ភ្នំពេញ៖ ក្រសួងការពារជាតិ នៃប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣នេះ បានដំឡើងមុខងារ ដល់ ឧត្តមសេនីយ៍ចំនួន បីរូបជាអនុប្រធាន ក្រុមប្រឹក្សាក្រសួង ដើម្បីសម្រួល និងរឹតបន្តឹងសណ្តាប់ធ្នាប់ របស់ក្រសួង ការពារជាតិ បន្ថែម បន្ទាប់ពីរកឃើញថា មានភាពចន្លោះ ប្រហោងមួយចំនួន ។
ការដំឡើងនេះ ត្រូវបានធ្វើឡើងនាទីស្តីការក្រសួង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ផាន់ ងួន រដ្ឋលេខា ធិការក្រសួង ការពារជាតិ និងឧត្តមសេនីយ៍ នាយទាហាន ជាច្រើនរួបទៀត។
ឧត្តមសេនីយ៍ទាំងបីរូប ដែលបានទទូលដំណែងថ្មីជាអនុប្រធានក្រុមប្រឹក្សា របស់ក្រសួង នោះមាន ឧត្តមសេនីយ៍ឯក អ៊ុក សារ៉ន អតីតជាទីប្រឹក្សាក្រសួង ឧត្តមសេនីយ៍ឯក ឃឹម សុធា អតីតជាប្រឹក្សា ក្រសួង និងឧត្តមសេនីយ៍ទោ ទុយ សម្បត្តិ អតីតជាប្រឹក្សាក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ ផាន់ ងួន បានមានប្រសាសន៍បន្ទាប់ពីផ្តល់ សារតាំង នោះថា ការផ្តល់មុខងារ បន្ថែមដល់មន្រ្តី ទាំងបីរូបនេះគឺ ធ្វើយ៉ាងណាជំរុញ ដល់ក្រសួងឲ្យមានធនធានមនុស្ស បន្ថែមទៀត ទាក់ទងនិងសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានល្អប្រសើរក្នុងប្រទេសជាតិ និងក្នុងតំបន់។
នាយឧត្តមសេនីយ៍បានបន្តទៀតថា បន្ទាប់ពីទទូលមុខងារបន្ថែម នេះរួចហើយ គួរតែធ្វើយ៉ាងណា គោរពតាម វិជ្ជាជីវៈ របស់ខ្លួនឲ្យបានល្អប្រសើរ និងដើម្បីបន្តកសាងប្រទេសជាតិ មាតុភូមិផងដែរ ។
លោកនាយឧត្តមសេនីយ៍បានបន្តថា "ការដំឡើងនេះគឺធ្វើយ៉ាងណាឲ្យមាន ការបញ្ចេញយោបល់ ឲ្យបានច្រើន ទាក់ទងនឹងបញ្ហាផ្សេងៗ ដែលខ្វះចន្លោះប្រហោង" ៕
No comments:
Post a Comment