ជើញចុះទៅឈរនៅមុខវេទិកាគោរព ព្រះបរមសព។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្ដេចយាងនិវត្តវិញ។ (កងកិត្តិយស និងត្រែទ័ព ថ្វាយព្រះរាជវន្ទនកិច្ច)។
អង្គទូ«នាយបេសកកម្មទូត» អញ្ជើញនិវត្តវិញ។ (កងកិត្តិយស និងត្រែទ័ព ជូនវន្ទនកិច្ច)
គ្រឿងទ្រង់ សម្លៀកបំពាក់
-ក្សត្រីៈ ព្រះពស្ត្រចងក្បិន ស ព្រះភូសា ស ព្រះសុភាក់ ស សញ្ញាកាន់ទុក្ខ
ព្រះពស្ត្រ សព្រះភូសាសស័ក្តិ ប៉ានដៃខ្មៅ គ្រឿងឥស្សរិយយសព្យួរ ព្រះសុពណ៌បាទ ព្រះសុពណ៌កោសបាទុកស
ស្ត្រីៈ សំពត់សំឡុយ.ស អាវដៃខ្លី.ស ក្រមាពានា.ស ស្បែកជើង. សញ្ញាកាន់ទុក្ខ ស្បែកជើង ស្រោមជើងខ្មៅ
នាយទាហាន-នរបាលៈ ឯកសណ្ឋានផ្លូវការ សញ្ញាសក្ដិ ប៉ានដៃខ្មៅ គ្រឿងឥស្សរិយយសព្យួរ
អង្គទូតៈ ឯកសណ្ឋានតាមការកំណត់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ
ម៉ោង១៣-១៦:០០-បើកឱកាសជូនប្រជាពលរដ្ឋចូលថ្វាយបង្គំ ព្រះបរមសព។
ម៉ោង១៨:០០- ព្រះរាជពិធីសាសនា។
ម៉ោង១៨:អនុប្រទីបជ្វាលា នៅក្នុងព្រះមេរុ និងបរិវេណជុំវិញ។
ម៉ោង២០:០០-អុជកាំជ្រួច ភ្ញីទៀន។
ម៉ោង២០:០០-អុជកាំជ្រួច ភ្ញីទៀន។

No comments:
Post a Comment