គោលបំណងរបស់ខ្ញុំ គឺចូលរូមកសាង លើគ្រប់វិស័យ ទាំងរូបវន្ត និង អរូបវន្ត ជាអាទិ៍៖
- កសាងនូវសង្គមមួយដែលមានស្ថេរភាព ទាំងផ្លូវចិត្ត និង ផ្លូវកាយ ។
- អប់រំ ពីគុណតម្លៃ នៃការគោរព ការដឹងគុណ ការតបគុណ និង ការសងគុណ ចំពោះ ពុកម្តាយ ត្រកូលរៀមច្បង និង ជនដែលមានឧបការៈគុណ ទូទៅ ។
- ចូលរូមអភិវឌ្ឍន៍ នូវធនធាមនុស្សដែលមានសក្តានុពល ស្របទៅតាម តថភាពនៃតម្រូវការសង្គម ។
- រូលរូមកាត់បន្ថយនូវភាពក្រីក្រ ជាមួយរដ្ឋាភិបាល កម្ពុជា។
- លើកកំពស់នូវ ផ្នែកអប់រំ ផ្នែកព្រះពុទ្ធសាសនា និង បដិបត្តិ ប្រកបដោយ សិលធម៌ខ្ពស់ និង រក្សាបាននូវ ក្រមវិន័យ តាមពុទ្ធោវាទ ដែលមានស្រាប់ ។
- បំណ្តុះគំនិត ដល់មនុស្សជាតិ អោយមានស្មារតីចេះស្រឡាញ់ ចេះការពា ចេះចូលរូម ក្នុងសកកម្មភាព នានា ជាមួយ រដ្ឋាភិបាល ក្នុងការ អភិវឌ្ឍន៏ជាតិប្រកបដោយ ចីរៈភាព និង លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ។
- ធ្វើការសម្របសម្រួល ផ្នែកជម្លោះ នានា ដោយយុត្តិធម៌ និងប្រកាន់ខ្ជាប់នូវ សច្ចៈភាព និង ការគោរព អហឹង្សារ ៕

No comments:
Post a Comment